កម្មវិធី៖ លើកកម្ពស់នវានុវត្តន៍និងតិចណូឡូជីដើម្បីនិរន្តភាពសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ
ការអភិរឌ្ឍប្រកបដោយចីរភាពគឺជាការចូលរួម និងកំណត់នូវចក្ខុវិស័យវែងឆ្ងាយដែលរួមបញ្ចូលទាំងសង្គម សេដ្ឋកិច្ចនិងបរិស្ថានដែលធ្វើឡើងដោយការច្នៃប្រឌិត បង្កើតនូវគោលដៅផ្ដោត ដើម្បីវាស់ស្ទង់អំពីភាពរីកចម្រើនលូតលាស់ និងពង្រឹងចំណងទំនាក់ទំនងគ្នាទៅវិញទៅមក។ នវានុវត្ត និយាយអំពីការផ្លាស់ប្ដូរដើម្បីបំពេញតម្រូវការ និងគុណតម្លៃរបស់មនុស្ស។
ដោយសារតែមានសារៈសំខាន់បែបនេ ហើយ ទើបវិទ្យស្ថានមេគង្គ Mekong Institute បានបង្កើតកម្មវិធី ៖«លើកកម្ពស់នាវានុវត្តន៍និងតិចណូឡូជីដើម្បីនិរន្តភាពសេដ្ឋកិច្ចក្នុងអនុតំបន់ទន្លេមេគង្គ» ដែលបានរៀបចំឡើងនៅសណ្ឋាគារ S31 Sokhumvit នាទីក្រុងបាងកកកាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ។
សិក្ខាសាលមួយថ្ងៃនេះមានការចូលរួមយ៉ាងផុសផុលពីអ្នករៀបចំគោលនយោបាយ អ្នកបង្កើតនូវនវានុវត្តន៍ អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងផលិតករ អ្នកជំនាញក្នុងវិស័យអប់រំ និងតំណាងផ្សេងៗមកពីអង្គការសង្គមស៊ីវិល និងមិនមែនរដ្ឋាភិបាលមួយចំនួនទៀត។ ការពិភាក្សាជាពិសេសទៅលើការធ្វើអន្តរាគមន៍មកលើបច្ចេកវិទ្យា ការច្នៃប្រឌិតទៅលើស្ថាប័ន និងដំណោះស្រាយផ្សេងៗដើម្បីតំរែតម្រង់នូវដំណើរការនវានុវត្តន៍ និងជាចុងក្រោយដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងតំបន់។
លោក Watcharas Leelawath នាយកប្រតិបត្តិវិទ្យាស្ថានមេគង្គ បានលើកឡើងថា ៖«ការធ្វើនវានុវត្តន៍ គឺជាបញ្ហាអាទិភាពរួមគ្នាឆ្លុះបញ្ចាំងនូវផែនការជាតិយុទ្ធសាស្ត្រនៃបណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គទាំងអស់។ ដើម្បីឱ្យប្រទេសទាំងអស់បោះជំហ៊ានទៅកម្រិតកាន់តែខ្ពស់ជាងមុន វាត្រូវមាននូវមូលដ្ឋានរឹងមាំ តាមរយៈការបង្កើតនូវបរិយាកាសគោលនយោបាយរឹងមាំផ្សារភ្ជាប់ជាមួយនឹងនូវបទបញ្ញត្តិដែលជំរុញឱ្យមានការអភិវឌ្ឍន៍លើធនធានរូបវ័ន្ត និងធនធានមនុស្ស»។ នាយកប្រតិបត្តិរូបនេះ បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការភ្ជាប់គ្នានូវនវានុវត្តន៍ និងការចែករំលែកគ្នា សិក្ខាសាលានឹងអាចបង្កើតនូវគំនិតជាយុទ្ធសាស្ត្រ និងជំរុញឱ្យមានការសហការលើការអភិវឌ្ឍដែលជំរុញឱ្យមានការច្នៃប្រឌិតក្លាយវប្បធម៌ក្នុងតំបន់។
លោកបណ្ឌិត Leelawath សង្កត់ធ្ងន់ថា នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាឧបករណ៍ដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ លោកបានថ្លែងដូច្នេះថា ៖«បណ្ដាប្រទេសភាគច្រើននៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះពឹងផ្អែកទៅលើវិស័យកសិកម្ម ហើយច្បាស់ណាស់ថា បច្ចេកវិទ្យាថ្មីៗអាចជំរុញនូវកំណើនផ្នែកផលិតភាព និងការប្រកួតប្រជែង ដែលជាផ្នែកសំខាន់ដើម្បីកែប្រែនូវសុខមាលភាពប្រជាជន»។
លោក Sudam Pawar នាយកផ្នែកនវានុវត្តន៍ និងការផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យា បានបញ្ជាក់នូវការកត់សម្គាល់ជាវិជ្ជមាន ដោយលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ចែករំលែកនូវចំណេះដឹងពីសិក្ខាសាលាខាងលើ ដែលអាចជួយឱ្យមហាអនុតំបន់ទន្លេមេគង្គកែលម្អនូវសមត្ថភាពនវានុវត្តន៍ តាមរយៈការអនុវត្តន៍ដោយផ្អែកទៅលើគោលការណ៍ ចែករំលែកចំណុចខ្លាំង និងគាំទ្រដល់អ្នកទន់ខ្សោយ។
កម្មវិធីនេះ បានប្រព្រឹត្រទៅប្រកបដោយលទ្ធផលផ្លែផ្កា ដោយសារតែវត្តមានវាគ្មិនកិត្តិយសជាច្រើនរូបដែលបានចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ទៅលើប្រធានបទផ្សេងៗដែលសុទ្ធសឹងមានប្រយោជន៍ដល់សហគមន៍នៅមហាអនុតំបន់ទន្លេមេគង្គ។ លោកទាំងនោះមាន៖
១) បណ្ឌិត Watcharas Leelawath នាយកប្រតិបត្តិវិទ្យាស្ថានមេគង្គ (Mekong Institute)
២) បណ្ឌិត Thumrongrut Mungcharoen ប្រធានភ្ងាក់ងារអភិវឌ្ឍថាមពលនិងបរិស្ថាន វិទ្យាសាស្រ្តជាតិនិងបច្ចេកវិទ្យា (NSTDA) ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់ប្រទេសថៃ
៣) បណ្ឌិត Lee Jeong Hyop អ្នកប្រឹក្សាជាន់ខ្ពស់ វិទ្យាស្ថានវិទ្យាសាស្រ្តនិងគោលការណ៍នវានុវត្តន៍ (STIPI) សាកលវិទ្យាល័យបច្ចេកវិទ្យាឃីងមុងឃុត (King Mongkut's University of Technology) ក្នុងប្រទេសថៃ
៤) បណ្ឌិត Chalermpol Tuchinda អនុប្រធានភ្ងាក់ងារអភិវឌ្ឍថាមពលនិងបរិស្ថាន វិទ្យាសាស្រ្តជាតិនិងបច្ចេកវិទ្យា (NSTDA) ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសថៃ
៥) បណ្ឌិត Wang Jun វិស្វករជាន់ខ្ពស់ ប្រធានគ្រប់គ្រងបច្ចេកទេស នៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ផែនការថាមពលអគ្គីសនី និងវិទ្យាស្ថានវិស្វកម្ម នៃប្រទេសចិន
៦) បណ្ឌិត Nguyen Phi Van ប្រធានក្រុមប្រឹក្សាភិបាល Saigon Inovation Hub នៃប្រទេសវៀតណាម
៧) បណ្ឌិត Michael Williamson ប្រធាន Energy Division United Nations Economic and Social Commission for Asia and the Pacific (UNESAP) ប្រទេសថៃ
៨) បណ្ឌិត Clemens Grunbuhel អ្នកស្រាវជ្រាវជាន់ខ្ពស់ វិទ្យាស្ថានបរិស្ថានStockholm បាងកក ប្រទេសថៃ
៩) បណ្ឌិត Suttipong Thajchayapong អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឍមណ្ឌលអគ្គីសនីជាតិ និងវិទ្យសាស្រ្តកុំព្យូទ័រ (NSTDA) ប្រទេសថៃ
១០) លោកស្រី Chen Sirou វិស្វករជាន់ខ្ពស់ នៃវិទ្យាស្ថានថាមពលអគ្គីសនីនិងវិស្វកម្ម ប្រទេសចិន
១១) បណ្ឌិត Ajirapa Pienkhuntod សាស្រ្តាចារ្យ College of Local Administration សកលវិទ្យាល័យ Khon Kaen ប្រទេសថៃ។
សូមបញ្ជាក់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិចម្រុះនិងសម្បូរបែប ដែលជាការជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយគាំទ្រទៅដល់ជីវភាពរបស់នៅរបស់ប្រជាជនដាច់ស្រយាលក្នុងអនុតំបន់នេះ។ មួយភាគបីនៃតំបន់នេះគ្របដណ្ដប់ដោយព្រៃឈើ និង៤០ភាគរយជាដីសម្រាប់ដាំដុះកសិកម្ម។ លើសពីនេះទៅទៀត តំបន់មួយនេះជាតំបន់ដែលសម្បូរទៅដោយពំនូករ៉ែ ដូចជាធ្យូងថ្ម ប្រេង និងជាសក្តានុពលវារីអគ្គីសនីថែមទៀតផង។ វាជាកន្លែងនេសាទដែលផ្ដល់ជាប្រាក់ចំនូនទៅដល់ប្រជាជននៅក្នុងតំបន់នោះ ហើយធនធានមនុស្សដ៏មានសក្ដានុពលធ្វើឲ្យអនុតំបន់ទន្លេមេគង្គជាដែលថ្មីនៃទៅដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ច។ តំបន់នេះក៏ជាស្ពានឆ្លងរវាងអាស៊ីខាងត្បូងនិងអាស៊ីខាងកើតផងដែរ ដែលជាកន្លែងធ្វើជំនួញ។
ក្រៅពីនេះ តំបន់អនុទន្លេមេគង្គមានសមត្ថភាពលើការអភិវឌ្ឍបច្ចេកវិទ្យានិងនាវានុវត្តដែលផ្អែកលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ អនុតំបន់ទន្លេមេគង្គបង្ហាញនូវសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទៅលើការវិវត្តបច្ចេកវិទ្យានិងនាវានុវត្ត។
បើទោះបីជាមានអំណោយផលនៃលក្ខណភូមិសាស្រ្តក៏ដោយ ប្រជាជនប្រហែល ៣៦លាននាក់នៃប្រជាជនសរុប ៣២៦លាននាក់នៅក្នុងតំបន់នេះរស់នៅក្នុងស្ថានភាពក្រីក្រ។ យុទ្ធសាស្រ្តថ្មីទៅលើការអភិវឌ្ឍវិទ្យាសាស្រ្ត តិចណូឡូជី និងនាវានុវត្ត អាចស្វែងរកនូវរនាំងដែលធ្វើឲ្យផលកសិកម្មទាប និងតំបន់ដែលក្រីក្រមួយចំនួន។ ទីតាំងរបស់ GMS ផ្ដល់នូវសក្ដានុពលដ៏ច្រើន។ ទីក្រុងធំៗកំពុងតែអភិវឌ្ឍនូវទីក្រុងតូចៗជាយុទ្ធសាស្រ្តដើម្បីបង្កើននូវខ្សែរថភ្លើងនិងប្រព័ន្ធឡានក្រុង។ ការផ្លាស់ប្ដូរនូវឌីជីថល នាវានុវត្ត និងបច្ចេកវិទ្យាថ្មីៗគឺជាធនធានថ្មីៗ។
ចាប់តាំងពីឆ្នា ២០១៦ ការបង្កើតនូវ GMS Cross-border E-commerce Cooperation Platform ការបង្កើតនេះគឺជាការសម្របសម្រួលនូវការកើនឡើងនៃ e-commerce ដើម្បីលទ្ធផល ការភ្ជាប់ទំនាក់ទំនងគ្នា និងការលូតលាស់នេះ SME។
យុទ្ធសាស្រ្តនៃការអភិវឌ្ឍនូវនាវានុវត្តផ្នែកបច្ចេកវិទ្យាគួរតែមានទិសដៅលើកទឹកចិត្តដោយអាការអភិវឌ្ឍឧស្សាហកម្មសម្រាប់សហក្រិនថ្មីថ្មោង និងឱកាសទីផ្សាថ្មីៗ៕