បន្ថែមពីអនុបាត P/E អ្នកវិនិយោគផ្សារហ៊ុនត្រូវតែដឹងអំពីអនុបាត P/B
អនុបាត P/B ជាអនុបាតមួយដែលស្រដៀងនឹងអនុបាតP/Eដែរ ដោយនៅពេលដែលអនុបាតមួយនេះតូចជាង១ បញ្ជាក់ថាភាគហ៊ុននោះធូរថ្លៃជាឱកាសសម្រាប់វិនិយោគិនក្នុងការទិញហ៊ុននោះ ។ ជាទូទៅគេប្រើ P/B សម្រាប់វាស់វែងទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ វិនិយោគិនដែលប្រើអនុបាតនេះដើម្បីវាស់វែងអត្រាទ្រព្យដែលទទួលបានមកវិញនៅពេលក្រុមហ៊ុនដែលខ្លួនកាន់ភាគហ៊ុននោះប្រកាសក្ស័យធន។ ប្រសិនបើចំនួនតូច គេអាចវិភាគបានថាប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រអាចនឹងមានបញ្ហានៅថ្ងៃអនាគត។ រូបមន្ដ P/B ratio = market price per share / book value per share market price per share = តម្លៃក្នុងមួយហ៊ុន Book value per share= (ទ្រព្យសកម្មសរុប-បំណុលសរុប)/ចំនួនភាគហ៊ុនចុះបញ្ជី ឧទាហរណ៍៖ ក្រុមមួយមានតម្លៃហ៊ុន ៦$ក្នុងមួយហ៊ុនជាតម្លៃហ៊ុនបច្ចុប្បន្ន(Current Price Stock)។ ក្រុមហ៊ុននេះមានភាគហ៊ុនចុះបញ្ជីចំនួន ១០០ ហ៊ុន (Out Standing Share)។
Assets Cash 1,000 Accounts Receivable 500 Inventory 500 Total Current Assets 2,000
Liabilities Accounts Payable 500 Current Long-Term Debt 500 Total Current Liabilities 1,000
Long Term Debt 500 Total Liabilities 1,500
Owners' Equity 500
P/B ratio = តម្លៃហ៊ុនក្នុងមួយហ៊ុន / Book Value per share
Book value៖ (2,000 - 1,500)/100 = 5$
P/B ratio = $6 / $5 = 1,2
យើងបានអនុបាតខាងលើ 1,2 ជាអនុបាតមួយបញ្ជាក់បានថាតម្លៃហ៊ុនរបស់ក្រុមហ៊ុននោះកំពុងឡើងថ្លៃ។ ជារួមមកវិញការឲ្យតម្លៃរបស់P/B គឺស្របទៅតាមប្រទេសមួយចំនួន និង ប្រភេទនៃក្រុមហ៊ុន។ ប្រទេសមួយចំនួនឲ្យតម្លៃ P/B តូចជាង ១ ល្អសម្រាប់ការទិញហ៊ុន។ P/B មិនត្រឹមតែវិភាគតម្លៃហ៊ុនធូរថ្លៃវាប៉ុណ្ណោះទេ វាក៏បានបញ្ជាក់ពីស្ថានភាពរបស់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រនោះផងដែរ។ ជាទូទៅ គេតែងតែប្រើសម្រាប់វិភាគទៅលើទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានបោះផ្សាយនិងក្រុមហ៊ុនដែលប្រកាសក្ស័យធន៕
ដោយ៖ ច័ន្ទលាភ ប្រភព Investinganswer