ផ្សារមូលបត្រ ដែលមានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេនិងចាស់ជាងគេក្នុងទ្វីបអាស៊ី!
ប្រទេសឥណ្ឌា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងប្រមាណទសវត្សរ៍ចុងក្រោយនេះ ហើយក៏មានការរំពឹងទុកថា ឥណ្ឌានឹងក្លាយជាប្រទេសមហាអំណាចទាំង ១០ក្នុងលោក។
ស្របពេលដែល ឥណ្ឌាកំពុងស្ថិតនៅលើមាគ៌ាសេដ្ឋកិច្ចមួួយដែលកំពុងបោះជំហ៊ានទៅមុខ ផ្សារមូលបត្ររបស់ឥណ្ឌា ក៌លូតលាស់ខ្លាំងដូចគ្នាហើយ ក៏មានអាយុចាស់ជាងគេក្នុងប្រទេសអាស៊ីផងដែរ។ ផ្សារហ៊ុនឥណ្ឌាឈរនៅលេខរៀង ទីដប់ដែលមានមូលធនទីផ្សារធំបំផុតក្នុងទ្វីបអាស៊ី។
ផ្សារហ៊ុនឥណ្ឌាមានឈ្មោះថា ផ្សារមូលបត្រប៉ុមប៉ៃ ដែលជាផ្សារមូលបត្រតែមួយរបស់ប្រទេសឥណ្ឌានិងធំជាងគេក្នុងពិភពលោកក្នុងចំណោមផ្សារមូលបត្រធំៗ ដូចជាផ្សារមូលបត្រញូវយ៉ក ផ្សារមូលបត្រសៀងហៃ ផ្សារមូលបត្រជប៉ុន ផ្សារមូលបត្រឡុនដុន។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៥ ស្ថិតនៅក្នុងទីក្រុងប៉ុមបៃ(Bombai) ដែលជាកន្លែងមួយសម្រាប់ លក់ភាគហ៊ុន និងសម្រាប់សមាគមន៍ជើងសារមូលបត្រ។ សព្វថ្ងៃ ផ្សារមូលបត្រនេះ មានក្រុមហ៊ុនចុះបញ្ជីជិត ៦០០០ក្រុមហ៊ុនដែលជាចំនួនច្រើនជាងគេបំផុតក្នុងចំណោមផ្សារមូលបត្រទាំងអស់ និងមានមូលធនទីផ្សារទំហំ ១,៨៨ទ្រីលានដុល្លារសហរដ្ឋអាមេរិក។
កាលពីឆ្នាំ ១៩៩៥ ផ្សារមូលបត្រប៉ុមប៉ៃ បានផ្លាស់ប្ដូរពីការជួញដូរបែបប្រពៃណី ទៅជាការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិច។ ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចផ្ដល់ភាពងាយស្រួលទៅដល់វិនិយោគិនមួយបែប ប៉ុន្ដែការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចពេលខ្លះជួបបញ្ហារអាក់រអួលក្នុងពេលជួញដូរបានធ្វើឲ្យវិនិយោគិនមួយចំនួនខ្វះនូវទំនុកចិត្តទៅវិញដោយវិនិយោគិនមួយចំនួនគិតថាការជួញតាមប្រពៃណីមានសុវត្ថិភាពនិង ងាយស្រួលជាងការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចទៅវិញ៕
ដោយ ច័ន្ទលាភ
ប្រភព Investopedia