ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗប្រចាំសប្ដាហ៍ ដើម្បីបច្ចុប្បន្នភាពស្ថានភាពរកស៊ីលោកអ្នក
នៅក្នុងសប្ដាហ៍នេះគេហទំព័រ Bizkhmerនឹងសង្ខេបជូនលោកអ្នកនៅព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៤ ដែលទីមួយទាក់ទងទៅនឹង កម្ពុជារំពឹងទាក់ទាញវិនិយោគិនតួកគី ទី២ទាក់ទងនឹងការប្រមូលពន្ធរបស់រដ្ឋាភិបាល ចំណែកទី៣ ពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ឺរ៉ុបជាង៥០០កំពុងវិនិយោគខណៈបញ្ហា EBA ដោយ ឡែកទី៤ទាក់ទងនឹងគម្រោងសាងសង់អគារធំៗរហូតដល់២៥០០ និងព្រឹតិ្តការណ៍ព័ត៌មានចុងក្រោយគឺទាក់ទងនឹង កិច្ចព្រងព្រៀងអនុសារណៈសំខាន់ៗចំនួន៨ រវាងកម្ពុជា និងតួកគី។
យោងតាមការចុះផ្សាយរបស់សាព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្តីអំពី កម្ពុជា រំពឹងទាក់ទាញវិនិយោគិន តួកគី៖ កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិនកាន់តែច្រើនមកពីប្រទេស តួកគី ខណៈប្ដេជ្ញាថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេស តួកគី ឲ្យដល់ជាង ៥០០ លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ។ ការសន្យានេះ ត្រូវបានធ្វើឡើង ខណៈសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ទៅតួកគី សប្ដាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។ កម្ពុជា និងតួកគី បានសន្យាពីមុនថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគី ៣ ដង ដល់ ៥០០ លានដុល្លារត្រឹមឆ្នាំ ២០២០។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលុម្អិត
តាមរយៈប្រភពព័ត៌មានដដែលនេះផងដែរ ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ ស្ដីពីរដ្ឋាភិបាល ប្រមូលចំណូលពន្ធបានជាង ១,៦៩ ពាន់លានដុល្លារ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលប្រាក់ចំណូលពន្ធបានជាង ១,៦៩ពាន់លានដុល្លារ នៅរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ កើនឡើងចំនួនជាង ២៥២ លានដុល្លារពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់នាយកដ្ឋាននេះ ដែលចេញផ្សាយកាលពីម្សិលមិញ។ របាយការណ៍នេះ បានបង្ហាញថា គ្រាន់តែខែកញ្ញា GDT ប្រមូលបានជាង ១៨៨ លានដុល្លារ កើនឡើងចំនួន ៥៥ លានដុល្លារធៀបនឹងខែកញ្ញាឆ្នាំមុន។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត
តាមរយៈសាព័ត៌មានកោះសន្ដិភាពបានចះផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ដីអំពីកម្ពុជាទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង ២៥០០គម្រោង៖ ក្រសួងដែនដីបានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ នេះ កម្ពុជាមានគម្រោងសាងសង់ជាង២៥៤០គម្រោងជាមួយនឹងទុនវិនិយោគជាង៤៨២០លានដុល្លារ ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត
តាមរយៈប្រភពព័ត៌មានដដែលនេះដែរ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ អំពី ក្រុមហ៊ុនមកពីបណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុបចំនួន៥០០ កំពុងវិនិយោគនៅកម្ពុជា ហើយពួកគេអះអាងថា ក្រុមហ៊ុនរបស់ពួកគេកំពុងធ្វើការលើការទទួលខុសត្រូវផ្នែកសង្គម ខណៈបញ្ហាអនុគ្រោះប្រព័ន្ធ EBA មិនច្បាស់លាស់ ។ ចូលរួមនៅក្នុងវេទិការពិភាក្សាសាព័ត៌មាន ស្ដីពីធុរកិច្ច និងការទទួលខុសត្រូវផ្នែកសង្គមនៅថ្ងៃទី១៨ ខែតុលា បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនមានប្រភពពីសហភាពអឺរ៉ុបបានអះអាងថា ខ្លួននៅតែបន្តសកម្មភាពទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើលើការទទួលខុសត្រូវផ្នែកសង្គមចំពោះសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត
ដោយឡែកចំពោះ សាព័ត៌មានរស្មីកម្ពុជាឯណោះវិញបានចុះផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ដីអំពី កម្ពុជា-តួកគី ចុះហត្ថលេខា លើ ឯកសារនិងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨៖ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយរវាងលោកប្រធានាធិបតីតួកគី និង សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី ២១ ខែ តុលា រួចមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណ រដ្ឋតួកគីបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨ ។ នេះបើយោងតាមប្រភពរាយការណ៍ដោយអ្នកយកព័ត៌មានពិសេសទូរទស្សន៍ជាតិកម្ពុជា ។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត