អ្វី​ទៅ​ជា​ បរិវិសកម្ម ឬការចុះឈ្មោះទិញ (Subscription) ​ក្នុង​វិស័យ​មូលបត្រ?​



​បរិវិសកម្ម ឬ​ការ​ចុះ​ឈ្មោះ​ទិញ (Subscription) សំដៅដល់​វិនិយោគិនណា​ដែលបានចុះ​ឈ្មោះទិញ​ភាគហ៊ុន ពីក្រុមហ៊ុនដែលបានចុះ​បញ្ជី​បោះផ្សាយ​មូលបត្ររបស់ខ្លួនជាលើកដំបូង (IPO) ក្នុងផ្សារដំបូង (Primary Market)។ បរិវិសកម្ម គឺជាយន្ដការទី​២នៅក្នុងផ្សារដំបូង​ដើម្បីទិញភាគហ៊ុនពីក្រុមហ៊ុនបោះផ្សាយមូលបត្រ បន្ទាប់​ពីដំណាក់​កាល​ ប៊ុកបៀលឌីង (Book Building)។

ការធ្វើបរិវិសកម្ម(subscription) ឬការចុះឈ្មោះទិញ៖ នៅពេលស្ទាបស្ទង់និងកំណត់ថ្លៃបោះផ្សាយ (book building) រួចហើយ ក្រុមហ៊ុនបោះផ្សាយមូលបត្រដែលមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្ រ(Underwriter) នឹងត្រូវរៀបចំវគ្គបរិវិសកម្មបន្តទៀត ដើម្បីអនុញ្ញាតឱ្យវិនិយោគិនចុះឈ្មោះទិញភាគហ៊ុនរបស់ខ្លួន នៅថ្លៃដែលបានកំណត់រួចហើយក្នុងវគ្គប៊ុកបៀលឌីង (offering price)។​ វិនិយោគិនដែលទទួលជោគជ័យក្នុងវគ្គប៊ុលប៊ីលឌីង ត្រូវដាក់សំណើទៅក្នុងវគ្គប៊ុកបៀលឌីងបន្ដ ដោយត្រូវតម្កល់ប្រាក់បន្ថែមឱ្យគ្រប់ ១០០% នៃតម្លៃភាគហ៊ុនដែលខ្លួនទទួលបានជោគជ័យនៅក្នុងវគ្គប៊ុកបៀលឌីង ឬ​តម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ បព្ជាក់ វិនិយោគិនដែលមិនទទួលបានជោគជ័យ ឬ មិនបានចូលរួមនៅក្នុងប៊ុកបៀលឌីង ក៏អាចចូលរួមនៅក្នុងវគ្គបរិវិសកម្មបានដែរ ដោយត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម និងបញ្ជាក់ពីបរិមាណភាគហ៊ុនដែលខ្លួនចង់ចុះឈ្មោះទិញ ដោយដឹងថាថ្លៃភាគហ៊ុនត្រូវបានកំណត់រួចហើយនៅវគ្គប៊ុកបៀលឌីង។

តើភាគហ៊ុន បែងចែកជាប៉ុន្នានចំណែក? -ភាគហ៊ុនត្រូវបែងចែកជាពីរ ចំណែក -៣០% លៃទុកសម្រាប់វិនិយោគិនដែលជោគជ័យក្នុងវគ្គប៊ុកបៀកឌីងហើយចង់ទិញបន្ថែម​ និង វិនិយោគិនដែលមិនបានចូលរួម ឬ មិនបានជោគជ័យក្នុងវគ្គប៊ុកបៀលឌីង -៧០%​ បានដាក់បញ្ជូលបោះផ្សាយក្នុងវគ្គប៊ុកប៊ីលឌីងរួចហើយ ក្នុងករណីភាគហ៊ុន បោះផ្សាយលក់មិនអស់ ក្រុមហ៊ុនធានាទិញមូលបត្ រនឹងទិញយកចំណែកដែលនៅ​សល់នេះ ពីក្រុមហ៊ុនបោះផ្សាយមូលបត្រ៕

ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា  

X
5s