មូលហេតុទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុន Apple តម្លើងផលិតផលរបស់ខ្លួនក្នុងប្រទេសចិន​



ប្រសិនបើអ្នកមើលផ្នែកខាងក្រោយរបស់ផលិតផល iPhone iPad និង Mac ជាដើម អ្នកនឹងឃើញគេដាក់ថា រចនាឡើងដោយក្រុមហ៊ុន Apple ក្នុងរដ្ឋកាលីហ្វញ៉ា តម្លើងក្នុងប្រទេសចិន (Designed by Apple in California. Assembled in China." )។ ប្រជាជនអាមេរិក រហូតដល់ទៅប្រធានាធិបតី មានការឆ្ងល់ថាហេតុអ្វីក្រុមហ៊ុន Apple ត្រូវការធនធានពីក្រៅប្រទេសដើម្បីតម្លើងផលិតផលរបស់ខ្លួន។ មិនត្រឹមតែផលិតផលរបស់ក្រុមហ៊ុន Apple មួយនោះទេដែលតម្លើងក្នុងប្រទេសចិន ប៉ុន្តែមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលតម្លើងនៅទីនោះ ហើយដឹកចេញចែកចាយទៅប្រទេសផ្សេងៗផងដែរ។ ហេតុអ្វីផលិតផល របស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនអ្នកអេឡិចត្រូនិកធំៗដែលមានទីទាំងនៅកាលីហ្វញ៉ា ធ្វើការផលិតផលិតផលរបស់ពួកគេនៅក្រុងស្រុក ដើម្បីជួយបង្កើតការងារដល់ប្រជាជនអាមេរិក និងបង្កើនសេដ្ឋកិច្ចក្នុងស្រុក? ការសែត New York Times បានធ្វើការសាកសួរ និងធ្វើការសិក្សាស្រាវជ្រាវដែលបានធ្វើការសម្ភាសអតីតនាយកប្រតិបត្តិ និងនាយកប្រតិបត្តិនាពេលបច្ចុប្បន្ន បានរកឃើញថានូវចន្លើយពីគឺ ទី១៖ ផលិតផលរបស់ក្រុមហ៊ុន Apple មិនអាចផលិតក្នុងប្រទេសអាមេរិកបានទេ ពីព្រោះកម្លាំងពលកម្មនិងហេដ្ឋារចនាសម្ព័ន្ធមិនស្ថិតនៅកម្រិតដែលចាំបាច់ដើម្បីផ្គត់ផ្គង់ដំណើរការក្រុមហ៊ុន Apple ទាំងមូល។ បើយោងតាម Business Insider ដែលបានរកឃើញថា មូលហេតុដែលក្រុមហ៊ុននេះធ្វើការតម្លើងផលិតផលរបស់ខ្លួននៅប្រទេសចិន គឺដោយសារតែភាពងាយស្រួលក្នុងការដឹកជញ្ជូនគ្រឿងបង្គុំ ប្រទេសចិនមានរោងចក្រធំៗដែលនយោជិកអាចស្នាក់នៅនិងធ្វើការលើសម៉ោងបាន មានវិស្វករដែលមានជំនាញ និងតម្លៃពលកម្មមានតម្លៃថោក។ ក្រលែកមើលទៅ iPhone X វិញ ក្រុមហ៊ុន IHS Markit មានធ្វើការប៉ានស្មានតម្លៃធាតុផ្សំសរុបប្រមាន ៣៧០,២៥ ដុល្លារក្នុងមួយគ្រឿង ដោយ ១១០ដុល្លារចាយទៅលើក្រុមហ៊ុនអេឡិចត្រូនិកសាមសុង (Samsung Electronics) របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គងអេក្រង់។ ៤៤,៤៥ដុល្លារ ចាយលើ Memory Chips របស់ Toshiba Corp របស់ជប៉ុន និង SK Hynix របស់កូរ៉េខាងត្បូង។ អ្នកផ្គត់ផ្គង់ដទៃទៀតពី ហុងកុង អាមេរិក និង អ៊ឺរ៉ុប ខណៈដែលការតម្លើង ដែលធ្វើឡើងក្នុងប្រទេសចិន អស់ប្រហែល ៣ទៅ៦ ភាគរយ។ ផ្នែកផ្សែងៗនៃគ្រឿងបង្គំក្នុងការផលិត iPhone គឺយកពីក្រៅប្រទេស ដែលភាគច្រើនមានចម្ងាយជិត ដូចនេះតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ។ បើយោងតាមទិន្នន័យស្រាវជ្រាវរបស់ Counterpoint និង HIS Markit ក្រុមហ៊ុន Apple ដឹក iPhone ៦១លានគ្រឿង ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧។ លោក John Wu អ្នកវិភាគសេដ្ឋកិច្ចក្នុងក្រុមហ៊ុន Information Technology and Innovation Foundation បានមានប្រសាសន៍ថា តម្លៃភាគច្រើនចូលរួមទៅក្នុងកម្លាំងពលកម្មក្នុងប្រទេសចិន។ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានមានប្រសាសន៍ថា ហេតុផលមួយដែលក្រុមហ៊ុន Apple ស្ថិតក្នុងប្រទេសចិនគឺដោយសារតែមនុស្សក្នុងប្រទេសនោះ។ ប្រជាជនចិនមានជំនាញ។ ហើយអ្នកអភិវឌ្ឍកម្មវិធី (application developer) មានប្រហែល ២លាននាក់ដែលសរសេរកម្មវិធីឲ្យក្រុមហ៊ុន Apple។ អ្នកអភិវឌ្ឍកម្មវិធីដែលមានជំនាញអភិវឌ្ឍកម្មវិធីរបស់ក្រុមហ៊ុន Apple គឺជាហេតុផលមួយដែលក្រុមហ៊ុននេះស្ថិតក្នុងប្រទេសចិន។ អ្វីដែលទាក់ទាញពួកយើងជាងគេគឺគុណភាពមនុស្សនៅទីនោះ។ លោក Cook បានបន្តទៀតថា មនុស្សភាគច្រើនគិតថាក្រុមហ៊ុនជាច្រើនទៅប្រទេសចិនពីព្រោះតែតម្លៃពលកម្មថោក ប៉ុន្តែនេះមិនមែនជាហេតុផលដែលក្រុមហ៊ុន Apple ទៅកាន់ប្រទេសចិន ហេតុផលពិតគឺពីព្រោះតែជំនាញ និងគុណភាពនៃជំនាញ។ ប្រទេសចិនមានកម្លាំងពលកម្មដែលមានជំនាញ៕ ដោយ​៖ លង់ វណ្ណៈ
X
5s