ទ្រព្យសម្បត្តិគិតជាមធ្យមក្នុងយុវជនម្នាក់ សិង្ហបុរី ឈរលេខរៀងទី ៩ លើពិភពលោក
ទ្រព្យសម្បត្តិក្នុងមនុស្សពេញវ័យម្នាក់ គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ពលរដ្ឋសិង្ហបុរីមាន ២៨៣,១២០ ដុល្លារ នាំឱ្យប្រទេសនេះ ឈរនៅលេខរៀងទី ៩ លើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ The Global Wealth Report។
យោងតាមការសិក្សា ចុះផ្សាយលើគេហទំព័រ Singapore Bussiness Reserve ទ្រព្យសម្បត្តិពលរដ្ឋពេញវ័យសិង្ហបុរី បានកើនឡើងដោយសារការសន្សំខ្ពស់ ការកើនឡើងតម្លៃទ្រព្យសម្បត្តិ និងការកើនឡើងនៃអត្រាប្តូរប្រាក់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២។
ជាមួយអត្រាដ៏ខ្ពស់នេះ សិង្ហបុរីបានយកឈ្នះទីក្រុងហុងកុង ដែលឈរលេខរៀងល្អ កាលពីឆ្នាំ ២០០០។ ប្រទេសកូននាគសេដ្ឋកិច្ចសិង្ហបុរី មានកំណើនទ្រព្យសម្បត្តិប្រចាំឆ្នាំជាមធ្យម ក្នុងពលរដ្ឋពេញវ័យម្នាក់ ៥,៣% ចំណែកហុងកុងមានតែ ៤,៣% ប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ២០០០ ដល់ ២០១៨៕
ដោយ៖ សុវណ្ណមុនីលីតា