ប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសដែលមាននិរន្តភាពម្ហូបអាហារ ក្នុងឆ្នាំ២០១៨
វិធានការដោះស្រាយបញ្ហាការខ្ជះខ្ជាយម្ហូបអាហារ ជំរុញការរស់នៅដែលមានសុខភាពល្អ និងប្រើប្រាស់បច្ចេកទេសដាំដុះមិនប្រើជីគីមី ធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ។
ប្រទេសកាណាដា ហូឡង់ ហ្វាំឡង់ ជប៉ុន ជាប់ចំណាត់ថ្នាក់លំដាប់ថ្នាក់ខ្ពស់ទាំង ៥ ហើយប្រទេសវ្វ៉ានដា ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសដែលមានចំណូលទាប ក្នុងសន្ទស្សន៍ដែលធ្វើឡើងដោយ Economist Intelligence Unit and the Barilla Center for Food & Nutrition Foundation។ ប្រទេសទាង ១០នេះដែលមាននិរន្តភាពម្ហូបអាហារ (Food sustainability) ល្អជាងគេ៖
១) ប្រទេសបារាំង មានពិន្ទុ ៧៦,១
២) ប្រទេសហូឡង់ មានពិន្ទុ ៧៥,៦
៣) ប្រទេសកាណាដា មានពន្ទុ ៧៥,៣
៤) ប្រទេសហ្វាំងឡង់ មានពិន្ទុ ៧៤,១
៥) ប្រទេសជប៉ុន មានពិន្ទុ ៧៣,៨
៦) សាធារណរដ្ឋឆេក មានពិន្ទុ ៧៣,៥
៧) ប្រទេសដាណឺម៉ាក មានពិន្ទុ ៧៣,៥
៨) ប្រទេសស៊ុយអែត មានពិន្ទុ ៧៣,៤
៩) ប្រទេសអូទ្រីស មានពិន្ទុ ៧៣,៣
១០) ប្រទេសហុងគ្រី មានពិន្ទុ ៧២,៥
និរន្តភាពម្ហូបអាហារ (Food sustainability) គឺសំដៅលើសុវត្តិភាពចំណីអាហារ ការផ្គត់ផ្គង់ បច្ចេកទេសដាំដុះមិនប្រើជីគីមី ការចញ្ចឹមសត្វដោយមានការយកចិត្តទុកដាក់ ការកាត់បន្ថយការខ្ជះខ្ជាយអាហារជាដើម។
បើយោងតាម U.N. Food and Agriculture Organization ទូទាំងពិភពលោកមួយភាគបីនៃម្ហូបចេញខ្ជះខ្ជាយជារៀងរាល់ឆ្នាំ ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ (ទ្រីលាន)។
ប្រទេសបារាំងបានចេញនូវគោលការណ៍នៅឆ្នាំ ២០១៦ ទៅដល់ផ្សារទំនើបឲ្យបែងចែកអាហារដែលនៅសល់ជាសប្បុរសធម៌ ដែលនេះគឺជាផ្នែកមួយរបស់ចុះផ្សាយក្នុងឆ្នាំ ២០១៥ ប្រឆាំងនឹងការខ្ជះខ្ជាយម្ហូបអាហារ។
ជារៀងរាល់ឆ្នាំ មនុស្សម្នាក់ៗក្នុងប្រទេសបារាំងខ្ជះខ្ជាយម្ហូបអាហារប្រហែល ៦៧,២គីឡូក្រាម បើប្រៀបធៀបទៅនឹងអាមេរិក ៩៥,១គីឡូ និងប្រទេសប៊ែលជិម ៨៧,១ កាណាដា ៧៨,២គីឡូ៕
ដោយ៖ លង់ វណ្ណៈ