សង្ខេប​ព្រឹត្តិការណ៍សេដ្ឋកិច្ច​​សំខាន់ៗ​​ប្រចាំ​សប្ដាហ៍​



ថ្ងៃ​នេះ​ Bizkhmer សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​ព្រឹត្តការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​៤​គឺ កាសែត​កោះ​សន្តិភាព រស្មី​កម្ពុជា ភ្នំពេញ​បុស្តិ៍ និង​សារត៌មាន​ SabayNews ដើម្ប​ផ្ដល់​ជា​ដំណឹង​នៃ​ការ​វិវត្តន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ចំនួន​៦៖

យោង​តាម​កាសែត​ កោះ​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០១៨​ បាន​ចេញ​ផ្សាយ​ស្ដី​អំពី​ EU គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ជិត​100​លាន​ដុល្លារ​ដល់​កម្ពុជា៖ ដើម្បី​រក្សានិង​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​ទៅ​លើ​ធនធាន​ជលផល សហភាព​អឺរ៉ុប​(EU) ប្រចាំ​កម្ពុជា គ្រោង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៨៧​លាន​អឺ​រ៉ូ ឬ​ស្មើ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធាន​ជលផល​វារីវប្បកម្ម បន្ទាប់​ពី​ថវិកា​ជាង​៣០​លាន​អឺ​រ៉ូ ដែល​ផ្ដល់​ជូន​កម្ពុជា កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​កម្ពុជា​យក​មក​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត យោង​តាម​ប្រភព​ខាង​លើ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដី​អំពី UN​សន្យា​វិភា​ជន៍​ថវិកា​ជិត​578​លាន​ដុល្លារ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា៖ មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បាន​ឲ្យ​ដឹង​ថា អង្គការសហប្រជាជាតិ​UN​បាន​សន្យា​នឹង​វិភា​ជន៍​ថវិកា​ប្រមាណ​៥៧៧,៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ​នៅ​កម្ពុជា រយៈពេល​៤​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត ដោយ​ឡែក​សម្រាប់​កាសែត​រស្មី​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨​ បាន​ចេញ​ផ្សាយ​អំពី​ គម្រោង​វិនិយោគ​ចំនួន​១១ និង​ទឹកប្រាក់​ជិត​៣០០​លាន​ដុល្លារ បានទទួល​ការសម្រេច៖ គម្រោង​វិនិយោគ​ចំនួន​១០​និង​ទឹកប្រាក់​វិនិយោគ​ជិត​៣០០​លាន​ដុល្លារ​អាម៉េរិក​(២៩៦​លាន​)​បានទទួល​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​(CDC)​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈ​ប្រភព​ខាង​លើ​កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១៨ បាន​ចេញ​ផ្សាយ​ស្ដី​អំពី​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ថវិការរដ្ឋ​​ចំនួន​ជាង​២.៤១២ លាន​ដុល្លារទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គិត​មកដល់​ឆ្នាំ​២០១៨​នេះ៖ ​គិត​មកដល់​ឆ្នាំ ២០១៨ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ថវិការដ្ឋ​សរុប​ចំនួន​ប្រមាណ​ជាង​២.៤១២ លាន​ដុល្លា​រទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ចាត់ចែង​និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​) ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​យោង​តាម​កាសែត​ភ្នំពេញ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដី​អំពី កម្ពុជាជំរុញការ​ហោះ​ហើរ​កាន់​តែ​ច្រើន​ពី វៀតណាម៖ រដ្ឋមន្រ្តី​​ក្រសួង​ទេសចរណ៍​​កម្ពុជា ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បង្កើន​ជើង​ហោះហើររវាងប្រទេសទាំង ២ ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែមទៀតដើម្បីជំរុញនៃការមកដល់របស់ភ្ញៀវទេសចរ។ ការ​ស្នើឡើងនេះធ្វើឡើង ខណៈពេលព្រលានយន្តហោះអន្តរជាតិសំខាន់ទាំង ៣ របស់​​កម្ពុជា​កាលពីថ្ងៃពុធ​បានប្រារព្ធពិធី​ស្វាគមន៍​អ្នក​ដំណើរ ១០ លាននាក់ ដែល​ជា​ទំព័រ​ថ្មី​មួយសម្រាប់​ក្រុមហ៊ុន Cambodia Airport។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​សារព័ត៌មាន​ SabayNews កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ផ្សាយ​ស្ដី​អំពី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវ​ដឹង! ឆ្នាំ​២០១៩ទៅ ថ្លៃ​ប្រើ​ប្រាស់​អគ្គីសនី​៥​ប្រភេទ​ប្រែប្រួល​ហើយ៖ កាលពីព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុង​ពិធីសម្ពោធ​បើកឲ្យប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ (ឆ្នាំ២០១៩) តម្លៃ​ប្រើប្រាស់​អគ្គីសនី​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​នឹង​ត្រូវ​បញ្ជុះថ្លៃ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s