ខ្លីៗ​អំពី​ផ្សារមូល​បត្រ​​នៅ​​ប្រទេសវៀតណាម​



ក្នុងប្រទេសវៀតណាម មានទីក្រុង​ពាណិជ្ជកម្ម​ធំៗ​ចំនួន​ពីរ​ ដែលគេតែងតែស្គាល់​ភាគ​ច្រើន​ គឺ​ទីក្រុង​ ហាណូ​យ និង​ទីក្រុង​ហូជីមិញ។ ​ចាប់​តាំង​ពី​មាន​វត្តមាន​នៅ​ប្រទេសវៀតណាម​​នៅ​ឆ្នាំ​២០០៥ មក ​​គេ​សង្កើេត​ឃើញ​ថា​ ទីផ្សារ​មូលបត្រ​នៃ​ប្រទេស​​នេះ​​បាន​ក្លាយ​ជា​​ចំណែក​មួយ​ដែល​ជួយ​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​​​ ប្រទេសមួយនេះ ​​កាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ថ្ងៃ​នេះ BizKhmer សូមណែនាំ​មិត្ត​អ្នក​អាន​ស្វែង​យល់​ពី​ទីផ្សារ​មូលបត្រ​ប្រទេស​នេះ​ទាំង​អស់គ្នា៖  ផ្សារមូលបត្រ ហាណូយ Hanoi Securities Trading Center  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ នៅក្នុង ២០០៩ បានកែប្រែឈ្មោះទៅជា  Hanoi Stock Exchange រដ្ឋាភិបាលវៀតណាមបានរៀបចំ និង​ដាក់ឱ្យ​ដំណើរការផ្សារមូលបត្រហាណូយជាផ្លូវការចាប់ពីពេលនោះមក។ ក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រមានត្រឹមតែ ៦​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១២ ក្រុមហ៊ុនដែលអ្នកចុះបញ្ជី​បាន​កើន​ឡើង​រហូត​ដល់​ ៣៩៨ក្រុមហ៊ុន។ តាំងពីផ្សារមូលបត្រហាណូយ ត្រូវបានបង្កើតឡើងមកគឺ ​ទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះការដេញថ្លៃភាគហ៊ុន ដែលវាជាផ្នែកមួយដែលធ្វើអោយសេដ្ឋកិច្ចនៃប្រទេសមួយនេះកាន់តែរីកចម្រើនរហូតមក។ ផ្សារមូលបត្រហូជីមិញ ផ្សារមូលបត្រហូជីមិញ ជាផ្សារហ៊ុនដែលធំជាងគេនៅក្នុងប្រទេសវៀតណាមដែលស្ថិតនៅទីក្រុងហូជីមិញ។ បង្កើតឡើងក្នុងឆ្នាំ២០០០ ដែលមានឈ្មោះ Ho Chi Minh City Securities Trading Center។ មកដល់ពេលនេះក្រុមហ៊ុនដែលចុះបញ្ចីជាមួយផ្សារមូលបត្រហូជីមិញកើនឡើងដល់ ៣៩៦ក្រុមហ៊ុន។ គម្រោងច្របាច់បញ្ចូលគ្នា ផ្សារហ៊ុនទាំងពីរនេះមានគម្រោងក្នុងការប្របាច់បញ្ចូលគ្នាទាំងពីឆ្នាំ ២០១១ មកម៉្លេះគោលបំណងក្នុងការច្របាច់បញ្ចូលគ្នាមួយនេះគឺដើម្បីជួយជំរុញទៅដល់សេដ្ឋកិច្ចជាតិឲ្យកាន់រីកចម្រើនជាងមុន និង​ដើម្បី​ជួយសម្រួលដល់វិនិយោគិនទាំងអស់ឱ្យ​មានភាពងាយស្រួលក្នុង​ការ​វិនិយោគ និងមានភាពរហ័ស​រហួន​ជាងមុន។ គម្រោង​ច្របាច់​បញ្ចូល​គ្នា​នេះ​ នឹងជំរុញ​ឲ្យក្រុមហ៊ុនចុះបញ្ជី​ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិ​មកចូលរួមក្នុង​ផ្សារ​មូលបត្រហូជីមិញទាំងអស់។ ចំណែកឯផ្សារមូលបត្រហាណូយវិញ នឹងរៀបចំសម្រាប់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្របំណុលប៉ុណ្ណោះ។ ក៌ប៉ុន្ដែគម្រោងមួយនេះមិនទាន់ចេញជារូបរាងនោះទេ គឺនូវមានភាពយឺតយ៉ាវ​នៅ​ឡើយបើតាមរបាយណ៍ការដែលបានចេញផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រវៀតណាម។ នេះគឺជាកែលំអរដ៌សំខាន់មួយ សម្រាប់ប្រទេសវៀតណាមដោយសារ​សន្ទស្សន៍នៅក្នុងផ្សារមូលបត្រហាណូយបានកើនឡើង១៣ ដល់ ១៥ ភាគរយ ​និង​សន្ទស្សន៍នៅក្នុងផ្សារមូលបត្រ​ហូជីមិញ​កើនឡើង ១២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៦។ បើគិត​មក​ដល់​ឆ្នាំ​២០១៨ មូលធនទីផ្សារ (Market Capitalization) នៃ​ផ្សារមូលបត្រ​ទាំង​ពីរ​របស់​ប្រទេស​វៀតណាម​មាន​ទំហំជាង ២០០​ពាន់​លាន​ដុល្លារសហរដ្ឋ​អាមេរិកខណៈ​ផ្សារមូលបត្រ​ហាណូច​មាន​ទំហំមូលធនទីផ្សារប្រមាណ ៨,៩ពាន់​លាន​ដុល្លារស្រប​ពេល​ដែល​ផ្សារមូលធនហូជីមិញមានទំហំជាង ១៣៩​ពាន់​លាន​ដុល្លារ៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ Hanoi Stock Exchange និង​Ho chi minh Stock Exchange ​    
X
5s