អូពិក (OPEC) និងប្រទេសដទៃទៀតយល់ព្រមកាត់បន្ថយការផលិតប្រេង ១,២លានបារ៉ែលក្នុងមួយថ្ងៃ​



ក្រុមហ៊ុនផលិតប្រេងធំៗរបស់ពិភពលោកបានព្រមព្រៀងគ្នាក្នុងការកាត់បន្ថយការផលិតប្រេងដើម្បីតម្លើងថ្លៃទីផ្សារប្រេង ដោយការធ្វើឡើងនេះក្រោយរយៈពេល២ថ្ងៃនៃការចរចាដ៏តឹងសរសៃកដាក់គ្នា និងបើទោះជាមានការជំទាស់ពីលោកដូណាលត្រាំក៏ដោយ។ អង្គការនៃប្រទេសនាំប្រេងចេញ ដែលហៅថាអូពិក (OPEC) បានសម្រេចជោគជ័យក្នុងការព្រមព្រៀងគ្នាជាមួយប្រទេសផលិតប្រេងធំដែលរួមទាំងប្រទេសរុស្ស៊ី និងអូទ្រីសជាដើមកាលពីថ្ងៃសុក្រកន្លងទៅ។ កិច្ចព្រមព្រៀងរវាងនេះនឹងយល់ស្របទៅនឹងការផលិតប្រេង ១,២លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១៩។ ប្រទេសសមាជិកទាំង១៥របស់អង្កការនេះយលព្រមកាត់បន្ថយការផលិតប្រេង ៨០០ ០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតនឹងកាត់បន្ថយ ៤០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។ Brent Crude ដែលក្រុមហ៊ុនកំណត់តម្លៃប្រេងក្នុងពិភពលោក បានកំណត់តម្លៃប្រេង ៦៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដោយមានការកើនឡើង៤,៩ភាគរយ ខណៈពេលដែល West Texas Intermediate កំណត់ ៥៣,៦៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ការជុំនួបប្រជុំរវាងប្រទេសរបស់សមាជិកអូពិក និងប្រទេសមិនមែនសមាជិកនេះធ្វើឡើងនេះពេលដែលតម្លៃប្រេងធ្លាក់ចុះទាបស្ទើរដល់បាតបើគិតចាប់តាំងពីរវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨មក៕ ដោយ៖ លង់ វណ្ណៈ
X
5s