Healthogo (ហេលស៍ អូ ហ្គូ) របស់កម្ពុជានឹងប្រកួតជាមួយប្រទេសក្នុងតំបន់នៅកម្មវិធី “The Tigers' Lair" ម៉ាឡេស៊ីចុងខែនេះ
Healthogo (ហេលស៍ អូ ហ្គូ) របស់កម្ពុជា ត្រូវបានជ្រើសរើសឱ្យធ្វើជាតំណាងសម្រាប់ប្រទេសកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី The Tigers' Lair នៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីខ្លួនបានជាប់ក្នុងវគ្គប្រជែងផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី Cambodia Pitching Level កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលរៀបចំដោយសមាគមន៍អ្នកវិនិយោគកម្ពុជា (CIC)។
បន្ទាប់ពីការវាយតម្លៃ និងដាក់ពិន្ទុដោយយកចិត្តទុកដាក់ពីសំណាក់គណកម្មការ អាជីវកម្មដែលជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី " Cambodia Pitching Level " បានទៅលើ Healthogo (ហេលស៍ អូ ហ្គូ) ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងគោលដៅបង្កភាពងាយស្រួលសម្រាប់សាធារណជនក្នុងការសម្រេចចិត្តនានាទាក់ទងនឹងសុខភាព និងសម្រាប់គ្រប់ភាគីក្នុងវិស័យសុខាភិបាលសម្រាប់ប្រើប្រាស់។
ខាងក្រោមនេះគឺជាអាជីវកម្មទាំង ១០ ដែលនឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់នៅម៉ាឡេស៊ីចុងខែវិច្ឆិកា នេះ៖
១) ប្រទេសមីយ៉ាន់ម៉ា៖ Kargo
២) ប្រទេសថៃ៖ Medvine Limited
៣) ប្រទេសវៀតណាម៖ Ekid Studio
៤) ប្រទេសសិង្ហបុរី៖ Parcel Perform
៥) ប្រទេសកម្ពុជា៖ Healthogo
៦) ប្រទេសម៉ាឡេស៊ី៖ JomPaw Malaysia Sdn Bhd
៧) ប្រទេសម៉ាឡេស៊ី៖ AdEasy
៨) ប្រទេសម៉ាឡេស៊ី៖ Naluri
៩) ប្រទេសឥណ្ឌូណេស៊ី៖ Crowde
១០) ប្រទេសហ្វីលីពីន៖ Veer Immersive Technologies
"The Tigers' liar" គឺជាកម្មវិធីប្រកួតប្រជែងធ្វើបទបង្ហាញអំពីផែនការអាជីវកម្ម រៀបចំឡើងដោយ ASEAN Angel Alliance (AAA) ដែលនឹងមាន ក្រុមហ៊ុន Startup ចំនួន 10 តាមតំបន់នៅតំបន់អាស៊ាន នឹងត្រូវបានជ្រើសរើសនិងផ្តល់ឱកាស ដើម្បីធ្វើបទបង្ហាញអាជីវកម្មទៅកាន់ Angel Investors ចំនួន 200+ វិនិយោគិន ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 27 ដល់ 28 ខែវិច្ឆិកា ឆ្នាំ 2018 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ASEAN Angel Alliance (AAA) គឺជាវេទិកាសហការគ្នាមួយធ្វើឡើងសម្រាប់អ្នកវិនិយោគអាជីវកម្មបង្កើតថ្មីៗ (angel investors) និងមុខជំនួញប្រព័ន្ធ ecosystem ដែលដំណើរការក្នុងប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើការសហប្រតិបត្តិការនិងធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក។ AAA គឺជាវេទិការអព្យាក្រិត្ ឯករាជ្យ និងមិនមានជាប់ពាក់ពន្ធនឹងនយោបាយ។ សកម្មភាពរបស់ AAA គឺផ្អែកលើមូលដ្ឋានទ្វេរភាគី ឬពហុភាគីដើម្បីជម្រុញចំណងទំនាក់ទំនងរវាងសមាជិកទាំងអស់។ AAA គឺត្រូវបានបង្កើតឡើងដោយស្ថិតក្រោមអនុសារណៈយោគយល់គ្នាដែលប្រតិបត្តិដោយសមាជិករបស់ខ្លួនក្នុងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ដោយសហការជាមួយ MBAN Summit 2016៕