ឥណ្ឌាអាចនឹងបង្កើនអំណាចរបស់ខ្លួនកាន់តែខ្លាំង ក្រោយបើកឱ្យ​​ប្រើប្រាស់បច្ចេកវិទ្យាឌ្រូន (Drone)​



ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា ត្រូវបានពិភពលោកស្គាល់​ថា​ ជាប្រទេសមួយដែលមានកិត្តិសព្ទមិនធម្មតា បើគេនិយាយដល់វិស័យបច្ចេកវិទ្យា ពោលគឺប្រជាជនឥណ្ឌាជាច្រើនសុទ្ធតែមានតួនាទីនៅក្នុងក្រុមហ៊ុនធំៗដែលល្បីៗដូចជា Facebook, Google, Yahoo រឺ Microsoft ជាដើម។ ប៉ុន្តែបើនិយាយពីការប្រើប្រាស់ឌ្រូន (Drone) ដែលជាបច្ចេកវិទ្យាកំពុងពេញនិយមក្នុងសម័យនេះវិញ ឥណ្ឌាបែរជាមានការហាមឃាត់យ៉ាងតឹងរឹង ពោលគឺអស់រយៈពេលជាង ៤ឆ្នាំមកហើយ ដែលរដ្ឋាភិបាលឥណ្ឌាមិនអនុញ្ញាត​ឲ្យ​មានការប្រើប្រាស់ឌ្រូន​នៅក្នុងប្រទេសរបស់ខ្លួន។ 

ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ដែលអង្គភាព​អាកាសចរណ៍​ស៊ីវិលរបស់ឥណ្ឌាបានធ្វើការប្រកាសជាលើកដំបូងបំផុតបើកឲ្យ​​មានការចរាចរណ៍ឌ្រូនឡើងវិញ។ ថ្វីបើការប្រកាសនេះ ហាក់ដូចជាយឺតបន្តិច​ក៏​ពិត​មែន បើប្រៀបធៀបជាមួយនឹងប្រទេសផ្សេងៗក្នុងពិភពលោក ដែលគេចេញច្បាប់នេះយូរណាស់មកហើយ ប៉ុន្តែការសម្រេចចិត្តបើក​ឲ្យ​ប្រើប្រាស់ឌ្រូននេះ អាចនឹងធ្វើ​ឲ្យ​ឥណ្ឌាក្លាយជាប្រទេសដែលខ្លាំងបំផុតខាងបច្ចេកវិទ្យាឌ្រូននេះ។ ការប្រើប្រាស់ឌ្រូនមិនត្រឹមតែសម្រាប់តែដើម្បីថតរូបនោះទេ ប៉ុន្តែបច្ចេកវិទ្យាឌ្រូននេះមានផលប្រយោជន៍ច្រើនណាស់។ តាមរយះទិន្នន័យដែលយកចេញពីអត្ថបទមួយក្នុងវេបសាយ World Economic Forum ការប្រើប្រាស់ឌ្រូននេះនឹងអាចជួយដល់វិស័យកសិកម្ម ដែលជាប្រភពការងាររបស់ជនជាតិឥណ្ឌាដល់ទៅជាង ៥០% និងបានរួមចំណែកដល់ទៅ ១៨% នៃផលិតផលក្នុងស្រុកសរុបឯណោះ ។

Source: Spunik News

ចាប់ពីខែធ្នូខាងមុខនេះតទៅ រដ្ឋាភិបាលឥណ្ឌា នឹងសហការជាមួយនឹងមជ្ឈមណ្ឌល World Economic Forum ដើម្បីធ្វើការបង្ហោះឌ្រូន ក្នុងការសិក្សាពីតំបន់ទាំង២ធំៗនៅក្នុងប្រទេសឥណ្ឌា។ កិច្ចសហប្រតិបត្តិការនេះគឺជាការប្រើប្រាស់ឌ្រូនធំជាងគេបង្អស់ ដោយគោលបំណងនៅក្នុងការបង្ហោះ​​នេះ​គឺ​ដើម្បី​ចង់​សិក្សាអំពីស្ថានភាព តំបន់ ដីធ្លី​ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ទ ប្រព័ន្ធធារាសាស្ត្រ ជាមួយនឹងស្ថានភាពដីដែលនឹងត្រូវយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវដោយរដ្ឋាភិបាល ក៏ដូចជាអង្គភាពឯកជនផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ការជម្រុញវិស័យកសិកម្ម។

Source: South India[/caption]

ក្រៅពីនេះ វត្តមានរបស់ឌ្រូនក៏អាចជួយឲ្យ​ប្រទេសឥណ្ឌាធ្វើការគ្រប់គ្រង និងដោះស្រាយបញ្ហាក្នុងវិស័យសុខភាពសាធារណះ​បាន​មួយ​ចំណែក​ធំ​ផងដែរ។ តាមរយៈ​លទ្ធផលជំរឿនរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងចំនោមក្មេង ១០នាក់ មាន៧នាក់ហើយដែលមិនទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ។ ឆ្លើយតបនឹងបញ្ហានេះ ឥណ្ឌាបានបង្កើតគម្រោងដ៏ធំមហិមាមួយឈ្មោះថា “ Mission Indradhanush” ដើម្បីសម្រេចបេសក​កម្មរបស់ខ្លួនក្នុងការដឹកជញ្ចូនវ៉ាក់សាំងទៅកាន់តំបន់ដាច់ស្រយាល​ឲ្យ​បានលឿន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ 

 Source: GETUTemegen24

ជាមួយនឹងសមត្ថ​​ភាពដែលឌ្រូនអាចធ្វើបាននេះហើយ ទើបធ្វើ​ឲ្យ​រដ្ឋាភិបាលឥណ្ឌា មាន​សុទិដ្ឋិនិយមថា ប្រទេសខ្លួនអាចនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះក្នុងការអភិវឌ្ឍន៍ខ្លួន​ឲ្យ​បានកាន់តែលឿន ដោយអាច​ឲ្យប្រជាជនខ្លួនចាកផុតពីភាពក្រីក្រក្នុងពេលឆាប់ៗខាងមុខ៕

ដោយ៖ វត្តី  សុត្ថា

X
5s