ធនាគារពិភពលោក៖កម្ពុជាទំនងជាមិនអាចសម្រេចគោលដៅសេដ្ឋកិច្ចឆ្នាំ២០៣០ និងឆ្នាំ២០៥០​



បើយោងទៅតាមរបាយការណ៍​​​ធ្វើ​ឡើង​ដោយ​សេដ្ឋកិច្ចវិទូធនាគារពិភពលោក (World Bank) ប្រទេសកម្ពុជាហាក់មានការលំបាកក្នុងការឈានទៅដល់គោលដៅរំពឹងទុករបស់ខ្លួនដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។ របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ធនាគារពិភពលោក (World Bank) ទៅលើប្រទេសកម្ពុជាកាលថ្ងៃពុធ​ សប្ដាហ៍​មុន នា​ទីក្រុងភ្នំពេញ  សេដ្ឋកិច្ចវិទូក្នុងតំបន់បានពន្យល់ថានិរន្តភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេល២ទស្សវត្សកន្លងមកអាចជាឱបសគ្គរារាំងប្រទេសកម្ពុជា។ ការប៉ានស្មាននៃកំណើនចំណូលក្នុងស្រុកសរុប (GPD)របស់ប្រទេសកម្ពុជានឹងបន្តកើនឡើងប្រមាណ ៧ភាគរយប្រចាំឆ្នាំក្នុងរយៈពេល ២២ឆ្នាំទៅមុខទៀត។ តើកំណើនជានិរន្តនេះអាចធ្វើឲ្យប្រទេសកម្ពុជាសម្រចគោលដៅរំពឹងទុករបស់ខ្លួនបានទេ? សេដ្ឋវិទូ​​ដែល​ដឹកនាំ​ការ​ស្រាវជ្រាវលោក​ Norman Laoyza បានមានប្រសាសន៍ថា មិនអាចទេ។ ទីមួយ ដើម្បីរក្សានិរន្តភាពកំណើសេដ្ឋកិច្ចរបស់ខ្លួន សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវតែមើលឃើញអំពីកំណើននៃការវិនិយោគ និងការកើនឡើងអំពីការសន្សំ។ ប្រសិនបើរឿងទាំងនេះកើតឡើងមែន ប្រទេសកម្ពុជានៅតែមិនអាចសម្រេចគោលដៅឆ្នាំ ២០៣០ ពោល​គឺ​ខ្វះ​ប្រហែល៣០% ​សម្រាប់​ឆ្នាំ​២០៣០ និងគោលដៅឆ្នាំ ២០៥០ ​ខ្វះ​ប្រហែល ២៥%នៃចំណូលសរុបក្នុងមនុស្សម្នាក់។ ប្រទេសចិន កូរ៉េខាងត្បូង និងម៉ាឡេស៊ី ជាប្រទេសដែលមានការអភិវឌ្ឍលឿនជាម៉ូដែលសម្រាប់ប្រទេសកម្ពុជា។ ប្រទេសទាំងនេះងើបឡើងដូចគ្នានឹងចំណុចសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រសិនបើប្រទេសកម្ពុជាអាចមានកំណើនស្មើសេដ្ឋកិច្ចប្រទេសចិន នោះកម្ពុជាអាចនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ ហើយប្រទេសកម្ពុជាមានកំណើនដូចប្រទេសកូរ៉េខាងត្បូងទើបកម្ពុជាអាចសម្រេចគោលដៅជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។ គោលនយោបាយរបស់រដ្ឋភិបាលបន្ថែមទៀតត្រូវតែផ្ដោតទៅលើនរន្តភាពទីផ្សារ ដោះស្រាយវិសមភាពចំណូល ការគ្រប់គ្រងការនាំចេញ ប្រសិនបើកំណើនក្នុងប្រទេសកម្ពុជាមានស្ថេរភាព។ ​ជុំវិញបញ្ហា​របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​​ធនាគារពិភពលោក​ខាង​លើ​ ​ អ្នកជំនាញសេដ្ឋកិច្ចលោក ង៉ែត ជូ បានលើកឡើងថា លោកពិតជាឯកភាពចំពោះការលើកឡើងរបស់ World Bank ព្រោះថា ដោយផ្អែកទៅលើការគណនា​លទ្ធផល​ផលជាតិសរុប GNI ក្នុងឆ្នាំ២០១៧ ក្នុងប្រជាជនម្នាក់ មានជាង ១២០០ដុល្លារ ដោយក្នុងនោះគេបានយកមកធ្វើការគណនាមើល ថាដើម្បីដល់កម្រិតជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ គឺតម្រូវឲ្យមានជាង ៤០០០ដុល្លារសម្រាប់ប្រជាជនម្នាក់ ដូច្នេះក្នុងរយៈពេល១៣ឆ្នាំគឺតម្រូវឲ្យកម្ពុជាមានកំណើនផលិតផលជាតិសម្រាប់មនុស្សម្នាក់ៗគឺទាល់តែមានកំណើនរហូតដល់ជិត១០% ឯណោះក្នុងមួយឆ្នាំ ដោយតាមការអង្កេតមើលរយៈពេលកន្លងមកគឺកម្ពុជាមិនទាន់មានកំណើនខ្ពស់បែបនេះនៅឡើយទេ៕
X
5s