ប្រទេសទាំង ១០ដែលវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគតច្រើនជាងគេ
សន្ទស្សន៍មូលធនមនុស្ស (Human Capital Index) ឆ្នាំ ២០១៨ របស់ធនាគារពិភពលោក (World Bank) ធ្វើការវាស់ស្ទង់ពីចំណេះដឹង ជំនាញ សុខភាពនិងសុខសុមាលភាពរបស់ប្រជាជនក្នុងប្រទេសជាច្រើន។ ការវាស់ស្ទង់នោះប្រៀបដូចជាការដាស់ឲ្យប្រទេស ជាច្រើនដែលមិនបានគិតគូរទៅដល់ការវិនិយោគក្នុងវិស័យអប់រំនិងសុខភាពឲ្យភ្ងាក់ឡើងវិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។
សន្ទស្សន៍នោះធ្វើការដាក់ពិន្ទុប្រទេសជាច្រើនពី ០ ទៅ១។ ក្នុងប្រទេសដែលទទួលបានពិន្ទុ១ ក្មេងៗពេញវ័យទាំងអស់រំពឹងថានឹងអាចមានអាយុរំពឹងរស់រហូតដល់ ៦០ឆ្នាំ ហើយក្នេងៗទាំងអស់រំពឹងថានឹងទទួលបានការអប់រំដែលមានគុណភាពខ្ពស់ក្នុងរយៈពេល១៤ឆ្នាំនៅក្នុងសាលា។ ក្នុងប្រទេសអាស៊ី មានប្រទេសចំនួន៤ដែលជាប់ចំណាច់ថ្នាក់ខ្ពស់ជាងគេ ដោយប្រទេសសិង្ហបុរីស្ថិតនៅលើគេមានពិន្ទុ ០,៨៨។ ចំនួន ៩៨%នៃក្មេងៗរបស់ប្រទេសិង្ហបុរីត្រូវរំពឹងថានឹងមានការអប់រំឈានដល់ពិន្ទុកម្រិតអន្តរជាតិសម្រាប់កម្រិតថ្នាក់វិទ្យាល័យ។ ចំណែកសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុនស្ថិតក្នុងកម្រិត ០,៨៤។ ក្មេងស្រីដែលកើតក្នុងឆ្នាំ ២០១៨ ក្នុងសាធារណរដ្ឋកូរ៉េរំពឹងថានឹងអាចមានអាយុរំពឹងរស់រហូតដល់ទៅជាង ៨៥ឆ្នាំ។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលធ្វើការវិនិយោគយ៉ាងច្រើនទៅលើមូលធនមនុស្ស ដែលចុះផ្សាយដោយគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោក៖១) ប្រទេសសិង្ហបុរី ទទួលបានពិន្ទុ ០,៨៨
២) សាធារណរដ្ឋកូរ៉េ ទទួលបានពិន្ទុ ០,៨៤
៣) ប្រទេសជប៉ុន ទទួលបានពិន្ទុ ០,៨៤
៤) ហុងកុង ទទួលបានពិន្ទុ ០,៨២
៥) ប្រទេសហ្វាំងឡង់ ទទួលបានពិន្ទុ ០,៨១
៦) ប្រទេសអៀឡង់ ទទួលបាន០,៨១
៧) ប្រទេសអូស្ត្រាលី ទទួលបានពិន្ទុ ០,៨០
៨) ប្រទេសស៊ុយអែត ទទួលបានពិន្ទុ ០,៨០
៩) ប្រទេសហូឡង់ ទទួលបានពិន្ទុ ០,៨០
១០) ប្រទេសកាណាដា ទទួលបានពិន្ទុ ០,៨០
ក្មេងៗក្នុងប្រទេសអ្នកមានត្រូវគេរំពឹងថានឹងទទួលបានការអប់រំរយៈពេល ១៤ឆ្នាំពេញ ប៉ុន្តែក្នុងប្រទេសក្រីក្រ ក្មេងៗត្រូវគេរំពឹងថានឹងទទួលបានការអប់រំតែពាក់កណ្ដាលប៉ុណ្ណោះ គឹ៧ឆ្នាំក្នុងការអបរំក្នុងសាលា ដែលនេះគឺជាគន្លាតឆ្ងាយគ្នាដាច់ស្រលះ។ ក្មេងៗ ១១៥លាននាក់មិនមានអាចធំធាត់លូតលាស់បានល្អ ដោយសារតែកង្វះអាហាររូបត្ថម្ភដែលបណ្ដាលឲ្យការវិវឌ្ឍផ្នែកប្រាជ្ញាស្មារតីចុះខ្សោយ ហើយធ្វើឲ្យប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រថែមទៀតផង។ ធនាគារពិភពលោក (World BAnk) បានទស្សទាយថាក្មេងចំនួន ២៥០ ០០០នាក់មិនបានសិក្សារៀនសូត្របានល្អដោយសារតែការផ្ដល់នូវការអប់រំដែលមិនមានគុណភាព។ ក្នុងប្រទេសអហ្វ្រិកខាងត្បូង ដែលទទួលបានពិន្ទុ ០,៤១ ក្នុងសន្ទស្សន៍របស់ធនាគាពិភពលោក មានតែ២៦%ប៉ុណ្ណោះដែលត្រូវរំពឹងថានឹងទទួលបានការអប់រំស្តង់ដារដូចទៅនឹងប្រទេសសិង្ហបុរី។ ក្នុងប្រទេសសិង្ហបុរី ក្មេងដែលកើតក្នុងថ្ងៃនេះត្រូវរំពឹងទុកថានឹងមានអាយុរំពឹងរស់រហូតដល់ ៨៩ឆ្នាំ បើប្រៀបធៀបជាមួយប្រទេសអាហ្វ្រិកខាងត្បូងដែលមានតែ ៦៨ឆ្នាំ។
ការវិនិយោគរយៈពេលវែង
ធនាគារពិភពលោក (World Bank) ទទួលស្គាល់ថាការវិនិយោគប្រកបដោយនិរន្តភាពលើវិស័យអប់រំនិងសុខភាបនិងសុខុមាលភាពនេះគឺពិបាក ហើយលទ្ធផលត្រលប់មកវិញគឺពិបាកនឹងដឹងក្នុងរយៈពេលដ៏យូរ។ ការសាងសង់ស្ពាន ផ្លូវថ្នល់ អាចបង្កើតនូវសេដ្ឋកិច្ចលឿនរហ័ស ប៉ុន្តែការវិនិយោគក្នុងមូលធនមនុស្សនឹងមិនអាចផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចត្រលប់មកវិញនោះទេ ទាល់តែក្មេងៗទាំងនោះអាចធំពេញវ័យហើយធ្វើការជួយដល់កម្លាំងពលកម្មត្រលប់មកវិញ។ ប៉ុន្តែការវិនិយោគទៅលើមូលធនមនុស្សគឺជាការវិនិយោគរយៈពេលវែងដ៏ល្អបំផុតសម្រាប់ប្រទសនីិមួយៗ។ តួយ៉ាងដូចជាប្រទសសង្ហបុរីដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លាគឺដោយសារតែប្រទេសនេះពោរពេញទៅដោយមនុស្សដែលមានចំណេះដឹងនេះឯង៕
ដោយ៖ លង់ វណ្ណៈ