ស្វែង​យល់​ពី​សក្ដានុពល​នៃ​ទីផ្សារ​មូលបត្រ​ក្នុង​ តំបន់អាស៊ាន​



ការវិនិយោគ ភាគហ៊ុន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​និង​កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ ជា​ពិសេស​នៅ​​តាម​បណ្ដា​ប្រទេស​បស្ចឹមលោក ដូច​ជា​ តំបន់អឺរ៉ុប​ អាមេរិក អឺរ៉ុប និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ជា​ដើម។​ យើងបានដឹងខ្លះមកហើយ អំពីទីផ្សារវិនិយោគតំបន់អឺរ៉ុបដែលមានការលូតលាស់និងរីកចម្រើនខ្លាំងកម្រិតណានោះ។ ឡូវងាកមកមើលទីផ្សារអាស៊ានយើងវិញ ហេតុអ្វីយើងគួរតែវិនិយោគក្នុងទីផ្សារអាស៊ាន? [caption id="attachment_59095" align="aligncenter" width="670"] ទិន្នន័យសេដ្ឋកិច្ច​ឆ្នាំ២០១៦ (អាស៊ាន​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់ទី៦ ក្នុង​លោក)[/caption] មានកម្លាំងពលកម្មច្រើន កម្លាំងពលកម្មច្រើននៅតំបន់អាស៊ាន គឺជាកត្តាសំខាន់មួយដែលបានទាក់ទាញវិនិយោគិនមកក្នុងតំបន់នេះ។ ធនធានមនុស្សក្នុងតំបន់អាស៊ាន មានយ៉ាងសម្បូរបែប រាប់តាំងពីកម្មករដែលមានផលិតភាពការងារខ្ពស់ និងថ្លៃប្រាក់ឈ្នួលមានការ ប្រកួតប្រជែង កម្មករដែលមានជំនាញ​ខ្ពស់ និងអ្នកជំនាញដែលទទួលបានអាជ្ញាបណ្ណវិជ្ជាជីវៈផ្សេងៗ ហើយអត្រាប្រជាជនដែលចូលរួមក្នុងទីផ្សារនៅក្នុងតំបន់នេះមានរហូត​ដល់​ទៅ​ ៧០%។ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្ដភាព គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលបានបន្ដអនុវត្តដោយបណ្ដារដ្ឋជាសមាជិកអាស៊ាន និងការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ បានជួយពង្រឹងសេដ្ឋកិច្ចរបស់តំបន់ឱ្យ​មានភាពរឹងមាំ។ អាស៊ាន អាចរក្សាកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ខ្លួននៅកម្រិតប្រមាណ ៦% ចាប់តាំងពីឆ្នាំ២០០៦​ មក។ ផលិតផលក្នុងស្រុកសរុប របស់អាស៊ាន បានកើនឡើងពី​ ១,៨ ទ្រីលានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤ ស្មើរនឹង ២៥% នៃGDP របស់ប្រទេសចិន​ និង​ប្រហែល ១៥%នៃ GDP របស់សហរដ្ឋអាមេរិក។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងប្រមាណ ២ ភាគ ៣ ក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ គឺពី ៨4.៩១៧ លានដុល្លារអាមេរិក្នុងឆ្នាំ ២០០៧ ដល់ ១៣៦.១៨១ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤។ ធនាគារ HSBC នៅចក្រភពអង់គ្លេស ដែលជាធនាគារមួយ ក្នុងចំណោមធនាគារធំជាងគេបំផុតនៅក្នុង​ពិភពលោកបានព្យាករថាប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសដែឡមានចំណាត់ថ្នាក់ទី ១៦ និង ទី១៧ នៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត នៅលើពិភពលោកក្នុងឆ្នាំ ២០៥០ ដោយផ្អែកលើមូលដ្ឋានមួយចំនួនដូចជាប្រាក់ចំណូលនាពេលបច្ចុប្បន្នសម្រាប់មនុស្សម្នាក់,នីតិរដ្ឋ, ការអប់រំ និង​ការផ្លាស់ប្ដូរប្រជាសាស្រ្ក។ ប្រទេសម៉ាឡេស៊ី, ថៃ,​វៀតណាម និងប្រទេសសិង្ហបុរីក៌ត្រូវបានដាក់បញ្ចូល​នៅក្នុងប្រទេសកំពូលទាំង ៥០ នៅក្នុងការព្យាករនេះផងដែរ។ [caption id="attachment_59099" align="aligncenter" width="670"] ការកាត់បន្ថយភាពក្រីក្រ​នៅ​អាស៊ាន​ទទួល​បាន​ជោគជ័យគួរឱ្យ​កត់​សម្គាល់បំផុត[/caption] មានប្រជាជនដែលចេះអក្សរច្រើន ប្រជាជនអាស៊ានផ្ដល់តម្លៃលើការអប់រំ។អត្រាអក្ខរកម្មរបស់មនុស្សពេញវ័យមានចាប់ពី ៧៣% ដល់ ៩៧% រីឯអត្រាចុះឈ្មោះចូលរៀនសរុប ក្នុងការអប់រំកម្រិតបឋមសិក្សាគឺមានចំនួន ៩៥%។ ជារៀងរាល់ឆ្នាំ តំបន់អាស៊ានមាននិស្សិតបញ្ចប់ការសិក្សារាប់ម៉ឺននាក់ ពីសាកវិទ្យាល័យ។ លើសពីនេះទៀត ក៌មានប្រជាជនដែលមានវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈជាច្រើនផងដែរ ហើយពួកគេក៌បាន និងកំពុងបំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យនានាក្នុងតំបន់។ មានបុគ្គលិកនិយាយភាសាអង់គ្លេសច្រើន ភាសាអង់គ្លេស ត្រូវបានគេប្រើជាទូទៅ នៅក្នុងតំបន់អាស៊ាន សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ក្នុងផ្នែកពានិជ្ជកម្ម។ យោងតាមសន្ទស្សន៍ភាសាអង់គ្លេសសម្រាប់ពាណិជ្ជ (Business English Index, BEI)​ឆ្នាំ២០១២ តំបន់អាស៊ីអាគ្នេយ៍ ទទួលបាននៃសន្ទស្សន៍ភាសាអង់គ្លេស (BEI) ៥,០២ ខ្ពស់ជាង តំបន់ចំនួន ១២ ផ្សេងទៀតដែលបានដាក់បញ្ចូល ក្នុងការសិក្សារនេះ។ ប្រទេសហ្វីលីពីន ទទួលបានពិន្ទុ (BEI)៧,១១ និង បានស្ថិតនៅលើគេក្នុងបញ្ជីពិន្ទុ(BEI)នៅទូទាំងពិភពលោក។ អត្រាចំណុលខ្ពស់ពីការវិនិយោគ ទីផ្សារអាស៊ាន ផ្ដល់អត្រាចំណូលខ្ពស់ជាប់លាប់ពីការវិនិយោគជាងគេ បើធៀបជាមួយនឹងចំនួនមធ្យមនៃអត្រាចំណួលនៅប្រទេសដទៃទៀតទូទាំងពិភពលោក និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។ពីឆ្នាំ ២០០៥-២០១១​ចំនួនមធ្យមប្រចាំឆ្នាំនៃ​អត្រាចំណូលពីការវិនិយោកផ្ទាល់ពីបរទេស មានចំនួន ១១% នៅក្នុងតំបន់អាស៊ាន​ ខណៈដែល ពិភពលោកទាំងមូលមានចំនួនត្រឹមតែ ៦,៩% និងប្រទេសកំពុងអភិវឌ្ឍមាន ៩,៤%។ ក្រុមហ៊ុនឯកជនជាច្រើនមានទំនុកចិត្តលើអនាគតរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ លទ្ធផលនៃការស្ទង់មតិឆ្នាំ ២០១២ របស់សភាពាណិជ្ជកម្មអាមេរិកនៅប្រទេសសងិ្ហបុរី និងសភាពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុននៅសហរដ្ឋអាមេរិកទាំង ៣៥៦ ក្នុងការស្ទង់មតិ​ ចាប់អារម្មណ៍ និងចង់បើកអាជីវកម្មនៅក្នុងតំបន់អាស៊ាន ហើយ ៨៥% នៃក្រុមហ៊ុនទាំង​នោះជឿជាក់ថា ក្រុមហ៊ុនរបស់ពួកគេ នឹងទទួលបានប្រាក់ចំណេញ ពីការវិនិយោគក្នុងទីផ្សារអាស៊ាន។ អាស៊ានផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ អាស៊ានធ្វើអោយមនុស្សគ្រប់គ្នា មានអារម្មណ៍ថាដូចជានៅផ្ទះ។ គ្រប់តំបន់នៃទីក្រុង បាងកក,​ហូជីមិញ, ហ្សាការតា, គូឡាឡាំពួ, ម៉ានីល, និងសិង្ហបុរី ផ្ដល់នូវភាពងាយស្រួល ក្នុងការរស់នៅសម្រាប់ប្រជាជន​របស់ខ្លួន និងជនជាតិបរទេស។​រាជធានីភ្នំពេញ, យ៉ាំងហ្គោន, និងទីក្រុងវៀងចន្ទន៍ក៌បានអភិវឌ្ឍនិងកំពុងប្រែក្លាយជាទីកន្លែង ដែលគួរអោយចាប់អារម្មណ៍ និង គួរអោយចង់រស់នៅ សម្រាប់ជនបរទេសផងដែរ។ តំបន់អាស៊ានគឺជាគោលដៅដំណើរកម្សាន្ដដ៌ល្អឥតខ្ចោះ ត្បិតមានប្រាសាទបុរាណជាច្រើននៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងឆ្នេរកោះបាលី និង​ឧទ្យានជាច្រើននៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី។ បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន គឺសុទ្ធតែជាប្រទេសដែលមានម្ហូបអាហារពិសេសៗ និងមានរសជាតិឆ្ងាញ់ពិសារយ៉ាងច្រើនសម្បួរបែប​ និងមានភាពល្បីល្បាញទូទាំងពិភពលោកផងដែរ។ ​ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ក្រុមហ៊ុនមូលបត្រកម្ពុជា(Cambodia Securities Exchange: CSX)
X
5s