សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ នៅកម្ពុជាប្រចាំសប្ដាហ៍
ខាងក្រោមនេះ គឺជាការសង្ខេបនូវខ្លឹមសារសេដ្ឋកិច្ចសំខាន់ៗចំនួន ៥ពីសាព័ត៌មានល្បីៗក្នុងស្រុកចំនួន ៣ គឺរស្មីកម្ពុជា ភ្នំពេញបុស្ដិ៍ និងកោះសន្តិភាព ដែលខ្លឹមសារទាំងនោះគឺផ្ដោតទៅលើ ការវិនិយោគទុន ចំណូលក្នុងវិស័យទេសចរណ៍ កំណើននៃសហគ្រាសធន់តូចនិងមធ្យម។
យោងតាមសាព័ត៌មានរស្មីកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពី រយៈពេល ១០ខែ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរទទួលបានជាង ៩០លានដុល្លារ។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចុះផ្សាយថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៨ បានឱ្យដឹងថា ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គររយៈពេល ១០ខែ កម្ពុជាទទួលបាន ៩៣.៩២៧.៩២៦ លានដុល្លារអាមេរិក។ កើនឡើង ១១.៥៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍បញ្ជាក់ថា នៅរយៈពេល ១០ខែដូចគ្នានេះដែរ ភ្ញៀវទេសចរបរទេសចំនួន ២.០៩០.០៤៣នាក់ បានទិញប័ណ្ណចូលទស្សនាអង្គរកើនឡើង ៧.៧ភាគរយ។ កម្ពុជានឹងរៀបចំ ទទួលអ្នកដំណើរតាម ផ្លូវអាកាស10លាន នាក់នៅចុងឆ្នាំនេះ។
ដោយឡែកសម្រាប់សាព័ត៌មានកោះសន្តិភាពដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៨ ចុះផ្សាយអំពី កម្ពុជានឹងរៀបចំ ទទួលអ្នកដំណើរតាម ផ្លូវអាកាស ១០លាន នាក់នៅចុងឆ្នាំនេះ៖ ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា បានអះអាងថា នឹងរៀបចំពិធីទទួលអ្នកដំណើរ និងអបអរសាទរ ចំពោះការមកដល់អ្នកដំណើរទី ១០លាននាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាខែធ្នូ ខាងមុខនេះ ។ លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនការហោះហើរនៃអាកាសយានដ្ឋានដែលគ្រប់គ្រងព្រលាន យន្តហោះទាំងបីនៅកម្ពុជា បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា នឹងរៀបចំពិធីទទួលអ្នកដំណើរ ១០លាននាក់នៅក្នុងសប្តាហ៍ទី ៣ នា ខែធ្នូខាងមុខនេះ ព្រោះនៅឆ្នាំនេះព្រលានយន្តហោះភ្នំពេញ និងខេត្តសៀមរាប នឹងទទួលបានអ្នកដំណើរសរុប ១០លាននាក់ ។
តាមរយៈប្រភពដដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានចុះផ្សាយស្ដីអំពី វិនិយោគិនអឺរ៉ុបនឹងមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនជាងមុខ។ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងថា នៅដើមឆ្នាំ២០១៩ ខាងមុខនេះ ក្រុមវិនិយោគិនមកពីអឺរ៉ុប នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់ច្រើនថែមទៀត ដោយសារតែការប្រកួតប្រជែងស្មើភាពគ្នា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ថ្លែងនៅក្នុងវេទិកាស្តីពីពន្ធដារ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) កាលពីថ្ងៃទី២៥ ខែតុលា កន្លងមកលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធរបស់អគ្គនាយកដ្ឋនាពន្ធដារ កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអឺរ៉ុប ។
ជាចុងក្រោយ សម្រាប់សាព័ត៌មានភ្នំពេញបុស្ដិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពី អាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME) ថ្មីជាង ១០០ ត្រូវបានចុះបញ្ជី ក្នុងអំឡុង ៣ ត្រីមាសនៅឆ្នាំនេះ ហើយមន្ដ្រីរំពឹងថា ចំនួននេះនឹងបន្តកើនឡើង ដោយសារតែគោលនយោបាយលើកទឹកចិត្តពន្ធរបស់រដ្ឋាភិបាលសម្រាប់ SME។ នេះបើតាមរបាយការណ៍ចេញដោយក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។ SME ថ្មីចំនួន ១០៥ ត្រូវបានចុះបញ្ជីនៅរយៈពេល ៩ ខែដំបូង ដែលធ្វើឲ្យចំនួន SME សរុបកើនដល់ ១៥៥ ៧៤៥ និងបង្កើតការងារជាង ១ លាននាក់។ នេះបើតាមរបាយការណ៍។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត