ក្រុមហ៊ុនផ្សារមូលបត្ររបស់ប្រទេសឥណ្ឌូនេស៊ី ដែលអ្នកគួរស្វែងយល់​



ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមហាសេដ្ឋកិច្ចដែលធំជាងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកផ្សារមូលធនវិញមានតាំងពីមុនថ្ងៃប្រទេសឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីប្រទេសហូឡង់ទៅទៀតគឺមានតាំងពីឆ្នាំ ១៩១២ មកម្លេះ។ ផ្សារហ៊ុនដំបូងបំផុតនៅប្រទេសឥណ្ឌូនេស៊ីបង្កើតក្នុងឆ្នាំ ១៩១២ ក្នុងសម័យអាណានិគម​ហូឡង់​។ នៅក្នុងពេលនោះផ្សារមូលធនរបស់ឥណ្ឌូនេស៊ីរី​ក​ចម្រើន​បន្ដិចម្ដងៗ​គួរ​អោយ​កត់​សម្គាល់ ទោះ​បីជាត្រូវមិនដំណើរការមួយរយៈដែលស្ថិតនៅក្នុងស្ថានភាព សង្គ្រាមលោក និង បញ្ហានយោបាយ​ដែលរដ្ឋាភិបាលហូឡង់ផ្លាស់ប្ដូរ​សិទ្ធទៅឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីវិញ។ យ៉ាង​ណាក៏ដោយក៏ផ្សារហ៊ុនមួយនេះនៅតែអាចដំណើរការបានដដែល។ នៅក្នុងឆ្នាំ ១៩៧៧ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើអោយផ្សារហ៊ុនដើរសារជាថ្មី ហើយបានរីកលូតលាស់យ៉ាងឆាប់រហ័សតាំងពីពេលនោះមកជាមួយនឹងការគាំទ្រ ការលើកទឹកចិត្ត និងបទប្បញ្ញត្តិដែលចេញដោយរដ្ឋាភិបាល។ ផ្សារហ៊ុនឥណ្ឌូនេស៊ីមានក្រុមហ៊ុនចុះបញ្ចីចំនួនប្រមាណ ៥៦៧​​ ក្រុមហ៊ុនបើតាមទិន្នន័យដែលចេញផ្សាយកាលពី​​ ខែធ្នូ ឆ្នាំ២០១៧។ ម៉ោងជួញដូរនៅផ្សារហ៊ុនឥណ្ឌូនេស៊ីបែងចែកចេញជា ២ ដំណាក់កាល៖ ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វគ្គទី ១ ចាប់ផ្ដើមពីម៉ោង ៩:៣០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ វគ្គទី ២ ចាប់ផ្ដើមពីម៉ោង ១៣:៣០ ថ្ងៃត្រង់ ដល់ ១៦:០០ល្ងាច ថ្ងៃសុក្រ វគ្គទី ១ ចាប់ផ្ដើមពីម៉ោង ៩:៣០ព្រឹក ដល់  ១១:៣០ថ្ងៃត្រង់ វគ្គទី ២ ចាប់ផ្ដើមពីម៉ោង ១៤:០០ ថ្ងៃត្រង់ ដល់ ១៦:០០ល្ងាច ផ្សារហ៊ុនឥណ្ឌូនេស៊ីមានការវិនិយោគមូលបត្រដូចជា៖
  • មូលបត្រកម្មសិទ្ធ
  • មូលបត្របំណុល
  • ឧបករណ៍និស្សន្ទ៍
  • សន្ទស្សន៍
  • Mutual Fund
  • Exchange Trade Fund។
  ដោយ ច័ន្ទលាភ ប្រភព Indonesia Stock Exchange
X
5s