អ្វីទៅជាមូលធនទីផ្សារ(Market Capitalization) ?
មូលធនទីផ្សារ(Market Capitalization) គឺសម្ដៅទៅលើទំហំដែលគិតជាទឹកប្រាក់សរុបផ្អែកទៅលើចំនួនភាគហ៊ុនកំពុងចរាចររបស់ក្រុមហ៊ុនមួយ។ នៅក្នុងផ្សារហ៊ុន គេចូលចិត្តនិយាយដោយខ្លីថា Market Cap។
គេគណនាវាដោយយកតម្លៃហ៊ុនបច្ចុប្បន្ន ទៅគុណនឹងចំនួនហ៊ុនដែលកំពុងចរាចរ ឬហៅតាមភាសាបច្ចេកទេសថា Outstanding Shares។ វិនិយោគិនមួយចំនួនប្រើ វិធីសាស្រ្ដនេះដើម្បីកំណត់ទំហំរបស់ក្រុមហ៊ុនដោយជំនួសឲ្យការវិភាគទៅលើតួរលេខទ្រព្យសម្បតិ្ដក្រុមហ៊ុនសរុប។
ការប្រើមូលធនទីផ្សារ(Market cap)ដើម្បីបង្ហាញទំហំនៃក្រុមហ៊ុនមានសារៈសំខាន់ពីព្រោះទំហំក្រុមហ៊ុនគឺជាកត្តាកំណត់ដែលជាលក្ខណៈមូលដ្ឋានគ្រឹះដែលវិនិយោគិនវិភាគមុនហានិភ័យផ្សេងៗទៀត ។
ឧទាហរណ៍ ក្រុមហ៊ុនមួយដែលមានហ៊ុន ២០ លានហ៊ុនដែលលក់ក្នុងតម្លៃ ១០០០០រៀលក្នុងមួយហ៊ុន ដូច្នេះ មូលធនទីផ្សារ(Market Cap)នឹងមានចំនួនសរុប ២០ម៉ឺនលានរៀល៕
ដោយ ច័ន្ទលាភ