តើ​បៀវត្ស​មន្រ្តី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ខ្លះ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ?​



យោង​តាម​សេចក្ដី​ព្រៀងច្បាប់​ថវិការ​ជាតិ​ឆ្នាំ​២០១៩ ចំណាយ​លើ​បុគ្គលិក​ត្រូវ​បាន​គ្រោង​ចំនួន ៧៨៦២ ៥៣៧លាន​រៀល​ សម្រាប់​តម្លើង​បៀវត្ស​មូល​ដ្ឋាន​ក្នុង​អត្រា ១០,០% ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ដោយ​ផ្ដល់​បន្ថែម​ ៣០ ០០០​រៀល ជូន​មន្រ្តី​រាជការស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ប្រាក់​បំណាច់​ឆ្នាំ ​៧៥០ ០០០​រៀល​ចុះ​ក្រោម និង​ការ​ដំឡើង​ប្រាក់​ឧបត្ថម​ប្រចាំ​ខែ​សម្រាប់​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី ៦០០ ០០០រៀល​ ដល់​៦៥០ ០០០​រៀល​ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​មករា ដល់​ខែ ធ្នូ ឆ្នាំ​២០១៩។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រែប្រួល​អប្បបរមារ​របស់​មន្ត្រីរាជការ​ស៊ីវិល និង កង​កម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ឆ្នាំ​២០១៩៖ បៀវត្ស​មន្ត្រី​រាជការ​ស៊ី​វិល​ នឹង​ត្រូវ​តម្លើង​ចំនួន​ ១ ០១៤ ៤៥០រៀល នៅ​ឆ្នាំ​២០១៨​ ដល់​ប្រមាណ ១ ០៧០ ១០០រៀល នៅ​ខែ​មករា​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ១ ១០០ ១០០​រៀល ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៩ បៀវត្ស​គ្រូបង្រៀន​ និង​ គ្រូពេទ្យ នឹង​ត្រូវ​បាន​ដំឡើង​ពី​ចំនួន ១ ១១៤ ៤៥០រៀល​ នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​ ១ ១៧០ ១០០​រៀល នៅ​ខែ​ម​ករា ឆ្នាំ​២០១៩ ហើយ​នឹង​ត្រូវ​បាន​ដំឡើង​ដល់​ប្រមាណ ១ ២០០ ១០០​រៀល ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៩ បៀរវត្ស​នគរបាល​(ពលបាលត្រី) នឹង​ត្រូវ​បាន​តម្លើង​ពី​ចំនួន ១ ០៩៨ ៩២៧រៀល (គិត​បញ្ចូល​ទាំង​របប​អង្ករ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​ ១ ១៥៤ ៥៧៧រៀល (គិត​បញ្ចូល​ទាំង​របប​អង្ករ) នៅ​ខែ​មករា ឆ្នាំ​២០១៩ ហើយ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ១៨៤ ៥៧៧​រៀល (គិត​បញ្ចូល​ទាំង​របប​អង្ករ) ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៩ បៀវត្ស​យោធិន (ពល​ទោ) នឹង​ត្រូវ​បាន​ដំឡើង​ពី​ចំនួន ៩៧៦ ៥៥០​រៀល (មិន​គិត​បញ្ចូល​របប​អង្ករ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​ ១ ០២៥ ៩០០​រៀល (មិន​គិត​បញ្ចូល​អង្ករ) បី​ខែ​មករា ឆ្នាំ​២០១៩ ហើយ​នឹង​ត្រូវ​ដំឡើង​ដល់​ ១ ០៥៥ ៩០០​រៀល ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៩ បើ​គិត​បញ្ចូល​របប​អង្ករ​ ត្រូវ​ជា​ប្រមាណ​ ១ ១១៤ ៣៧៧​រៀល៕ អត្ថបទ៖ ជួប ស្រីរ័ត្ន
X
5s