ចំណូលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសអាស៊ានត្រូវរំពឹងថា នឹងថយចុះ​ឆ្នាំ​ថ្មី​នេះ​



កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននឹងត្រូវបានរំពឹងទុកថា នឹងមានការថយចុះ ៥ភាគរយក្នុងឆ្នាំ ២០១៩ បន្ទាប់ពីត្រូវបានគេប៉ានស្មានក្នុងឆ្នាំ ២០១៨ ថាមានការថយចុះ ៥,៣ភាគរយ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ ICAEW ដែលមានចំណងជើងថា Economic insight: South-east Asia។ ការធ្លាក់ចុះនេះនឹងមកដល់ខណៈពេលដែលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន​អាច​នឹង​នៅ​តែ​បន្ត ហើយការធ្លាក់ចុះជាលំដាប់ក្នុងប្រទេសចិនត្រូវគេរំពឹងទុកថា នឹងមានឥទ្ធិពលយ៉ាងខ្លាំងមកលើការរីកលូតលាស់នៃសេដ្ឋកិច្ចអាស៊ាន ជាពិសេសប្រទេសដែលសេដ្ឋកិ្ចចពឹងលើការធ្វើពាណិជ្ជកម្មដែលមានការនាំចេញទៅប្រទេសចិនដូចជាប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ខណៈពេលដែលសេដ្ឋកិច្ចប្រទេសជាច្រើនក្នុងតំបន់អាស៊ានតូចនិងបើកទូលាយ កំណើនសេដ្ឋកិច្ចក្នុងតំបន់នេះគឺត្រូវគេរំពឹងទុកថាធ្លាក់ចុះពីព្រោះតែខ្សែសង្វាក់ផលិតកម្មដែលជាប់ពាក់ព័ន្ធគ្នាទាំងពីរ និងការរឹតចំណងតម្រូវការក្នុងស្រុកក្នុងប្រទេសចិន។ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចក្នុងអាស៊ាន ប្រទេសសិង្ហបុរីត្រូវគេប៉ានស្មានថានឹងទទួលរងនូវភាពលំបាកខ្លាំងជាងគេ ដែលមានសំទុះសេដ្ឋកិ្ចចកើនឡើងប្រមាណ ៣,៣ភាគរយ ក្នុងឆ្នាំ ២០១៨ ធ្លាក់ចុះទៅដល់ ២,៥ភាគរយក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ខាងលើ។ ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនទំនងជាមានផលប៉ះពាល់តិចតួច។ ប៉ុន្តែប្រទេសរៀតណាមនឹងមានការធ្លាក់ចុះ ខណៈដែលប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងលឿនក្នុងចំណោមប្រទេសដទៃទៀតក្នុងពិភពលោក។ ប៉ុន្តែតម្រូវការក្នុងស្រុកទំនងជាផ្ដល់នូវភាពធូរស្រាលក្នុងពេលដែលទិដ្ឋភាពនៃការនាំចេញកាន់តែពិបាក។ ការបង្កើតនូវគោលនយោបាយសារពើពន្ធនឹងអាចជួយបាន ដោយគោលនយោបាយនេះក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីនរំពឹងថានឹងមានភាពរឹងមាំក្នុងការបោះឆ្នោតនាពេលពាក់កណ្ដាលឆ្នាំ ២០១៩ខាងមុខនេះ៕ ដោយ៖ លង់ វណ្ណៈ
X
5s