សង្រ្គាមពាណិជ្ជកម្មរវាងវ៉ាស៊ិនតោននិងប៉េកាំង បង្កើតជាឱកាសដល់ប្រទេសនៅអាស៊ីអាគ្នេយ៍​



សង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ិនតោន និងប៉េកាំងកំពុងតែរុញច្រានក្រុមហ៊ុនជាច្រើនឲ្យគិតគូរឡើងវិញអំពីការផលិតរបស់ខ្លួនក្នុងប្រទេសចិន នេះបើយោងតាមប្រធានគ្រប់គ្រងជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុនពិគ្រោះយោបល់ Bain & C។ ក្នុងរយៈពេលខ្លី នឹងមានការជះឥទ្ធិពលក្នុងតំបន់ដែលជាកន្លែងនាំចេញរបស់ពិភពលោក និងទៅកាន់សហរដ្ឋអាមេរិក នេះបើតាមលោក Satish Shankar ប្រធានគ្រប់គ្រងក្នុងអាស៊ីអាគ្នេយ៍ បានប្រាប់ទៅកាន់ CNBC។ ការនាំចេញទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិកមិនធ្វើឲ្យមានផលប៉ះពាល់ទៅដល់ឧស្សាហកម្មជាច្រើនដូចជា វាយនភ័ណ្ឌ និងអេឡិចត្រូនិក។ ប៉ុន្តែក្នុងរយៈពេលវែង យើងមានទំនុកចិត្តថាអាស៊ានគឺជាមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល ជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនដែលកំពុងតែស្វែងរកផ្លូវចាកចេញពីប្រទេសចិន។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន គឺបង្កើតឡើងដោយមានប្រទេសចំនួន១០ ក្នុងតំបន់ដែលរួមមានទាំង សិង្ហបុរី ថៃ វៀតណាមជាដើម។ ក្រុមពិគ្រោះយោបល់ Bain បានធ្វើការទស្សទាយថាក្រុមហ៊ុនជាច្រើននឹងធ្វើការផ្លាស់ប្ដូរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅក្នងតំបន់អាស៊ីអាគ្នេយ៍វិញ អាជីវកម្មធុនតូចនិងមធ្យមក្នុងតំបន់នឹងធ្វើការផ្សារភ្ជាប់ទៅកាន់បច្ចេកវិទ្យាក្នុងការប្រតិបត្តិការណ៍ជាប្រចាំថ្ងៃ ដែលអាចនឹងបង្កើតទឹកប្រាក់ប្រមាណ ១លានលានដុល្លារ (ទ្រីលាន)។ អាស៊ីអាគ្នេយ៍ជាបណ្ដុំប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៥ សហរដ្ឋអាមេរិកបានបន្ថែមនូវពន្ធលើផលិតផលរបស់ប្រទេសចិនមួយចំនួនចាប់តាំងពីខែកក្ដដា។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងទៅនឹងកាតព្វកិច្ចទៅលើការនាំចូលរបស់សហរដ្ឋអាមេរិក បើទោះបីប្រធានាធិបតី លោក Xi Jinping បានរិះគន់ទៅលើការការពារនិយមនេះក៏ដោយ។ លោក Shankar បានមានប្រសាសន៍ថា បើទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មក៏ដោយ ក្រុមហ៊ុនជាច្រើននឹងផ្លាស់ប្ដូរខ្សែសង្វាក់ផលិតកម្មរបស់ពួកគេចូលទៅក្នងប្រទេសនៅអាស៊ីអាគ្នេយ៍វិញ ដោយសារតែហេតុផលពីរ។ ទី១ ការដំណើរការគឺកំពុងតែចាប់ផ្ដើមដំណើរការ ហើយក្រុមហ៊ុនមួយចំនួនបានរកឃើញថាទីតាំងក្នុងប្រទេសថៃ និងរៀតណាមថាជាកន្លែងវិជ្ជមាន។ ទី២ វាជាការធ្វើពាណិជ្ជកម្មដ៏ល្អដែលមិនចាំបាច់ផ្ដោតទៅលើតែកន្លែងតែមួយ។ កត្តាប្រជាសាស្ត្រនិងអនាគតរបស់អាស៊ីអាគ្នេយ៍នឹងអាចទាក់ទាញវិនិយោគគិនជាច្រើន៕ ដោយ៖ លង់ វណ្ណៈ
X
5s