តើអ្វីទៅជា Prefer Stock & Common Stock ក្នុងផ្សារមូលបត្រ?​



នៅក្នុងផ្សារមូលបត្របានមូលបត្រចំនួន២ប្រភេទចំនួន២​គឺ Prefer Stock and Common Stock ។ ដូចគ្នានេះដែរ Prefer Stock and Common Stock មានចំនុចខុសគ្នាត្រង់ខ្លះ​ដូចជា ហានិភ័យ ប្រាក់ចំណេញ ភាពជាម្ចាស់កម្មសិទ្ធ ការទទួលបានមកវិញ​។ វារឿងសំខាន់មួយ​សម្រាប់វិនិយោគិនយល់​ដឹងពីចំនុចខ្លាំង និងចំនុចខ្សោយពីមូលបត្រមុនធ្វើការសម្រេចចិត្តទិញប្រភេទហ៊ុនទាំងនោះ។ Prefer Stock Prefer Stock បោះផ្សាយលក់ដោយក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រ។ មូលបត្រមួយនេះគេចាត់​ទុកថាមិនសូវជាមានការហក់លោតដូចជា Common Stock ទេ ហើយអត្ថប្រយោជន៍របស់​វាមានមាន​តិចតួចជាង Common Stock ។ អ្នកដែលកាន់ Prefer Stock មិនមានសិទ្ធក្នុងការបោះឆ្នោតនៅក្នុង ​ក្រុមហ៊ុនដែលខ្លួនកាន់កាប់ភាគហ៊ុននូវពេលដែលក្រុមហ៊ុនធ្វើការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនថ្មីឡើយ។ ប៉ុន្ដែ Prefer Stock ផ្ដល់នូវប្រាក់ចំណេញពីភាគលាភ បានច្រើនជាង Common Stock។ ជាការពិតការបែងចែកភាគលាភជារឿងសំខាន់សម្រាប់វិនិយោគិន ជាទូទៅសម្រាប់ Prefer Stock ទទួលបានការចែកភាគលាភមុន ​ បានច្រើនជាង និងទៀងទាត់ជាង Common Stock ដែលទទួលបានចំណែករបស់ពួកគេ ។ នៅពេលដែលក្រុមហ៊ុនប្រកាសក្ស័យធនក្រុមហ៊ុននឹងធ្វើការសងប្រាក់ត្រលប់ឲ្យមកវិនិយោគិនវិញចំពោះវិនិយោគិនកាន់កាប់ Prefer Stock ដែលនឹងទទួលបានចំណែករបស់ពួកគេមុន។ប៉ុន្ដែ Prefer Stock អាចនឹងត្រូវក្រុមហ៊ុនទិញវិញបានទាំងអស់ក្នុងកាលទេសណាមួយក្នុងតម្លៃណាមួយដែលសមស្របវិញបានទាំងអស់គ្រប់ពេល។ Common Stock Common Stock ជាប្រភេទមូលបត្រដែលមានប្រជាប្រិយភាពជាងគេក្នុងការជួញដូរ។ Common Stock​ អនុញ្ញាតិឲ្យវិនិយោគិនរបស់ខ្លួន​មានសិទ្ធក្នុងការទទួលបានប្រាក់ចំណេញរបស់​ក្រុមហ៊ុន​តាមរយៈភាគលាភ​​ ការជួញដូរហ៊ុនក្នុងផ្សារ។ ​អ្នកកាន់កាប់ Common Stock មានសិទ្ធចូលរួមបោះឆ្នោតនៅពេលមានបោះផ្សាយភាគហ៊ុន ឬ ការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងថ្មីក្នុងក្រុមហ៊ុនដែលខ្លួនកាន់កាប់ Common Stock។ វិនិយោគិនCommon Stock មានសិទ្ធក្នុងការការពារនិងថែរក្សារភាពជាម្ចាស់កម្មសិទ្ធបាន​រយៈពេលយូរអង្វែង។ បើសិនជាក្រុមហ៊ុនមានការបោះផ្សាយហ៊ុនបន្ថែមទៀតវិនិយោគិនអាចទិញបន្ថែមបានដើម្បីរក្សាភាពជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុននោះ។ តើមួយណាល្អក្នុងការវិនិយោគ? សម្រាប់វិនិយោគិនដែលមិនសូវជាចូលចិត្តហានិភ័យ ចង់បានភាពជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនដែលខ្លួនវិនិយោគច្រើន ជម្រើសក្នុងការវិនិយោគល្អគឺ common stock។​ ចំពោះវិនិយោគិនដែលចង់ប្រាក់ចំនេញច្រើន​ ជួបហានិភ័យច្រើន គួរតែវិនិយោគទៅលើ Prefer Stock។ មិនថា Prefer Stock ឬ common stock ទេសុទ្ធតែល្អដូចគ្នាវាអាស្រ័យទៅលើការជ្រើសរើសរបស់អ្នក ត្រូវប្រាកដថាការវិនិយោគនោះធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និង វិនិយោគដោយមានភាពជាលក្ខណៈយូរអង្វែង។ ដោយ​៖ ច័ន្ទលាភ ប្រភព​៖ www.fool.com&ntbinc
X
5s