ស្វែង​យល់​ពី​ផ្សារមូលបត្រ​ច្រើន​រួច​មក​ហើយ​ ថ្ងៃ​នេះ​ទៅ​សិក្សា​ផ្សារហ៊ុនថៃ​ម្ដង​



ប្រទេសថៃគឺជាប្រទេសទី​ ២​ ដែលមានសេដ្ឋកិច្ចធំជាងគេបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ​ប្រជាជន​ថៃ​ឈរ​នៅ​លេខ​រៀង​​ទី ៤ ដែលមាន​ចំណូល​ខ្ពស់​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើងាកមកវិស័យមូលបត្រវិញ ប្រទេសថៃមាន​តាំង ​ពី​៤៨ឆ្នាំមុនមកម្លេះ។អត្ថបទពីមុន មិត្តអ្នកអានបានដឹងរួចមកហើយ ពីផ្សារមូលបត្រកម្ពុជា ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា​ឱ្យ​ស្គាល់ពី​ផ្សារមូលបត្រថៃវិញម្ដង! ផ្សារមូលបត្រ​ថៃ Stock exchange Thailand ឬ บริษัท ตลาดหลักทรัพย์แห่งประเทศไทย จำกัด ដំបូងផ្សារមូលបត្រ​ថៃ​ Stock Exchange Thailand ​មាន​ឈ្មោះ​ថា​ ជាក្រុមហ៊ុនផ្សារមូលបត្របាងកក ដែលត្រូវបានដាក់​ឱ្យ​ដំណើរការ  នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០​។​ ការ​បង្កើត​នូវ​ផ្សារមូលបត្រ​នា​ពេល​នោះ​គឺ​​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ថ្នាក់​ជាតិ​៥​ឆ្នាំ​​លើក​ទី​១។ ផ្សារមូលបត្រ​ថៃ​ដំបូង​មាន​ឈ្មោះ​ថា​ ផ្សារមូលបត្រ​បាងកក​ នៅ​ខែ​កក្កដា​ ឆ្នាំ​១៩៦២ ហើយ​ចាប់ពី​ឆ្នាំ​នេះ​មក​ ក្រុមហ៊ុនមូលបត្របាងកក​ ផ្ដើម​មានសន្ទុះខ្លាំង ​និង​ដំណើរការល្អក៏ប៉ុន្ដែស្ថានភាពនៃក្រុមហ៊ុនមូលបត្រចាប់ផ្ដើមធ្លាក់ចុះបន្ដិចម្ដងៗវិញ រហូតដល់ ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ ក្រុមហ៊ុនមូលបត្រ​ក៏ត្រូវបានផ្អាកដំណើរការ។​​ មូលធន​ទីផ្សារ​សរុប​នៅ​ឆ្នាំ​១៩៦៨ មាន​ត្រឹម​តែ ១៦០​លាន​បាត និង​ឆ្នាំ​១៩៦៩ មាន​ត្រឹម​តែ ១១៤​លាន​បាត ដូច្នេះ​ថៃ​ក៏​ផ្អាក​ដំណើរការ​មួយ​រយៈ តែម្ដង។ មូលហេតុដែលធ្វើផ្សារហ៊ុនមួយត្រូវផ្អាកដំណើរការដោយតែកាលនោះការយល់ដឹងពីវិស័យ​ មូលបត្រនៅមានកម្រិតទាប នឹង បូករួមជាមួយ ការខ្វះភាពចូលរួម​ពីសំណាក់រាជរដ្ឋាភិបាល​របស់​ប្រទេស​ថៃ​ថែម​ទៀត​ផង។ ទោះបីជាក្រុមហ៊ុនផ្សារមូលបត្របាងកក ត្រូវបានផ្អាកដំណើរការយ៉ាងណាក៏ដោយ។​ នៅក្នុងឆ្នាំ ១៩៦៩ រដ្ឋាភិបាលប្រទេសថៃ​បានរៀបចំផែនការក្នុងការបើកដំណើរ​ការផ្សារហ៊ុនសារជាថ្មីដោយអញ្ចើញសាស្ដ្រាចារ្យ Sidny M.Robin ​មកពីសាកលវិទ្យាល័យ Columbia ដែលជាប្រធានសេដ្ឋកិច្ចវិទូ​ នៅផ្សារមូលបត្រសហរដ្ឋ​មេរិកដើម្បីមកសិក្សារ​ពីគម្រោងអភិវឌ្ឍន៍​ផ្សារ​មូលធន​នៃប្រទេសថៃ ​(Capital Market)។ នៅក្នុងឆ្នាំ ១៩៧៥ ផ្សារមូលបត្រថៃចាប់ផ្ដើមដំណើរជួញដូរសារឡើងវិញ។ ផ្សារមូលបត្រថៃ បែងចែកផ្សារ​ចេញជាពីរគឺ  ផ្សារដំបូង​ ​និ​ង ​ផ្សារបន្ទាប់​ បើយើងតាម ទិន្នន័យ ដែលបាន​ចេញផ្សាយ​របស់ក្រុមហ៊ុនផ្សារមូលបត្រថៃមានក្រុមហ៊ុនប្រហែលប្រមាណ​ជាង ៧៦៥​ក្រុមហ៊ុនដែល​បានចុះបញ្ជី។ ម៉ោងជួញដូរមូលបត្រនៅទីនោះចាប់ផ្ដើម ​ពីម៉ោង៩: ៣០ព្រឹក រហូតដល់ម៉ោង ៤​: ៤០ ល្ងាច នៅក្នុងផ្សារមូលបត្រថៃមានការជួញដូរ ទៅលើវិស័យមូលបត្រដូចជា‌
  • មូលបត្រកម្មសិទ្ធិ​
  • សញ្ញា​ប័ណ្ណ​
  • ឧបករណ៍និទស្សន្តន៍
នៅក្នុងឆ្នាំ ១៩៩៩ ​ទីផ្សារ​វិនិយោគ​លើ​ហិរញ្ញវត្ថុ​ផ្សេងទៀត (Market for Alternative Investment) ត្រូវបានបង្កើតឡើងស្ថិតក្រោមក្រុមហ៊ុនផ្សារមូលបត្រថៃ។​ Market for Alternative Investment បង្កើតឡើងសម្រាប់អោយអាជីវកម្មខ្នាតតូច-មធ្យមដើម្បីចូលរួមបោះផ្សាយមូលបត្រ។ Bond Electronic Exchange (BEX) បង្កើតឡើងក្នុង​ ២០០៣ ស្ថិតនៅ​ទីក្រុងបាងកក​នៃប្រទេស​ថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សារមូលបត្រថៃ ។Bond Electronic Exchange បង្កើតឡើងសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលចេញពីក្រុមហ៊ុនផ្សារមូលបត្រថៃ។ AFET (AFEX) បង្កើតឡើងក្នុង ឆ្នាំ ២០០៤ ស្ថិតនៅទីក្រុង​បាងកកនៃប្រទេសថៃជាផ្សារមូលបត្រដែលធ្វើការជួញដូរអំពី​វិស័យកសិកម្ម។ Thailand Future Exchange(TFEX) ​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ​ ដែលជាក្រុមហ៊ុនមូលបត្រ​ សហការគ្នាជាមួយក្រុមហ៊ុនមូលបត្រ AFET។ ដោយ៖ ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រ​ថៃ
X
5s