សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា កំពុងកើនឡើងដល់ចំណុចខ្ពស់បំផុត!
សន្ទស្សន៍នៅក្នុងផ្សារហ៊ុនកម្ពុជា បានកើនឡើងដល់ ៤១៦,៣០ពិន្ទុ នៅពេលបិទការជួញដូរកាលពីម្សិលមិញដោយមានការកើនឡើង ២២,៣៦%បើធៀបទៅនឹងកាលដើមឆ្នាំ២០១៨។សន្ទស្សន៍ចាប់ផ្ដើមកើនឡើងចុងត្រីមាសទី ៣ ហើយបន្ដកើនឡើងរហូតមកដល់បច្ចុប្បន្ន។សន្ទស្សន៍ផ្សារហ៊ុនបានហក់ឡើងខ្ពស់បំផុតដល់ ៤២១,៣០ពិន្ទុមុននឹងធ្លាក់ចុះមកវិញត្រឹម ៤១៦,៣០ពិន្ទុនៅពេលបិទផ្សារកាលពីថ្ងៃទី១៤ ធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនមូលបត្រកម្ពុជា។
បើយោងតាមប្រភពដដែល មូលហេតុដែលធ្វើឲ្យសន្ទស្សន៍នៃផ្សារហ៊ុនកើនឡើងដូចនេះ ដោយសារតែកត្តា៣
- ការកើនឡើងនៃគណនីជួញដូរ
- ទិន្នន័យនៃអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី
- ការធ្វើទំនាក់ទំនង និង ផ្ដល់ព័ត៌មានដល់វិនិយោគិន