កម្ពុជា ​ប្រកាសជួយ​ឥណ្ឌូណេស៊ី ២០ម៉ឺនដុល្លារ ក្រោយ​ជួប​គ្រោះធម្មជាតិ​ដ៏​កំណាច​



រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ២០ ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ឥណ្ឌូណេស៊ី ក្រោយ​​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ដ៏​កំណាច បាន​បោកបក់​លើ​ទី​ក្រុង​ Palu លើកោះ​ Sulawesi របស់​ប្រទេស​​នេះ។ ការ​សម្រេច​ផ្ដល់​ជំនួញ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដល់ប្រទេសឥណ្ឌូណេស៊ី ធ្វើ​ឡើង​តាម​រយៈ​​​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។ ​គ្រោះ​​រញ្ជួយ​ដី​កម្រិត ៧,៥​រ៊ិចទ័រ​ បាន​បង្កើត​​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ ហើយ​បោក​បក់​មក​លើ​ផ្ទះ​សម្បែង​របស់​ប្រជាជន​ជាង ៣៥ ម៉ឺន​នាក់​​ក្នុង​​ទីក្រុង Palu ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ  បាន​កើន​ដល់ ៤០៥​នាក់ និង​​ជាង ៤០០ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បញ្ជាក់​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រប់​គ្រង​មហន្តរាយ​ឥណ្ឌូណេស៊ី៕   ដោយ៖ សុវណ្ណមុនីលីតា

X
5s