គំនិតផ្ដួចផ្ដើមអំពីវិបុលភាពនៃសមាគមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ (API)​



ការរាស់វែងមួយនៃការរីកចម្រើនសេដ្ឋកិ្ចរបស់ប្រទេសមួយគឺចំណូលសរុបក្នុងមនុស្សម្នាក់ (per capita income) ឬ ចំណូលផលិតផលក្នុងស្រុកសរុប (GDP)។ ប្រទេសជាច្រើនក្នុងអាស៊ីខាងកើតមានតួលេខកើនឡើងពីរ ទៅបីដងក្នុងរយៈពេល២ទស្សវត្សកន្លងមក។ ចំណូលសរុបក្នុងមនុស្សម្នាក់ក្នុងប្រទេសហ្វីលីពីនបានកើនឡើងទី ១ ២៤១ដុល្លារ ឡើងទៅដល់ជិត ៣ ០០០ដុល្លារ ក្នុងឆ្នាំ២០១៧។ ខាងក្រោមនេះគឺជាតារាងរបាយការណ៍ស្ដីអំពីប្រាក់ចំណូលក្នុងមនុស្សម្នាក់គិតចាប់ពីឆ្នាំ ១៩៩៧ មកដែលគិតជាលុយដុល្លារ៖ វិទ្យាស្ថានទទួលបន្ទុកសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ (IDEAS) នឹងធ្វើការដំណើរការនូវកម្មវិធីគំនិតផ្ដួចផ្ដើមអំពីវិបុលភាពនៃសមាគមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ (ASEAN Prosperity Initiative) នៅថ្ងៃអង្គារ ទី១១ ខែធ្នូ នៅសណ្ឋាគារ Intercontinental Singapore ក្នុងប្រទេសសិង្ហបុរី។ ការបើកដំណើរការ API នឹងដំណាលគ្នាជាមួយនឹងការបោះពុម្ពរបាយការណ៍ពីររបស់ IDEAS ផងដែរ ដែលមានដូចជា ASEAN Economic Integration Report Card ដែលជារបាយការណ៍និយាយអំពីគោលដៅរបស់សមាគមសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងផលសម្រេច និងរបាយការណ៍មួយទៀត កិច្ចព្រមព្រៀងអាជីវកម្មសេរីរវាងអាស៊ាននិងអ៊ឺរ៉ុប (ASEAN-EU Free Trade Agreement) ដែលនិយាយអំពីសក្ដានុពល និងចំណុចលំបាករបស់កិច្ចព្រមព្រៀងនេះ ។ ក្នុងប្រធានបទទាំងពីរមាននិយាយអំពីទិសដៅនៃការជួញដូរ អំពីចំនួនការនាំចេញរបស់ប្រទេសអាស៊ានទៅកាន់ប្រទេសក្នុងតំបន់អាស៊ានផ្សេងៗនិងទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងចំនួននៃការនាំចេញពីតំបន់អាស៊ានទាំងមូល។ ខាងក្រោមនេះគឺជាតារាងស្ដីអំពីអំពីទិសដៅនៃការជួញដូរទាំងការនាំចេញនិងនាំចូល៖ សូចនាករមួយទៀតនៃការរួមបញ្ចូលសេដ្ឋកិច្ចគឺការវិនិយោគផ្ទាល់ពីបរទេស (FDI)។ FDI ហូរចូលមកក្នុងប្រទេសអាស៊ានមានចំនួនពីរដង ដោយឡែកមូលបត្រ FDI បានកើនឡើងប្រហែល ១៥ដងក្នុងរយៈពេលពីរទស្សវតកន្លងទៅ។ នេះគឺជាតារាងអំពីការវិនិយោគផ្ទាល់ពីបរទេស ជាសង្ខែប៖ មួយថ្ងៃក្រោយការបើកដំណើរការចប់ IDEAS នឹងធ្វើការរៀបចំការប្រជុំមួយទៅលើសេរីភាវូបនីយកម្មដឹកជញ្ចូនផ្លូវអាកាស។ ប្រសិនបើសេរីភាវូបនីយកម្មដឹកជញ្ជូនផ្លូវអាកាសនេះដំណើរការមែន នោះការវិនិយោគនិងទេសចរណ៍ក្នុងតំបន់នឹងរីកលូតលាស់កាន់តែខ្លាំងក្លា៕ ដោយ៖ លង់ វណ្ណៈ
X
5s