ប្រទេស ១០ ដែលផ្ដល់ប្រាក់ខែគ្រូបង្រៀនថ្លៃបំផុតលើពិភពលោក​



នៅ​លើ​ពិភពលោកក្នុងចំណោមប្រទេស ១០ ដែលផ្ដល់ប្រាក់ខែគ្រូបង្រៀនល្អបំផុត រួមមាន ស្វីស​ កូរ៉េខាងត្បូង អាល្លឺម្ម៉ង់ អាមេរិក អូទ្រីស កាណាដា អៀឡង់ ជប៉ុន ព័រទុយហ្គាល់ និង លុច្សហ្សំបួរនោះ  គឺលុច្សហ្សំបួរនេះឯង ជាប្រទេសមានជាងគេ។ ប្រាក់ខែគ្រូបឋមដែលមិនមានបទពិសោធន៍ នៃប្រទេសមួយនេះ អាច​ទទួលបាន​ប្រាក់ខែ ៦៧,០០០ ដុល្លារ។ បង្រៀនបាន​ ១០ ទទួលបាន ៩០,០០០ ដុល្លារ និងប្រាក់​ខែ​ខ្ពស់​បំផុត ១២២ ០០០ ដុល្លារ។ ចំណែកគ្រូវិទ្យាល័យ ដែលទើបបង្រៀនលើកដំបូងទទួលបានប្រាក់បៀវត្ស ៩០,០០០ ដុល្លារ បន្ទាប់​ពីបង្រៀន ១០ ឆ្នាំទទួលបានខ្ទង់ ១០០,០០០ ទៅ ១១០,០០០ ​ដុល្លារ និងប្រាក់ខែខ្ពស់បំផុត ១៣៨,០០០ ដុល្លារអាមេរិក។ សូមប្រិយមិត្តមើលតារាទិន្នន័យបង្ហាញដោយគេហទំព័រ OECD ដូចខាងក្រោម៖ ១. ប្រាក់ខែគ្រូបឋម   ២. ប្រាក់ខែគ្រូវិទ្យាល័យ

  ៣. ប្រាក់ខែគ្រូបឋមតាមភេទ   ៤. ប្រាក់ខែគ្រូវិទ្យាល័យតាមភេទ

  ដោយ៖ សុវណ្ណមុនីលីតា 
X
5s