អ្នកវិនិយោគផ្សារហ៊ុន គួរតែស្វែងយល់អំពីអនុបាត P/E​



អនុបាតP/Eគឺជាភាសារហិរញ្ញវត្ថុក្នុងការវិភាគទៅលើតម្លៃរបស់ក្រុមហ៊ុនទាំងមូល។  អនុបាទនេះក៏ត្រូវគេយកទៅប្រើដើម្បីវាស់វែងតម្លៃភាគហ៊ុនក្នុងមួយហ៊ុន ទៅនឹងតម្លៃចំណេញក្នុងមួយភាគហ៊ុន។ អនុបាតមួយនេះប្រាប់អ្នកអំពីផលចំណេញរបស់ភាគហ៊ុននៅក្នុងទីផ្សារ។

អនុបាតP/Eជាអនុបាតមួយប្រាប់យើងពីតម្លៃហ៊ុនថ្លៃឬធូរថ្លៃ ហើយ​ជាទូទៅតម្លៃរបស់ P/E ឡើងខ្ពស់បញ្ជាក់ថាតម្លៃរបស់ភាគហ៊ុននោះគឺថ្លៃ ប៉ុន្ដែពេលខ្លះវាក៏បញ្ជាក់បានផងដែរថាក្រុមហ៊ុនមួយនោះកំពុងតែរីកចម្រើនហើយតម្លៃភាគហ៊ុននោះអាចនឹងកើនឡើងបន្ថែមទៀត។ ប្រសិនជា P/E តូចឬទាប បញ្ជាក់ថាតម្លៃហ៊ុននោះធូរថ្លៃជាសញ្ញាមួយដែលអាចបញ្ជាក់ថាវិនិយោគិនអាចទិញហ៊ុននោះបាន។

ការគណនាអនុបាត P/E = តម្លៃភាគហ៊ុននៅក្នុងផ្សារ / តម្លៃចំណេញក្នុងមួយភាគហ៊ុន ឧទាហរណ៍៖ ១) ក្រុមហ៊ុនទឹកសុទ្ធមួយមានតម្លៃហ៊ុន ៤០០០៛ ​ក្នុងមួយហ៊ុន។ តម្លៃចំនេញក្នុងមួយហ៊ុន ២០០៛។ យើងបាន ៤០០០/២០០= ២០ ដូចនេះតម្លៃ P/E= ២០ Ratio ២) ក្រុមហ៊ុនទឹកសុទ្ធមួយមានតម្លៃហ៊ុន ៤០០០៛ ​ក្នុងមួយហ៊ុន។ តម្លៃចំនេញក្នុងមួយហ៊ុនស្មើនឹង ៥០០៛។ យើងបាន ៤០០០/៥០០= ៨ ដូចនេះតម្លៃ P/E= ៨ Ratio យើងបានក្រុមហ៊ុនទី១មានតម្លៃ P/E ធំជាងក្រុមហ៊ុនទី២ ។

នេះសឲ្យបញ្ជាក់ឲ្យឃើញថាភាគហ៊ុននោះថ្លៃ និងផ្ដល់ប្រាក់ចំណេញទាបឲ្យវិនិយោគិន។ សរុបមកវិញការកំណត់ទៅលើតម្លៃ P/E គឺប្រែប្រួលទៅតាមប្រភេទនៃអាជីវកម្មរបស់ក្រុមហ៊ុននោះ ។ P/E មានតម្លៃតូចបញ្ជាក់ថាភាគហ៊ុននោះផ្ដល់ប្រាក់ចំណេញឲ្យវិនិយោគិនបានច្រើន។ ហើយចំពោះ P/E ខ្ពស់អាចបញ្ជាក់បានថាភាគហ៊ុននោះកំពុងឡើងថ្លៃ និង​អាចវិភាគបានថាក្រុមហ៊ុនដែលបោះផ្សាយភាគហ៊ុននោះកំពុងទទួលបានការរីកចម្រើនហើយថ្ងៃអនាគតថ្លៃភាគហ៊ុននោះអាចនឹងកើនឡើងបន្ថែមទៀត។​

ដូចជាភាគហ៊ុនរបស់វិស័យ តិចណូឡូជីជាដើមគឺតម្លៃ P/E មានតម្លៃខ្ពស់ដែលសមស្របទៅតាមវិស័យឧហស្សាហកម្មរបស់ពួកគេ៕

ដោយ៖ ច័ន្ទលាភ

X
5s