តើសន្ទស្សន៍ក្នុងផ្សារមូលបត្រ (CSX Index) ជាអ្វី?
សន្ទស្សន៍ភាគហ៊ុននៅក្នុងផ្សារមូលបត្រ គឺជាការវាស់ស្ទង់ការឡើងចុះរបស់ភាគហ៊ុនក្នុងផ្សារមូលបត្រ។ វាគឺជាឧបករណ៍ដែលវិនិយោគិន ប្រើដើម្បីពិពណ៌នាអំពីទីផ្សារ ដើម្បីប្រៀបធៀបប្រាក់ចំណេញលើការវិនិយោគជាក់លាក់។
ក្នុងផ្សារមូលបត្ រសន្ទស្សន៍មានច្រើនប្រភេទមានដូចជា សន្ទស្សន៍រួម(ដែលរាប់បញ្ចូលគ្រប់ភាគហ៊ុនទាំងអស់នៅលើទីផ្សារ) សន្ទស្សន៍ឧស្សាហកម្ម (ដែលរាប់បញ្ចូលភាគហ៊ុនទាំងអស់នៅក្នុងឧស្សាហកម្មមួយ ឬក្នុងវិស័យមួយនៃសេដ្ឋកិច្ច) សន្ទស្សន៍សម្រាប់គោលដៅពិសេសណាមួយ (ដែលរាប់បញ្ចូលភាគហ៊ុនមួយក្រុម សម្រាប់គោលដៅពិសេសណាមួយ ដោយមិនគិតពីចំណាត់ថ្នាក់ឧស្សាហកម្ម)។
សម្រាប់ផ្សាមូលបត្រកម្ពុជា បើកដំណើរការដំណើរមានតែសន្ទស្សន៍តែមួយប៉ុនោះគឺ សន្ទស្សន៍រួម។ សន្ទស្សន៍រួម កើតមានពីព្រោះគេត្រូវការតួលេខមួយដើម្បីពិពណ៌នាថាតើថ្លៃនៅលើទីផ្សារឡើង ឬក៏ចុះនៅក្នុងអំឡុងពេលជាក់លាក់មួយ។ ដូច្នេះ សន្ទស្សន៍រួមគឺជាឧបករណ៍មួយក្នុងការវាស់ស្ទង់អំពីចលនាឬដំណើរការនៃទីផ្សារមូលបត្រ។
ដោយ៖ គឹម ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រកម្ពុជា