តើប្រទេសណាមានប្រព័ន្ធសុខមាលភាពសាធារណៈអាក្រក់បំផុតលើផែនដី?
តើអ្នកដឹងទេថា ប្រទេសណាមានប្រព័ន្ធសុខមាលភាព សាធារណៈអាក្រក់បំផុតលើផែនដី? មូលហេតុអ្វី? បើចង់ដឹងសូមតាមដានដូចខាងក្រោម៖
បើយោងតាមរបាយការណ៍វាយតម្លៃ ដោយអង្គសុខភាពពិភពលោក WHO ប្រទេស សើរ៉ាឡេអុន ស្ថិតក្នុងទ្វីបអាហ្វ្រិក ជាប្រជាជាតិមានប្រព័ន្ធសុខមាលភាពសាធារណៈ អាក្រក់បំផុតលើផែនដី ទទួលបាន ០ ពិន្ទុ លើពិន្ទុសរុប ១០០០ ព្រោះក្នុងចំណោមពលរដ្ឋ ១ លាននាក់ មានគ្រូពេទ្យត្រឹម ២២ នាក់ប៉ុណ្ណោះ។ ពលរដ្ឋជាធម្យមរស់បានត្រឹមអាយុ ៥៤ ឆ្នាំ។
ចំណែកប្រទេសទទួលបានពិន្ទុខ្ពស់ជាងគេ និងមាប្រព័ន្ធសុខមាលភាព សាធារណៈល្អបំផុតនោះ គឺប្រទេស លុច្សហ្សំបួរ។
លុច្សហ្សំបួរ ជាប្រទេសសុខដុមរម្យនាមួយក្នុងទ្វីបអឺរ៉ុប ស្ថិតនៅចន្លោះរវាងប្រទេសប៊ែលហ្សិក បារាំង និងអាល្លឺម៉ង់ និងជាប្រទេសមានបំផុតលំដាប់កំពូលរបស់ពិភពលោកផ្អែកលើ GDP ជាធម្យមប្រចាំឆ្នាំនៃពលរដ្ឋម្នាក់ៗមានដល់ទៅជាង ១២ ម៉ឺនដុល្លារអាមេរិក។ លុច្សហ្សំបួរ ក៏ជាប្រទេសមានសេវាសុខមានភាពសាធារណៈល្អបំផុតលើលោកដូចគ្នា ដែលនាំឲ្យពលរដ្ឋក្នុងប្រទេសនេះ ជាធម្យមអាចរស់បានដល់អាយុ ៨២ ឆ្នាំ៕
ដោយ៖ សុវណ្ណមុនីលីតា