ប្រទេសទាំង ១០ជាប់ចំណាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយទាបជាងគេ​



អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃពុធកន្លងទៅអំពីសន្ទស្សន៍ផ្នត់គំនិតលើអំពើពុករលួយ (Corruption Perception Index) ដោយការចាត់ចំណាត់ថ្នាក់នោះធ្វើឡើងទៅលើ ១៨០ប្រទេស ដោយផ្អែកលើកម្រិតអំពើពុករលួយក្នុងវិស័យសាធារណៈក្នុងឆ្នាំ ២០១៧ ដោយទិន្នន័យផ្អែកលើអ្នកការសែត អ្នកជំនួញ និងអង្គការសង្គមស៊ីវិល។ ប្រទេសទេសដែលមានចំណាត់ថ្នាក់ខ្ពស់គឺជាប្រទេសដែលមានសេរីភាពសារព័ត៌មាន ការទទួលបានព័ត៌មានអំពីការចំណាយរបស់សាធារណៈរបស់រដ្ឋ និងប្រព័ន្ធតុលាការឯករាជ្យល្អប្រសើរជាដើម។ ប្រទេសទាំង ១០ដែលមានអំពើពុករលួយតិចតួចជាងគេ៖ ១ ប្រទេសនូវែលសេឡង់ ទទួលបានពិន្ទុ ៨៩ ២ ប្រទេសដាណឺម៉ាក ទទួលបានពិន្ទុ ៨៩ ៣ ប្រទេសហ្វាំងឡង់ ទទួលបានពិន្ទុ ៨៥ ៣ ប្រទេសន័រវែស ទទួលបានពិន្ទុ ៨៥ ៣ ប្រទេសស្វីស ទទួលបានពិន្ទុ ៨៥ ៦ ប្រទេសសឹង្ហបុរី ទទួលបានពិន្ទុ ៨៤ ៦ ប្រទេសស៊ុយអែត ទទួលបានពិន្ទុ ៨៤ ៨ ប្រទេសកាណាដា ទទួលបានពិន្ទុ ៨២ ៨ ប្រទេសលុចសំបួរ ទទួលបានពិន្ទុ ៨២ ៨ ប្រទេសហូរឡង់ ទទួលបានពិន្ទុ ៨២៕ ដោយ៖ លង់ វណ្ណៈ
X
5s