ប្រភេទភាគហ៊ុនផ្សេងៗក្នុងផ្សារមូលបត្រ​



នៅក្នុងផ្សារមូលបត្រមានភាគហ៊ុនផ្សេងៗគ្នាសម្រាប់ឲ្យវិនិយោគិនក្នុងការធ្វើការជួញដូ​រ​ប៉ុន្ដែមិនមែនមានន័យថា​គ្រប់ហ៊ុនទាំងអស់​ដែលមាននៅក្នុងផ្សារមូលបត្រ​សុទ្ធតែអាច​ឲ្យវិនិយោគិនធ្វើការជួញដូរបានទាំងអស់នោះទេ។ ហ៊ុនខ្លះវិនិយោគិន​ទូទៅ​មាន​សិទ្ធក្នុង​ការ​ជួញដូរ ហ៊ុនខ្លះមិនមានសិទ្ធក្នុងការឲ្យវិនិយោគិនទូទៅធ្វើការជួញដូរនោះឡើយ។ ខាងក្រោមនេះជាប្រភេទភាគហ៊ុនដែលមានក្នុងផ្សារមូលបត្រ៖ Shares Outstanding៖ ជាចំនួនភាគហ៊ុនដែលក្រុមហ៊ុនចុះបញ្ជីបានបោះផ្សាយលក់នៅក្នុងផ្សារហ៊ុន។ ក្រុមហ៊ុនដែលបោះផ្សាយហ៊ុនអាចទិញភាគហ៊ុនខ្លួនឯងវិញបានបន្ទាប់ពីការធ្វើIPOចប់។​​ មួយវិញទៀតចំនួនភាគហ៊ុនដែលបោះផ្សាយទាំងអស់នោះមិនប្រាកដថាជាភាគហ៊ុនដែលអាចឲ្យវិនិយោគិនទិញបានទាំងអស់នោះទេ។ Float Share៖ ជាចំនួនភាគហ៊ុនដែលកាន់ដោយរដ្ឋជាប្រភេទហ៊ុនដែលវិនិយោគិនទូទៅចូលចិត្តក្នុងការជួញដូរ។ ចំនួនភាគហ៊ុនមួយនេះមិនបានរាប់បញ្ជូលនិងភាគហ៊ុនរបស់ក្រុមហ៊ុនដែលបោះផ្សាយឲ្យបុគ្គលិកទិញនោះទេ(Restricted Shares)។ Restricted Shares​៖ ជាប្រភេទភាគហ៊ុនដែល​ក្រុមហ៊ុនបោះផ្សាយលក់សម្រាប់​តែបុគ្គលិករបស់ខ្លួនតែប៉ុនោះ។ ប្រភេទហ៊ុននេះមិនមានអោយវិនិយោគិនទូទៅធ្វើការជួញដូរនោះទេ។ Unrestricted Share៖ ជាប្រភេទហ៊ុនអោយវិនិយោគិនធ្វើការជួញដូរដោយសេរី៕
X
5s