ប្រទេសទាំង ១០ដែលមានភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ត និងចំណាយប្រាក់ច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៧​



ឧស្សាហកម្មទេសចរណ៍ពិភពលោកកំពុងតែមានការកើនឡើង ខណ:ដែលវត្តមានរបស់ភ្ញៀវអន្តរជាតិក្នុងឆ្នាំ២០១៧ កន្លងទៅនេះបានកើនឡើង ៧ភាគរយដែលនេះគឺជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកបានបញ្ចប់។ ភ្ញៀវទេសចរណ៍ទាំងនោះចំនួន ៣/៤ មកពីប្រទេសក្នុងតំបន់អឺរ៉ុប(៥១%) និងអាស៊ីប៉ាស៊ីភិច(២៤%)។ ដូចនេះតើពួកគេទៅកាន់ប្រទេសណា? ហើយចំណាយលុយអស់ប៉ុន្មាននៅទីនោះ?

របាយការណ៍ឆ្នាំ២០១៨របស់អង្គការសហប្រជាជាតិទេសចរណ៍ពិភពលោកហៅកាត់ UNWTO បានបង្ហាញឲ្យឃើញពីប្រទេសដែលភ្ញៀវទេសចរណ៍ចូលចិត្តទៅទស្សនាកម្សាន្ត និង ចំណាយប្រាក់របស់របស់ពួកគេ។ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិកាលពីឆ្នាំទៅមានចំនួនសរុប ១.៣២ពាន់លាននាក់ ដែលចំនួននេះកើនឡើងជាង ៨៦លាននាក់បើធៀបទៅកាលពីឆ្នាំ២០១៦ ខណ:ចំណូលដែលទទួលបានពីភ្ញៀវទេសចរណ៍មានការកើនឡើង៥% ដែលមានទឹកប្រាក់សរុបប្រមាណ ១.៣៤ លានលានដុល្លារ (ទ្រីលានដុល្លារ)។ . របាយការណ៍នេះបានបង្ហាញពីតួលេខនៃការរួមផ្សំនៃកត្តាជាច្រើន មានទាំងការពង្រឹងលក្ខខណ្ឌសេដ្ឋកិច្ចក្នុងទីផ្សារទេសចរណ៍ ការដំណើរការឡើងវិញនូវតម្រូវការពីប្រទេសប្រេហ្ស៊ីល និង រុស្ស៊ី ការកើនឡើងនៃប្រជាជនឥណ្ឌានិង ប្រទេសដទៃទៀតមាន បារាំង និង បែលហ្សិកជាដើម ក្រោយពេលមានស្ថេរភាពសន្តិសុខក្នុងប្រទេសទាំងពីរនេះ។ ប្រទេសបារាំងជាប្រទេសដែលមានភ្ញៀវទេសចរណ៍ច្រើនជាងប្រទេសដទៃទៀតដោយមានចំនួន៨៦.៩លាននាក់ក្នុងឆ្នាំ២០១៧ និងទឹកប្រាក់ដែលពួកគេចំណាយមានចំនួនសរុប ៦០.៧ ពាន់លានដុល្លារ (ប៊ីលានដុល្លារ) ខណ:ដែលប្រទេសអេស៉្បាញស្ថិតនៅលំដាប់ទីពីរដែលមានភ្ញៀវទេសចរណ៍ប្រមាណ ៨១.៨លាននាក់ ដែលចំនួននេះច្រើនជាងកាលពីឆ្នាំមុន៨.៦ ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់លេខ១ ដែលទទួលបានចំណូលច្រើនជាងគេ ។

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលមានភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តនិងចំណាយប្រាក់ច្រើនជាងគេ ក្នុងឆ្នាំ ២០១៧៖

 ១) សហរដ្ឋអាមេរិក មានភ្ញៀវទេសចរណ៍សរុប ៧៥.៩ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ២១០.៧ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

២) ប្រទេសអេស្បាញ មានភ្ញៀវទេសចរណ៍សរុប ៨១.៨ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៦៨ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៣) ប្រទេសបារាំង មានភ្ញៀវទេសចរណ៍សរុប ៨៦.៩ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៦០.៧ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៤) ប្រទេសថៃ មានភ្ញៀវទេសចរណ៍សរុប ៣៥.៤ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៥៧.៥ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៥) ប្រទេសអង់គ្លេស មានភ្ញៀវទេសចរណ៍សរុប ៣៧.៧លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៥១.២ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៦) ប្រទេសអ៊ីតាលី មានភ្ញៀវទេសចរណ៍សរុប ៥៨.៣ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៤៤.២ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៧) ប្រទេសអូស្រ្តាលី មានភ្ញៀវទេសចរណ៍សរុប ៨.៨លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៤១.៧ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៨) ប្រទេសអាឡឺម៉ង់ មានភ្ញៀវទេសចរណ៍សរុប ៣៧.៥លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៣៩.៨ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

៩) ម៉ាកាវ (ប្រទេសចិន) មានភ្ញៀវទេសចរណ៍សរុប ១៧.៣ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៣៥.៦ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)

១០) ប្រទេសជប៉ុន មានភ្ញៀវទេសចរណ៍សរុប ២៨.៧ លាននាក់ ស្មើនឹងទឹឹកប្រាក់សរុបប្រមាណ ៣៤.១ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)៕

ដោយ៖ មាន រ៉ាម៉ាញ

X
5s