ការវិវត្តរបស់ទីផ្សារមូលបត្រកម្ពុជាថ្មីៗនេះពីលោកទ្រី តៃហ៊ី មន្ត្រីគ្រប់គ្រងទូទៅផ្នែកផាត់ទូរទាត់មូលបត្រ
ផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានភាគហ៊ុនរដ្ឋាភិបាលកម្ពុជាចំនួន ៥៥% និងក្រុមហ៊ុនកូរ៉េខាងត្បូង ៤៥%។ ផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នកំពុងតែឈានជើងដើរបន្តិចម្ដងៗយ៉ាងរលូន និងកំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងមុនបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ សព្វថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ដោយមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន។ ចាប់តាំងពីពេលដំណើរការផ្សារមូលបត្រកម្ពុជា មកមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ ចំនួន ៥ និង មានវិនិយោគិនចំនួន ២ម៉ឺននាក់ដែលចូលរួមក្នុងផ្សារមូលបត្រកម្ពុជាមកដល់បច្ចុប្បន្ន។
វត្តមានរបស់ផ្សារមូលបត្រកម្ពុជាជាផ្នែកមួយដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិទាំងមូលកាន់តែរីកចម្រើនជាងមុនថែមទាំងជួយឲ្យក្រុមហ៊ុនក្នុងស្រុកដែលចុះបញ្ជីក្នុងផ្សារមូលបត្រទទួលបានដើមទុនបន្ថែមដើម្បីពង្រីកអាជីវកម្មខ្លួន។ មួយវិញទៀតចំពោះប្រជាជនខ្មែរដែលចូលរួមក្នុងផ្សារមូលបត្រដើម្បីធ្វើការជួញមូលបត្រក៏ទទួលបាននូវផលចំណេញពីមូលបត្រវិញក្នុងអំឡុងពេលជួញដូរផងដែរ។ ស្របពេលដែលផ្សារហ៊ុនរបស់កំពុងតែអភិវឌ្ឍន៍ខ្លួនបន្តិចម្ដងៗ Bizkhmer បានរៀបចំកិច្ចសម្ភាសន៍មួយចំនួនដែលពាក់ព័ន្ធជាមួយស្ថានភាពផ្សារមូលបត្រកម្ពុជារបស់យើងក្នុងពេលបច្ចុប្បន្ន ទៅថ្ងៃអនាគត ជាមួយលោក ទ្រី តៃហ៊ីមន្ត្រីគ្រប់គ្រងទូទៅផ្នែកផាត់ទូរទាត់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា។
សូមទស្សនាកិច្ចសម្ភាសន៍លោកទ្រី តៃហ៊ី និង ក្រុមការងារ Bizkhmerខាងក្រោមនេះ៖