លុយនឹងហូរចូលវិស័យ ១០ នេះច្រើនជាងគេ នៅទសវត្សខាងមុខ
តើវិស័យណាខ្លះត្រូវបានគេរំពឹងថានឹងមានសក្ដានុពលលូតលាស់ខ្លាំងក្លា និងរីកចម្រើនបំផុតក្នុងទសវត្សខាងមុខ? ចម្ងល់នេះ ត្រូវបានក្រុមហ៊ុនហិរញ្ញវត្ថុ Fundera ស្រាវជ្រាវរកឃើញពីវិស័យសំខាន់ចំនួន ១០ នឹងកាក់កបខ្លាំងនៅពេលអនាគត។
វិស័យសំខាន់ៗទាំងនោះ រួមមានដូចខាងក្រោម៖
១០.វិស័យដឹកជញ្ជូន (Transportation) - ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ២,២% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៨% -សក្ដានុពលរបស់វិស័យនេះគឺ រថយន្តស្វ័យប្រវត្ត រថយន្តអគ្គិសនី ទីក្រុងឆ្លាតវៃ។
៩.វិស័យអចលនទ្រព្យ (Real estate) - ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ១,៦% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៦% -សក្ដានុពលរបស់វិស័យនេះគឺ ឈ្មួញកណ្តាល សេវារចនាលើប្រព័ន្ធអនឡាញ បច្ចេកវិទ្យាអចលនទ្រព្យ។
៨.វិស័យហិរញ្ញវត្ថុ (Finance) - ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ១,៦% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៧% -សក្ដានុពលរបស់វិស័យនេះគឺ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) រូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)។
៧.វិស័យបដិសណ្ឋារកិច្ច (Hospitality) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ២,៤% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៨% -សក្ដានុពលរបស់វិស័យនេះគឺ សណ្ឋាគារ ការផ្គត់ផ្គង់អាហារដោយចិរភាព។
៦.វិស័យសំណង់( Construction) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ០,៨% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១១៣% -សក្ដានុពលរបស់វិស័យនេះគឺ សំណង់លំនៅឋាន សំណង់អគារខ្ពស់ និងសំណង់បច្ចេកវិទ្យា។
៥.វិស័យលក់រាយ (Retails) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ១,២% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៣% -សក្ដានុពលរបស់វិស័យនេះគឺ ពាណិជ្ជកម្មតាមអនឡាញ ជីវកម្មលក់រាយផ្ទាល់ខ្លួន អាជីវកម្មលក់រាយខ្នាតតូច។
៤.វិស័យប្រព័ន្ធផ្សព្វផ្សាយ (Media) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ១,៨% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១០៩% -សក្ដានុពលរបស់វិស័យនេះគឺ ហ្គេម ទូរទស្សន៍អនឡាញ ( Streaming TV)។
៣.វិស័យថាមពល (Engery) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ៨,១% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១១៥% -សក្ដានុពលរបស់វិស័យនេះគឺ ប្រេង និងឧស្ម័ន រ៉ែ ថាមពលកើតឡើងវិញ។
២.វិស័យសុខភាព (Health) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ២,៣% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១២១% -សក្ដានុពលរបស់វិស័យនេះគឺ បច្ចេកវិទ្យាជីវវិទ្យា គ្រប់គ្រងទិន្នន័យសុខភាព។
១.វិស័យបច្ចេកវិទ្យា (Technology) -ការព្យាករណ៍កំណើនប្រាក់ចំណូលប្រចាំឆ្នាំគឺ ១,៩% -ការព្យាករណ៍កំណើនការងារពីឆ្នាំ ២០១៦ ដល់ ២០២៦ គឺ ១២០% -សក្ដានុពលរបស់វិស័យនេះគឺ Cloud computing, បច្ចេកវិទ្យា AI និងការស្តុកទុកទិន្នន័យ។
ប្រភព៖ cnbc