ឱកាសការងារជិត ៤ពាន់កន្លែងពីគម្រោងបង្កើតរោងចក្រផលិតស្បែកជើងក្នុងខេត្តកំពង់ចាម
តាមរយៈសំណើរសំវិនិយោគទៅលើគម្រោងនៃការសាងសង់រោងចក្រផលិតស្បែកជើងបស់ក្រុមហ៊ុន "LONG CHENG SHOE PARTS CO.,LTD" គណកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញនូវវិញ្ញាប័នបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើ ដែលអាចផ្ដល់ឱកាសការងាររហូតជិត ៤ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្រុមហ៊ុនផលិតស្បែកជើង "LONG CHENG SHOE PARTS CO.,LTD" មានទីតាំងស្ថិតនៅក្នុង ភូមិឈើទាល ឃុំផ្ដៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលចំណាយទុនក្នុងការវិនិយោគទៅលើគម្រោងនេះប្រមាណជា ៧,៧៥លានដុល្លារអាមេរិក និងរំពឹងថាផ្ដល់ការងារដល់ប្រជាជនខ្មែរបានរហូត ៣.៨២៤កន្លែង៕