វិនិយោគ​នៅ​ផ្សារភាគហ៊ុន អ្នក​គួរ​យល់​ពី​ការ​វិភាគ​ទៅ​លើ​កត្ដាមូលដ្ឋាន (Fundamental Analysis)?​



ការចេះវិភាគទៅលើភាគហ៊ុន អាច​ឲ្យ​យើងដឹងពីរបៀបជួញដូរភាគហ៊ុនកាន់តែងាយស្រួល  ហើយ​យើង​អាច​ដឹង​បាន​ពី​ហានិភ័យ​មួយ​ចំនួន​ធំ និង​អាច​ជួយ​កាត់​បន្ថយ​ឱ្យ​នៅ​បន្តិច​​បន្តួច​ក្នុងការជួញដូរ។ ការវិភាគទៅលើភាគហ៊ុន មានច្រើនរបៀប​ និង​​ច្រើន​តិចនិក។ ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នា មកស្គាល់ការវិភាគលើភាគហ៊ុន​ ទៅលើកត្ដាមូលដ្ឋាន (Fundamental Analysis)។

កត្ដាមូលដ្ឋានជាអ្វី(Fundamental)? កត្តាមូលដ្ឋាន(Fundamental) កត្ដាមូលដ្ឋានជាកត្តាមួយដែលឲ្យ​យើងដឹងពីថ្លៃភាគហ៊ុនថា ឡើង ឬ ចុះ បើយើងធៀបនឹងថ្លៃហិរញ្ញវត្ថុជាក់ស្ដែងក្នុងពេលបច្ចុប្បន្នបើយើងរំពឹងទុកថាចំណូលរបស់ក្រុមហ៊ុននឹងអាចកើនឡើង នោះនៅថ្ងៃអនាគតរបស់ភាគហ៊ុនវានឹងកើនឡើង បើសិនវិភាគទៅលើចំណូលរបស់​ក្រុមហ៊ុនធ្លាក់ចុះ នោះថ្ងៃអនាគតថ្លៃភាគហ៊ុននឹងធ្លាក់ចុះដែរ។ ជាថ្មីម្ដងទៀតយើងក៌មិនអាចសន្មតថាភាគហ៊ុននោះល្អ ឬ មិនល្អដោយផ្អែកទៅលើពត៌មានតែមួយប៉ុណ្ណោះ​នោះ​ទេ យើងក៌នូវមានកត្ដាផ្សេងៗដើម្បីវិភាគមានដូចជា៖ កត្តានយោបាយ និង​ សេដ្ឋកិច្ច បើសិន នយោបាយ និង​សេដ្ឋកិច្ចមានភាពប្រសើរ​ឡើង​នោះ​ GDP នឹងកើន​កើន​ឡើង​​ជាហេតុនាំឲ្យ​យើងនឹង​រពឹងថា ​អាជីវកម្ម​របស់ក្រុមហ៊ុននឹងកើនឡើងដូចគ្នា ពេលនោះថ្លៃភាគហ៊ុនជារួមក្នុងផ្សារហ៊ុន អាចនឹងកើនឡើងដែរ។ មួយវិញទៀត ការកែប្រែនយោបាយសេដ្ឋកិច្ច ឬ នយោបាយហិរញ្ញវត្ថុនានា វាអាច​ជាផ្នែកមួយដែលជះឥទិ្ធពលទៅដល់ទីផ្សារភាគហ៊ុនផងដែរ។ វិភាគទៅលើអាជីវកម្មក្រុមហ៊ុន

  • គឺជាការវិភាគទៅលើអាជីវកម្មរបស់ក្រុមហ៊ុន និង​ការគ្រប់គ្រងរបស់ក្រុមហ៊ុន
  • វិភាគប្រភេទក្រុមហ៊ុនលក់ផលិតផល ឬ សេវាកម្ម
  • មើលទៅលើការប្រកួតប្រជែងរបស់ដៃគូ​ប្រកួតប្រជែង
  • វិភាគទៅលើទំហំទីផ្សាររបស់ក្រុមហ៊ុន
  • ទំនោរនៃការរីកចម្រើនរបស់​ក្រុមហ៊ុនដើម្បីព្យាករណ៍ហិរញ្ញវត្ថុរបស់ក្រុមបាននៅថ្ងៃអនាគត
  • ការវិភាគចំណូលរបស់របស់ក្រុមហ៊ុន

ការវិភាគទៅលើហិរញ្ញវត្ថុនៃក្រុមហ៊ុន

  • វិភាគចំណូលរបស់ក្រុមហ៊ុន
  • ចំណូលធៀបនឹងមូលធន
  • ចំណូលធៀបនឹងទុនម្ចាស់
  • ផលធៀបរវាងបំណុល និង ទ្រព្យ
  • លំហូរសាច់ប្រាក់។

ដើម្បីពិនិត្យទៅសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងសមត្ថភាពក្នុងការបែងចែកភាគលាភបាន។ យើងត្រូវបែងចែកអនុបាតមួយចំនួន ដើម្បីដឹងថាថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្ពស់ហើយ ឬ ធា្លក់ចុះ បើធៀបនឹងភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតក្នុងវិស័យ ដែលមានភាពស្រដៀងគ្នា ហើយអនុបាតដំបូងគេដែលយើងត្រូវយល់ដឹងគឺ អនុបាត P/E Ratio P (Current Price) គឺជាថ្លៃភាគហ៊ុនបច្ចុប្បន្ន ថ្លៃភាគហ៊ុនបច្ចុប្បន្នគឺ សម្ដៅទៅថ្លៃហ៊ុនដែលក្រុមហ៊ុនចុះបញ្ជីបានដាក់លក់ពេលបច្ចុប្បន្ន។ E(Earning Per Share)  គឺ ប្រាក់ចំណេញក្នុងមួយភាគហ៊ុន។​ ឧទាហរណ៍ ថ្លៃហ៊ុន​របស់ក្រុមហ៊ុន A​ មានតម្លៃ ៦ ០០០រៀល ក្នុងពេលបច្ចុប្បន្នដែលមិនខ្វល់ទៅលើថ្លៃ​ភាគហ៊ុន​ដំបូងដែល​​បាន​បោះផ្សាយនោះទេ។ ​ថ្លៃហ៊ុនរបស់ក្រុមហ៊ុន B បច្ចុប្បន្ន គឺ ៦០០០ រៀលដូចគ្នា។

ក្រុមហ៊ុន A ដែលបានបោះផ្សាយភាគហ៊ុន ប្រាក់ចំណេញដែលទទួលបានពីភាគហ៊ុន (Earning per share) គឺ ៣០០រៀល​ក្នុងមួយហ៊ុន។ ចំណែកឯក្រុមហ៊ុន B ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគឺ ​​​             ១០០០រៀល។                              គួរបញ្ជាក់ផងដែរថាកាលណា (P/E)ration កាន់តែតូចនោះថ្លៃ ហ៊ុននោះក៏កាន់តែល្អព្រោះតែក្រុមហ៊ុននោះ ផ្ដល់ចំនេញក្នុងមួយហ៊ុនបានច្រើន។

ចំពោះការធៀប (P/E) ខាងលើយើងបាន Ratio របស់ Campany B តូចជាង Company A វាបានបញ្ជាក់ថា (P/E) របស់ Company B  តូចដែល វាជាជម្រើសល្អ សម្រាប់ វិនិយោគិន ដែលចង់ជួញ ដូរភាគហ៊ុនមួយនោះ។ អនុបាតទី២  P/B P= Current Price ជាតម្លៃហ៊ុនក្នុងពេលបច្ចុប្បន្ន។ B= Book value per share ជាតម្លៃក្នុងបញ្ជីក្នុងមួយភាគហ៊ុន។ ការធៀបអនុបាត P/B ក៏មិនខុសគ្នាទៅ នឹង អនុបាត P/E ប៉ុន្មានដែរកាលណា Ratio របស់ P/B កាន់តែតូចនោះទ្រព្យរបស់យើងក៌ច្រើនតាមនោះដែរដោយគ្រាន់តែអនុបាត P/B  ធ្វើឡើងសម្រាប់វិភាគទៅតម្លៃនៃថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានទិញគិតជាទ្រព្យអសកម្មរបស់​យើង ថា​តើយើងនឹងត្រូវទទួលបានប៉ុន្មានប្រសិនបើក្រុមហ៊ុនឬអាជីវកម្មនោះត្រូវបិទទ្វារ។ ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា    

X
5s