ធនាគារពិភពលោក៖ កំណើនសេដ្ធកិច្ចរបស់ចិននឹងធ្លាក់ចុះត្រឹម ៦,២ភាគរយក្នុងឆ្នាំ ២០១៩
យោងតាមរបាយការណ៍ធនាគារពិភពលោកដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កំណើនសេដ្ធកិច្ចរបស់ប្រទេសចិនអាចនឹងមានការធ្លាក់ចុះទៅដល់ ៦,២% ក្នុងឆ្នាំ ២០១៩ ដោយកាលពីមុនត្រូវគេរំពឹងថានឹងកើន ៦,៥%។
តម្រូវការប្រើប្រាស់នៅតែជាកត្តាសំខាន់ដែលធ្វើឲ្យមានកំណើនសេដ្ធកិច្ចរបស់ប្រទេសចិន ទោះបីមានភាពខ្សោយទៅលើការបោះទុន ការធ្លាក់ចុះចំនូនតម្រូវការពិភពលោក និងការបង់ពន្ធដារខ្ពស់ទៅលើការនាំចេញទៅក្នុងប្រទេសអាមេរិកដែលជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ប្រទេសចិន។
យោងទៅតាមធនាគារបានប្រាប់ឲ្យដឹងថា ដើម្បីជំរុញល្បើនសេដ្ធកិច្ចរបស់ខ្លួន គោលនយោបាយសារពើពន្ធត្រូវតែមានការយកចិត្តទុកដាក់ទៅលើតម្រូវការ និងការប្រើប្រាស់ក្នុងប្រទេសជាជាងការចំណាយទៅលើហេដ្ធារចនាសម្ព័ន្ធសាធារណៈ បន្ថែមពីនេះទៀតចិនត្រូវការការកាត់បន្ថយពន្ធទៅលើអាជីវកម្មផងដែរ។
រដ្ឋាភិបាលចិនថ្មីៗនេះបានបញ្ចេញផែនការទៅលើការកាត់បន្ថយលក្ខ័ខ័ណ្ឌរបស់ធនាគារដើម្បីជម្រុញការផ្ដល់ប្រាក់កម្ចី កាត់បន្ថយពន្ធ និងពន្លឿនគោលនយោបាយការសាងសង់ហេដ្ធារចនាសម្ព័ន្ធ។
កំណើនសេដ្ធកិច្ចនៅអាស៊ីបានថយចុះដល់ទៅ៦,៥% នៅក្នុងត្រីមាសទីបីដែលជាកំណើនសេដ្ធកិច្ចដ៍ទាបបំផុតបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក។
កាលពីខែតុលា មូលនិធិរូបិយវត្ថុអន្ដរជាតិ (International Monetary Fund) បានទស្សទាយថាល្បើនសេដ្ធកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០១៩ ថានឹងធ្លាក់ចុះពី ៦,៤% ទៅ ៦,២% វិញ។
ប្រទេសចិនកំពុងពិភាក្សាលើមុខបញ្ហាជម្លោះពិណិជ្ជកម្ម ជាមួយប្រទេសអាមេរិក គួរតែលើកឡើងអំពីបញ្ហាដែលដៃគូរពាណិជ្ជកម្មរបស់ខ្លួនកំពុងជួបប្រទះទៅលើការការពារកម្មសិទ្ធិបញ្ញានិងការចែកចាយតាមបញ្ចេកវិទ្យា៕