តើត្រូវជួញដូរភាគហ៊ុននៅផ្សារមូលបត្រដោយរបៀបណាដើម្បីបានលឿន ងាយស្រួល និងសុវត្ថិភាព?
ដើម្បីធ្វើឱ្យអ្នកវិនិយោគនៅផ្សារមូលបត្រ អាចជួួញដូរភាគហ៊ុន បានលឿន ងាយស្រួល និងសុវត្ថិភាព ផ្សារមូលបត្រកម្ពុជាបានដាក់ចេញនូវប្រព័ន្ធជួញដូរមួយដែលមានឈ្មោះប្រ័ពន្ធជួយដូរចល័ត (Mobile Trading System=MTS)។
ប្រព័ន្ធ MTS គឺជាប្រព័ន្ធដែល ផ្សារមូលបត្រ បានបង្កើតឡើងដើម្បីជួយសម្រួលដល់វិនិយោគិនក្នុងជួញដូរភាគហ៊ុនប្រកបដោយសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល។ មានមុខងារអោយវិនិយោគិនអាច ដាក់បញ្ជារលក់ ទិញភាគហ៊ុន ពិនិត្យមើលទិន្នន័យផ្សារហ៊ុន ពត៌មានអំពីគណនី ដោយខ្លួនឯងបានតាមរយៈស្មាតហ្វូន គ្រប់ទីកន្លែង។ MTS បើកដំណើរការឱ្យប្រើប្រាស់ តែវិនិយោគិនដែលចុះឈ្មោះបើក គណនីក្នុងផ្សារមូលបត្រ កម្ពុជាតែប៉ុណ្ណោះ៖ មុខងាររបស់ MTS៖
១. ការដាក់បញ្ជាទិញ/លក់
២. ការកែប្រែ និងលុបចោលបញ្ជា
៣. ការពិនិត្យមើលបញ្ជា និងកំណត់ត្រានៃការជួញដូរកន្លងមក
៤. ការពិនិត្យមើលសមតុល្យក្នុងគណនីជួញដូរ
៥. ការពិនិត្យមើលភាពចំណេញ/ខាត នៃមូលបត្រកាន់កាប់បច្ចុប្បន្ន និងប្រតិបត្តិការកន្លងមក
៦. ការតាមដានស្ថានភាពទីផ្សារ
៧. ការស្វែងរកព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធ
៨. ការស្នើដកប្រាក់
បញ្ជាក់: មុខងារស្នើរដាក់ប្រាក់ (Cash Deposit) នឹងត្រូវដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ មុខងារថ្មីនេះនឹងសម្រួលដល់វិនិយោគិនក្នុងការដាក់ប្រាក់ចូលក្នុងគណនីជួញដូររបស់ខ្លួន ដោយមិនចាំបាច់ទៅធនាគារ។ ដើម្បីអាចប្រើប្រាស់មុខងារនេះបាន វិនិយោគិនត្រូវស្នើសុំការដំណើរការជាមុន ដោយបញ្ចូលលេខគណនីរបស់ខ្លួន ដែលមាននៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលក្រុមហ៊ុនមូលបត្រ (Broker) របស់វិនិយោគិនប្រើប្រាស់។
តើប្រព័ន្ធជួញដូរចល័តត្រូវបានផ្តល់ឲ្យប្រើប្រាស់តាមរបៀបណា? សូមតាមដានការចេញផ្សាយនាពេលរបស់យើងនាពេលឆាប់ៗនេះ...
ដោយ៖ គឹម ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រកម្ពុជា