ចិននឹងក្លាយជាគោលដៅទេសចរណ៍លំដាប់លេខ១ វ៉ាដាច់ប្រទេសបារាំងត្រឹមឆ្នាំ ២០៣០​



បំភ្លេចចោល Loire Valley និង Eiffel Tower ត្រឹមឆ្នាំ ២០៣០ Yellow Mountains និង Shanghai Tower នឹងជាប់ក្នុងតារាងគោលដៅទេសចរណ៍របស់ពិភពលោក។ ពេលនោះប្រទេសចិននឹងវ៉ាដាច់ប្រទេសបារាំងហើយក្លាយទៅជាប្រទេសគោលដៅទេសចរណ៍លំដាប់ទី១របស់ពិភពលោក។ បន្ថែមពីនេះ ប្រជាជនចិនកាន់តែច្រើននឹងធ្វើដំណើរកម្សាន្តទៅប្រទេសផ្សេងៗក្នុងមួយទសវត្សខាងមុខ ដែលច្រើនជាងប្រទេសណាណាទាំងអស់នៅពេលដែលចំណូលក្នុងគ្រួសារកើនឡើង នេះបើយោងតាមរបាយការណ៍របស់ Euromonitor International’s Megatrends Shaping the Future of Travel។ របាយការណ៍នោះបានធ្វើការទស្សទាយថានឹងមានការមកដល់របស់ភ្ញៀវទេសចរណ៍ក្នុងប្រទេសចិនរហូតដល់ ១២៧ លាននាក់ជារៀងរាល់ឆ្នាំត្រឹមចុងបញ្ចប់នាទសវត្សក្រោយ ប្រសិនបើប្រៀបធៀបទៅនឹងប្រទេសបារាំងដែលមានចំនួនតែ ១២៦លាននាក់ និងប្រទេសអាមេរិកដែលមានតែ ១១៦លាននាក់ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាប្រទេសទាំង ១២ ដែលជាគោលដៅទេសចរណ៍ធំៗនៅលើពិភពលោក ក្នុងឆ្នាំ ២០៣០ ចុះផ្សាយដោយគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោក៖ ១) ប្រទេសចិន មានចំនួន ១២៧ ០៥២លាននាក់ ២) ប្រទេសបារាំង មានចំនួន ១២៥ ៨៣៨លាននាក់ ៣) អាមេរិក មានចំនួន ១១៦ ៣៦៣លាននាក់ ៤) ប្រទេសអេស្បាញ មានចំនួន ១១០ ៣៦៣លាននាក់ ៥) ប្រទេសថៃ មានចំនួន ៧៨ ៤៨០ លាននាក់ ៦) ប្រទេសអ៊ីតាលី មានចំនួន ៧៨ ៤៨០លាននាក់ ៧) ហុងកុង មានចំនួន ៦៩ ៩២៨លាននាក់ ៨) ប្រទេសតួកគី មានចំនួន ៦៤ ៤២៩លាននាក់ ៩) ប្រទេសម៉ិកស៊ិក មានចំនួន ៥៨ ២៨៣លាននាក់ ១០) ប្រទេសអង់គ្លេស មានចំនួន ៥៥ ៧០២លាននាក់ ១១) ប្រទេសជប៉ុន មានចំនួន ៥៥ ៥៦៤ លាននាក់ ១២) ប្រទេសអាឡឺម៉ង់ មានចំនួន ៥៤ ០៣៦លាននាក់៕ ដោយ៖ លង់ វណ្ណៈ
X
5s