នេះជាប្រទេស មានសន្តិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៨នេះ
យោងតាមសន្ទស្សន៍សន្តិភាពពិភពលោក (Global Peace Index 2018) បានឲ្យដឹងថា ក្នុងរយ:ពេល៨ឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលបានជួបប្រទះនឹងបញ្ហាអសន្តិសុខជាច្រើនដោយសារតែការកើនឡើងនូវអំពើភេរវកម្ម និងជម្លោះផ្ទៃក្នុង។
កាលពីឆ្នាំកន្លងទៅនេះ កម្រិតសន្តិភាពសកលបានធ្លាក់ចុះ០,២៧%ដែលនេះជាការធ្លាក់ចុះលំដាប់ទី៤ដោយសារភាពតានតឹង និងវិវាទផ្សេងៗ ជាពិសេសបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែមិនអាចដោះស្រាយបាននៅឡើយ។ ទោះជាយ៉ាងនេះក្តីប្រទេសចំនួន ១៣ ត្រូវបានគេរកឃើញថា បានជាប់ឈ្មោះជាប្រទេសមានសន្តិភាពបំផុតនាពេលបច្ចុប្បន្ននេះ។ ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើសុវត្ថិភាព និង សន្តិសុខនៃប្រទេសទាំងនេះ។ ក្នុងចំណោមប្រទេសទាំងនោះរួមមាន អ៊ីស្លង់ស្ថិតឈរនៅកំពូលតារាងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ នូវែលហ្សេឡង់លេខ ២ ខណៈដែលអូទ្រីសស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ ចំណែកឯប្រទេសដែលអសន្តិសុខជាងគេបំផុតនោះគឺបានធ្លាក់ទៅលើប្រទេសស៊ីរី និងបន្ទាប់មកទៀតគឺអាហ្វហ្កានីស្ថាន ស៊ូដង់ខាងត្បូង អ៊ីរ៉ាក់និង សូម៉ាលី។ ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ប្រទេសមានសន្តិភាពបំផុត៖
ប្រភព៖ statista