តម្លៃផ្សារមូលប័ត្ររបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វនាំមុខក្រុមហ៊ុនអេផល​



តម្លៃផ្សារមូលប័ត្ររបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានវ៉ាដាច់ក្រុមហ៊ុនអេផល (Apple)ដែលមានតម្លៃប្រហែល ៣ ពាន់លានដុល្លារ (ប៊ីលាន)កាលពីថ្ងៃពុធ នៅពេលដែលក្រុមហ៊ុនផលិតកម្មវិធី Window មួយនេះទទួលបានប្រយោជន៍ពីសុទិដ្ឋិនិយមនៃសេវាកម្ម cloud computing របស់ខ្លួន។ ភាគហ៊ុនរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វាមានការកើនឡើងប្រមាណ ៣ភាគរយ ដែលជំរុញឲ្យតម្លៃទីផ្សាររបស់ខ្លួនកើនឡើងដល់ ៨៤៨ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។ ជាមួយនឹងការធ្លាក់ចុះនាពេលថ្មីៗនេះ ក្រុមហ៊ុនអេផលមានការកើនឡើងផងដែរប៉ុន្តែមានការកើនឡើងតិចជាងក្រុមហ៊ុនម៉ៃក្រូសូហ្វ។ ការកើនឡើងប្រមាណ ២,១៧% ធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនអេផលកើនឡើងដល់ទៅ ៨៤៥ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)។ តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនអេផល បានវ៉ាដាច់ក្រុមហ៊ុនមៃក្រូសូហ្វក្នុងឆ្នាំ ២០១០ ខណៈពេលដែលតម្រូវការកុំព្យូទ័រមានការធ្លាក់ចុះដោយសារតែការផ្ទុះឡើងនូវទូរស័ព្ទស្មាតហ្វូន ដែលពេលនោះអេផលទទួលបានជោគជ័យជាខ្លាំង។ ចាប់តាំងពីលោក Satya Nadella បានឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមៃក្រូសូហ្វមក ក្រុមហ៊ុននេះបានកាត់បន្ថយការផ្ដោតរបស់ខ្លួនទៅលើកម្មវិធីសូហ្វវែ Window សម្រាប់កំព្យូទ័ររបស់ខ្លួន ហើយបានងាកមកធ្វើ cloud computing វិញ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ភាគហ៊ុនក្នុងក្រុមហ៊ុនបច្ចេកវិទ្យាត្រូវរារាំង ដោយសារតែអ្នកវិនិយោគមានការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ តម្រូវការទូរស័ព្ទស្មាតហ្វូនទូទាំងសកលលោកមានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលធ្វើឲ្យក្រុមហ៊ុនអេផលកាន់តែពិបាកក្នុងការរកប្រាក់ចំណេញ។ អ្នកវិភាគ៣៣នាក់បានណែនាំឲ្យទិញហ៊ុនរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ នេះបើយោងតាមទិន្នន័យរបស់ Refinitiv៕ ដោយ៖ លង់ វណ្ណៈ
X
5s