សប្ដាហ៍កន្លងទៅ មានព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗអ្វីខ្លះកើតឡើងនៅកម្ពុជា?
ថ្ងៃនេះគេហទំព័រអប់រំ Bizkhmerសូមធ្វើការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការវិនិយោគទន់ វិស័យសំណង់ និងការរីកចម្រើនទៅលើវិស័យនានានៅប្រទេស កម្ពុជា ដែលបានធ្វើការដកស្រង់ពីសារព័ត៌មានក្នុងស្រុកល្បីៗនិងគួរឲ្យទុកចិត្តចំនួន ៤គឺ រស្មីកម្ពុជា ភ្នំពេញបុស្ដិ៍ កោះសន្តិភាព និង Khmer Time ក្នុងគោលបំណងផ្ដល់ដំណឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពដល់ការធ្វើអាជីវកម្មរបស់លោកអ្នក។
យោងតាម សារព័ត៌ាមរស្មីកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី ០៩ វិច្ឆិការ ឆ្នាំ២០១៨ ស្ដីអំពី ពាណិជ្ជកខ្មែរ វិនិយោគប្រមាណ ៣០ម៉ឺនដុល្លារដើម្បីនាំស្លាកយីហោភោជនីយដ្ឋានសាច់ស្តេកពីថៃមកកម្ពុជា៖ ពាណិជ្ជកខ្មែរបានទិញសិទ្ធិអាជីវកម្ម (Franchise) ស្លាកយីហោភោជនីយដ្ឋានសាច់ស្តេក ដ៏ល្បីពីថៃមកកម្ពុជា គឺសាន់តាហ្វេ (SantaFe) ដែលភោជនីយដ្ឋាននេះមានជាង១០០ សាខានៅប្រទេសថៃ។ វត្តមានរបស់សាន់តាហ្វេជាលើកដំបូងនៅលើទឹកដីកម្ពុជា ត្រូវបាននាំមក និងរក្សាសិទិ្ធផ្តាច់មុខក្នុងប្រទេសដោយក្រុមហ៊ុនសុភាវ័ន្ត អ៊ិនវេសមែន។ សូមចុចទីនេះដើម្បីអានអត្ថបទលម្អិត
តាមប្រភពខាងលើ ដែលបានចេញផ្សាយថ្ងៃដដែលនោះស្ដីអំពី គម្រោងវិនិយោគចំនួនប្រាំបីដែលមានទឹកប្រាក់ជាង៤០០លានដុល្លារបានទទួលការសម្រេចចុះបញ្ជីស្ថាពរ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬស៊ីឌីស៊ី(CDC)បានបញ្ជាក់ឲ្យដឹងកាលពីរសៀលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួនប្រាំបីដែលមានទឹកប្រាក់វិនិយោគជាង៤០០លានដុល្លារអាមេរិកនិងបង្កើតការងាររាប់ពាន់កន្លែងនោះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងនោះហើយ។ សូមចុចត្រង់នេះដើម្បីអានអត្ថបទលម្អិត
ដោយឡែកសម្រាប់សារព័ត៌មានភ្នំពេញបុស្ដិ៍ ដែលចុះផ្សាយកាលពីថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីលំហូរចូលវិនិយោគ ជំរុញកំណើនផ្គត់ផ្គង់ការិយាល័យ៖ ការិយាល័យដែលកំពុងប្រើប្រាស់ និងដាក់ជួលក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះបានកើនឡើងតិចតួច បើធៀបនឹងត្រីមាសទី ២ ខណៈអត្រាប្រើប្រាស់មានជាង ៨៦ ភាគរយ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។ របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី ៣ អគារការិយាល័យ Keystone ដែលមានទំហំជាង ១៥ ០០០ ម៉ែត្រការ៉េ ត្រូវបានដាក់ចូលក្នុងទីផ្សារ ដែលធ្វើឲ្យផ្ទៃការិយាល័យសរុបក្នុងរាជធានីភ្នំពេញកើនដល់ ៣៦០ ០០០ ម៉ែត្រការ៉េ ដោយកើន ៤,៧ ភាគរយ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៨។ សូមចុចត្រង់នេះដើម្បីអានអត្ថបទលម្អិត
ក្នុងនោះផងដែរសម្រាប់សារព័ត៌មានកោះសន្តិភាព បានចេញផ្សាយកាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពី អង់គ្លេសចាប់អារម្មណ៍អភិវឌ្ឍន៍វិស័យសំខាន់៤នៅ កម្ពុជា៖ ចក្រភពអង់គ្លេស បានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមអភិវឌ្ឍន៍វិស័យសំខាន់ៗចំនួន៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អង់គ្លេស-កម្ពុជា ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក គ្រីស ផូក បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី៧ ខែវិច្ឆិកា កន្លងមក ។ សូមចុចត្រង់នេះដើម្បីអានអត្ថបទលម្អិត
តាមរយៈសារព័ត៌មានដដែលនេះ បានចេញផ្សាយកាលពីថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពី កម្ពុជាមានគោលនយោបាយគាំពារវិនិយោគិនល្អជាងគេក្នុងតំបន់៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជាគឺជាប្រទេសដែលមានគោលនយោបាយគាំពារវិនិយោគល្អជាងគេ ជាមួយសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកម្មន្តសាល(ធុនស្រាល) បច្ចេកវិទ្យា និងសេវាកម្ម ដែលវិនិយោគិនបរទេស អាចទទួលបានអត្ថប្រយោជន៍ច្រើន និងប្រាក់ចំណេញខ្ពស់ពីការវិនិយោគ ។ លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ ។ សូមចុចត្រង់នេះដើម្បីអានអត្ថបទលម្អិត
ចុងក្រោយគឺសារព័ត៌មាន Khmer Time ចេញផ្សាយកាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពី ការដកហូត EBAនឹងមិនប៉ះពាល់ដល់ការអភិវឌ្ឍន៍គម្រោងរបស់សហភាពអ៊ឺរ៉ុបនោះឡើយ។ ការលប់ចោលនូវគម្រោងប្រព័ន្ធ អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នឹងមិនប៉ះពាល់ដល់ការអភិវឌ្ឍន៍គម្រោងនៅកម្ពុជាឡើយ នេះបើយោងទៅតាមការលើក លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា៕ សូមចុចត្រង់នេះដើម្បីអានអត្ថបទលម្អិត
អត្ថបទ៖ ជួប ស្រីរ័ត្ន