ឈ្មួញជើងសារ​មូលបត្រ​ ឬក្រុមហ៊ុនមូលបត្រ​ (Broker) នៅ​កម្ពុជា​មាន​តួនាទី​អ្វី​ខ្លះ? និង​មាន​ក្រុមហ៊ុនណា​ខ្លះ?​



ក្រុមហ៊ុនមូលបត្រ ឬ ឈ្មួញជើងសារ(Broker) ជាអ្វី? ជាឈ្មួញកណ្ដាល ដែល​សម្រួល​ ដល់កិ​ច្ចការជួញដូររវាងពាណិជ្ចករ​ ឬ​អ្នក​​ដែល​ចង់​ទិញ​មូលបត្រ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ នានា​ តាមរយៈកា​រផ្ដល់នូវព័ត៌មា​ន និងផ្គូរផ្គង បញ្ជាទិញ-លក់។ ក្រុមហ៊ុនមូលបត្រទាំង ១០
  1. ភ្នំពេញសីឃ្យូរឹធី ភីអិលស៊ី (Phnom Penh Securities)
កម្រៃជើងសារដែលក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរឹធី ភីអិលស៊ីគិតពីវិនិយោគិនក្នុងពេលជួញដូរមួយលើកគឺ 0,67% ដែលមានកម្រៃជើងសារអប្បរមា ៤០០០រៀល លេខទូរស័ព្ទទំនាក់ទំនង 023​ 886 555
  1. ហ្គោលឌិនហ្វ័រធូន(Gloden Fortune Securities)
កម្រៃជើងសារដែលក្រុមហ៊ុនហ្គោលឌិនហ្វ័រធូន គិតពីវិនិយោគិនក្នុងពេលជួញដូរមួយលើកគឺ​ 0,67% ដោយគ្មានតម្លៃកម្រៃជើងសារអប្បរមាឡើយ លេខទូរស័ព្ទទំនាក់ទំនង 023​ 218 288
  1. អ អេច ប៊ី ណ្ឌូឆៃណា ស៊ីឃ្យូរឹធី(RHB Indochina Securities)
កម្រៃជើងសារដែលក្រុមហ៊ុនអ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យូរឹធី គិតពីវិនិយោគិនក្នុងពេលជួញដូរមួយលើកគឺ​ 0,30%-0,65% ដែលមានកម្រៃជើងសារ ១០០០០រៀល លេខទូរស័ព្ទទំនាក់ទំនង 023 961 161
  1. ស៊ី វី ស៊ីឃ្យូរឹធី(CV Securities)
កម្រៃជើងសារដែលក្រុមហ៊ុនស៊ី វី ស៊ីឃ្យូរឹធី គិតពីវិនិយោគិនក្នុងពេលជួញដូរមួយលើកគឺ​ 0,50% ដោយមិនគិតពីកម្រៃជើងសារមូលបត្រ លេខទូរស័ព្ទទំនាក់ទំនង 023 723 899
  1. កាណា ស៊ីឃ្យូរឹធី អិលធីឌី(Cana Securities LTD)
កម្រៃជើងសារដែលក្រុមហ៊ុន កាណា ស៊ីឃ្យូរឹធី អិលធីឌីគិតពីវិនិយោគិនក្នុងពេលជួញដូរមួយលើកគឺ0,50%  ដែលមានកម្រៃជើងសារអប្បរមា ១០០០០រៀល លេខទូរស័ព្ទទំនាក់ទំនង 023 999 887
  1. អេស៊ីលីដា ស៊ីឃ្យូរឹធី​ ភីអិលស៊ី(Acleda Securities PLC.)
កម្រៃជើងសារដែលក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរឹធី​ ភីអិលស៊ី គិតពីវិនិយោគិនក្នុង ពេលជួញដូរមួយលើកគឺ 0,50%-0,55%ដែលមានកម្រៃជើងសារអប្បរមា ៩០០០រៀល លេខទូរស័ព្ទទំនាក់ទំនង 023 999 966
  1. ខេប ស៊ីឃ្យូររឹធី លីមីតធីត(CAB Securities)
កម្រៃជើងសារដែលក្រុមហ៊ុន ខេប ស៊ីឃ្យូររឹធី លីមីតធីត គិតពីវិនិយោគិន ក្នុង ពេលជួញដូរមួយលើកគឺ 0,32%-0,60%ដែលមានកម្រៃជើងសារអប្បរមា ២០០០០រៀល លេខទូរស័ព្ទទំនាក់ទំនង 023 699 4000
  1. យាន់តា ស៊ីឃ្យូរឹធី(Yuanta Securities )
កម្រៃជើងសារដែលក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី គិតពីវិនិយោគិន ក្នុង ពេលជួញដូរមួយលើកគឺ 0,60%-0,90% ដោយគ្មានកម្រៃជើងសារអប្បរមា លេខទូរស័ព្ទទំនាក់ទំនង 023 860 800
  1. អេស ប៊ី អាយ រ៉ូលយ៉ាល់ ស៊ីឃ្យូរឹធី(SBI Royal Securities)
កម្រៃជើងសារដែលក្រុមហ៊ុន អេស ប៊ី អាយ រ៉ូលយ៉ាល់ ស៊ីឃ្យូរឹធី គិតពីវិនិយោគិន ក្នុង ពេលជួញដូរមួយលើកគឺ 0,50% ដោយគ្មានកម្រៃជើងសារអប្បរមា នឹងក្រុមហ៊ុនមូលបត្រចុងក្រោយគេគឺ កម្ពុ ស៊ីឃ្យូរឹធី(CAMPU Securities) ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រ  
X
5s