អ្វីដែលអ្នកគួរដឹងអំពី សញ្ញាប័ណ្ណអាជីវកម្មដំបូងគេនៅកម្ពុជា?
នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ ផ្សារមូលបត្រកម្ពុជាបានប្រកាសជាសាធារណៈនូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត ដែលបានបោះសញ្ញាប័ណ្ណឬមូលបត្របំណុលជាលើកដំបូងក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា «សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ១»។
ការបោះផ្សាយសញ្ញាប័ណ្ណលើកដំបូងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត មានចំនួនសរុប ១,២ លានសញ្ញាប័ណ្ណដែលស្មើរនឹងចំនួនទឹកប្រាក់ប្រមាណ ១២០ពាន់លានរៀល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត បានផ្ដល់ឲ្យវិនិយោគិនសញ្ញាប័ណ្ណនូវ ការបង់អត្រាការប្រាក់ចំនួន ៨,៥%ប្រចាំឆមាស។
សម្រាប់វិនិយោគិនដែលចង់បានចំណូលថេរក៏អាចវិនិយោគទៅសញ្ញាប័ណ្ណបានដែរ ដោយសារតែសញ្ញាប័ណ្ណមានអត្ថប្រយោជន៍ក្នុងការវិនិយោគសម្រាប់វិនិយោគិនជាច្រើន សញ្ញាប័ណ្ណផ្ដល់នូវការប្រាក់ថេរប្រចាំឆ្នាំសម្រាប់វិនិយោគិនទោះបីជាក្រុមហ៊ុនដែលបោះផ្សាយសញ្ញាប័ណ្ណនោះមិនទទួលបានប្រាក់ចំនេញប្រចាំក៏ដោយហើយវិនិយោគិនក៏អាចដាក់លក់វិញបានបើសិនជាមានតម្រូវការសាច់ប្រាក់មកវិញ។តាមបណ្ដាប្រទេសភាគច្រើនសញ្ញាប័ណ្ណត្រូវបានវិនិយោគដោយវិនិយោគិនដែលជាស្ថាប័ន ហើយមានទំនោរកាន់កាប់រហូតដល់ឥណប្រតិទាន៕
ដោយ៖ គឹម ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រកម្ពុជា