អ្នកជំនាញអង់គ្លេសរកឃើញបំណែកនៅក្នុងព្រៃនៃប្រទេស កម្ពុជា សង្ស័យថា MH370
នេះជាព័ត៌មានពិបាកនឹងជឿ ប៉ុន្តែសារព័ត៌មានអង់គ្លេស Express និង Dailystar បានចេញផ្សាយព្រមគ្នា អំពីការអះអាងរបស់អ្នកជំនាញអង់គ្លេសជុំវិញការរកឃើញបំណែកក្នុងព្រៃស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាដែលមានការសង្ស័យថា ជាបំណែកយន្តហោះ MH370 ដែលបាត់កាលពី ៤ឆ្នាំមុន។
[caption id="attachment_59163" align="alignleft" width="453"] បំណែកយន្តហោះដែលសង្ស័យថា MH370[/caption]
អ្នកជំនាញខាងបច្ចេកវិទ្យាអង់គ្លេសលោក Ian Wilson បានអះអាងថា លោកកំណត់បានទីតាំងយន្តហោះមួយដែលសង្ស័យថា ជាយន្តហោះ MH370 នៅលើ Google Maps ដែលធ្លាក់នៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ការអះអាងនេះ គឺត្រូវបានលោក Daniel Boyer អ្នកជំនាញ និងអ្នកបើកបរយន្តហោះដ៏លេចធ្លោម្នាក់ បានគាំទ្រផងដែរអំពីការអះអាងជុំវិញរឿងនេះ។
ការអះអាងរបស់អ្នកជំនាញ ត្រូវបានធ្វើការសន្និដ្ឋានដោយផ្អែកទៅលើ រូបភាពពីផ្កាយរណបថ្មីៗ។ រូបភាពផ្កាយរណបដែលទើបចាប់បានថ្មីៗ គេជឿថា ជារូបច្រមុះ ស្លាប បង្អួច និងកន្ទុយដែលមានប្រវែងប្រហែល ៧០ម៉ែត្រ ប្រហាក់ប្រហែលនឹងយន្តហោះពិត Boeing 777 ឬយន្តហោះ MH370។
លោក Boyer បានថ្លែងប្រាប់ Daily Star Online ដូច្នេះថា ៖«រូបភាពនោះទំនងជាបំណែកយន្តហោះដែលក្រឡាប់ច្រើនដងក្នុងល្បឿន ២៤១គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាល្បឿនយន្តហោះធ្លាក់។ សំណាងដែលខ្ញុំបានបានពិនិត្យមើលទីតាំងឆ្ងាយមួយនៅក្នុងព្រៃជាកន្លែងដែលខ្ញុំស្រាវជ្រាវច្រើនដងដោយប្រើផ្កាយរណបជាច្រើនក្រុមហ៊ុន ហើយលទ្ធផលមួយគឺលោកទទួលបានដូចគ្នាលើបំណែកនោះ»។ អ្នកបើកបរយន្តហោះរូបនេះក៏បានអះអាងផងដែរថា លោកបានធ្វើការស្រាវជ្រាវ និងប្រៀបធៀបរូបភាពនៅឆ្នាំ២០០៨ ជាច្រើនដង។ លោកថា រូបភាពនៅឆ្នាំ២០០៨ គ្មានជាប់បំណែកអ្វីនោះទេ។ តាមរបាយការណ៍មានការអះអាងថា កំពុងមានការអំពាវនាវសុំឱ្យមានការស្រាវជ្រាវ និងរុករកបន្ទាន់នៅត្រង់ទីតាំងដែលមានការសង្ស័យនេះ។ សូមបញ្ជាក់ថា បេសកកម្មរុករកយន្តហោះ MH370 ក្នុងរយៈពេល ៤ឆ្នាំនេះ គឺទើបនឹងត្រូវបានបញ្ចប់នៅដើមឆ្នាំ២០១៨ នេះប៉ុណ្ណោះ។ បេសកកម្មរុករកនៅក្នុងមហាសមុទ្រឥណ្ឌាបានបាត់បញ្ចប់បន្ទាប់ពីរុករកប្រហែល ១៩៣០០០គីឡូម៉ែត្រដោយគ្មានរកឃើញនូវបំណែកអ្វីដែលជារបស់ MH370 ទាល់តែសោះ។ ការអះអាងនាពេលនេះ ទំនងជាផ្ទុកគ្នាទៅហ្នឹងអ្នកជំនាញភាគច្រើនដែលអះអាងថា យន្តហោះទំនងជាធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា។ ប៉ុន្តែអះអាងនេះពេលនេះ ហាក់ស៊ីគ្នាទៅហ្នឹងឧបទ្ទវហេតុមួយដែលថា មានគ្រួសារនៃជនរងគ្រោះជនជាតិម្នាក់បានទូរស័ព្ទទៅអ្នកដំណើរនៅលើយន្តហោះ ហើយទូរស័ព្ទនោះនៅខលចូលបួនថ្ងៃក្រោយពីការធ្លាក់។ សមាជិកនៃគ្រួសារនោះបានអះអាងថា ខ្លួនបានយកទៅទូរស័ព្ទទៅបង្ហាញដល់អាជ្ញាធរប៉ុន្តែអាជ្ញាធរបែរជាអះអាងថា ជាបញ្ហាកំហុសបច្ចេកទេសខាងក្រុមហ៊ុន Telecom ទៅវិញ។ នេះជាការបង្ហាញរបស់អ្នកជំនាញផ្នែកអប់រំប្រចាំនៅទីក្រុងឡុងដ៍ លោកបណ្ឌិត Yijun Yu។