៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ
ដើម្បីអាចបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសារធារណៈលើកដំបូង (IPO) បាន ក្រុមហ៊ុនត្រូវអនុវត្តន៍ជាច្រើនជំហាន និងត្រូវរៀបចំឯកសារជាច្រើនផងដែរ។ ខាងក្រោមនេះ ជាសេចក្ដីណែនាំដែលចេញផ្សាយដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដើម្បីជាជំនួយ និងចំណេះដឹងបន្ថែមសម្រាប់បងប្អូនម្ចាស់អាជីវកម្មដែលមានបំណងចង់បោះផ្សាយលក់មូលបត្រកម្មសិទ្ធិបាន។
ជំហានទី១ ការរៀបចំខ្លួន
- រៀបចំកិច្ចប្រជុំនិងព្រមព្រៀងផ្ទៃក្នុងជាមួយក្រុមប្រឹក្សាភិបាល អំពីគម្រោងស្វែងរកដើមទុនបន្ថែម តាមរយៈទីផ្សារមូលបត្រ។
- ត្រូវជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលប្រតិស្រុត។
- រៀបចំអភិបាលកិច្ចសាជីវកម្ម ដូច ជាសមាសភាពក្រុមប្រឹក្សាភិបាលជាពិសេសអភិបាលឯករាជ្យ និង គណៈកម្មការសនវកម្ម ជាដើម។
- ពង្រឹងប្រព័ន្ធគណនេយ្យស្របតាមស្ដង់ដារគណនេយ្យដែលមានជាធរមាន និង ការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុមុននឹងដាក់ពាក្យសើ្នសុំបោះផ្សាយលក់មូលបត្រ
- រៀបចំផែនការសម្រាប់ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដើម្បីធានាបាននូវកំណើនរយៈពេលវែង។
- រៀបចំឯកសារចាំបាច់នានា សម្រាប់ក្រុមហ៊ុនធានាទិញមូលបត្រធ្វើការសិក្សា និង រៀបចំត្រួតពិនិត្យកាតព្វកិច្ចតាមច្បាប់ ព្រមទាំងរៀបចំឯកសាចាំបាច់ផ្សេងៗទៀតសម្រាប់ការដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រ។