GrabPay មានចក្ខុវិស័យទៅលើប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា​



ក្រុមហ៊ុនតាក់ស៊ីដ៏ធំបំផុតមួយក្នុងអាស៊ីអាគ្នេយ៍មានគម្រោងយកសេវាកម្មបង់ប្រាក់ចល័ត (mobile payments service) ដែលមានឈ្មោះថា GrabPay របស់ខ្លួនចូលទៅក្នុងប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ខណៈពេលដែលក្រុមហ៊ុនមួយនេះកំពុងតែពង្រីកសក្ដានុពលរបស់ខ្លួនក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមនាយកប្រតិបត្តជាន់ខ្ពស់មួយរូប។ លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់សាខារបស់ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីមួយនេះ បានកំណត់យកប្រទេសចំនួនពីរក្នុងបញ្ជីរបស់ខ្លួន។ កម្មវិធីតាក់ស៊ីរបស់ Grab បានឈានជើងចូលមកក្នុងទីផ្សារប្រទេសទាំងពីរនេះរួចមកហើយ និងប្រទេសអាស៊ីអាគ្នេយ៍ ៦ផ្សេងទៀត។ ក្រុមហ៊ុនដែលមានអាយុ៦ឆ្នាំនេះ មិនចង់ពង្រីកខ្លួនឆ្ងាយពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឡើយ ដោយរំពឹងថាខ្លួននឹងបង្កើនសេវាកម្មប្រាក់ចល័តរបស់ខ្លួនទៅក្នុងតំបន់ដែលមានសក្ដានុពល ដែលមានចំនួនប្រជាជនប្រមាណ ៦៥០លាននាក់នេះ។ ក្រុមហ៊ុនបង់សេវាកម្មមួយនេះកំពុងតែក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលឈានមុខគេមួយ។ បើទោះបីការឈានជើងចូលរបស់ Uber ក្នុងប្រទេសក្នុងតំបន់អាស៊ាននេះកាលពីដើមឆ្នាំនេះក៏ដោយ Grab បានបន្ថែមសេវាកម្មដឹកជញ្ជូនចំណីអាហាររបស់ខ្លួនបន្ថែមទៀត។ ការសម្រេចចិត្តយកសេវាកម្មបង់លុយតាមប្រព័ន្ធឌីជីថលរបស់ខ្លួនផ្ដោតលើប្រទេសក្នុងតំបន់អាស៊ាន ខណៈពេលដែលមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងអាស៊ី។ ក្រុមហ៊ុន Line ដែលជាកម្មវិធីជជែកកំសាន្តគ្នា ក្នុងឆ្នាំនេះបានចាប់ផ្ដើមបង្កើននូវសេវាកម្មបង់ប្រាក់របស់ខ្លួនកាន់តែខ្លាំង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon បានជ្រើសយកប្រទេសជប៉ុនដើម្បីដាក់ដំណើរការសេវាកម្មបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ខ្លួន នៅពេលដែល Go-Jek ដៃគូប្រកួតប្រជែងរបស់ Grab កំពុងពិចារណាដាក់នូវការបង់ប្រាក់អេឡិចត្រូនិកក្នុងប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក ក្នុងប្រទេសឥណ្ឌា Paytm បានទទួលការវិនិយោគប្រមាណ ៣៤៦ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffet ដោយសេវាកម្មមួយនេះមានអ្នកប្រើប្រាស់ ៣៥០លាននាក់រួចទៅហើយ។ លោក Lai បានមានប្រសាសន៍ថា Grab មានបំណងដាក់បញ្ចូលទៅប្រើប្រាស់ក្នុងតំបន់អាស៊ានដែលប្រជាជនភាគច្រើនមិនទាន់គណនីធនាគារ ហើយមិនទាន់មានចំណេះដឹងអំពីប្រព័ន្ធហិរញ្ញវត្ថុ ហើយពួកយើងនឹងនាំពួកគេឲ្យស្គាល់ប្រព័ន្ធហិរញ្ញវត្ថុនិងផលិតផលពាក់ពន្ធនានា។ ពួកយើងមានជំនឿជាក់ថាចំណុចដ៏សំខាន់ក្នុងការរីកលូតលាស់របស់ក្រុមហ៊ុន Grab ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើយោងតាមធនាគារពិភពលោក (World Bank’s Global Index) ប្រជាជនឥណ្ឌូនេស៊ី ៤៨% ដែលអាយុ១៥ឡើងទៅមានគណនីធនាគារផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១៧។ ក្នុងប្រទេសហ្វីលីពីន មាន៣២% វៀតណាមមាន ៣០%។ នេះហើយជាអ្វីដែលក្រុមហ៊ុន Grab មានបំណងចង់រីកលូតលាស់ក្នុងតំបន់ប្រទេសទាំងនេះ និងប្រទសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍។ GrabPay ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានដំណើរការក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន។ ក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន សេវាកម្មគឺធ្វើការសហការជាមូយដៃគូក្នុងស្រុក។ លោក Lai រពឹងថានឹងអាចដំណើរក្នុងប្រទេសអាស៊ានទាំង៦នេះ ហើយបន្ទាប់មកទៀតនឹងផ្ដោតលើប្រទេសទាំង ៤ផ្សេងទៀតមានដូចជាកម្ពុជា មីយ៉ាន់ម៉ា ជាដើម៕ ដោយ៖ លង់ វណ្ណៈ
X
5s