កំណើនសេដ្ឋកិច្ចក្នុងប្រទេសអាស៊ានត្រូវគេរំពឹងថានឹងធ្លាក់ចុះក្នុងឆ្នាំ ២០១៩​



កំណើនសេដ្ឋកិច្ចក្នុងប្រទេសអាស៊ានគឺត្រូវគេរំពឹងទុកថានឹងធ្លាក់ចុះត្រឹម ៥ភាគរយក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះពីចំនួន ៥,៣ភាគរយ ក្នុងឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ ICAEW ដែលមានចំណងជើងថា «ទស្សនៈសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ Economic insight: South-east Asia»។ ការធ្លាក់ចុះនេះកើតឡើងខណៈពេលដែលជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិនដែលត្រូវគេរំពឹងថានឹងមានទម្ងន់ទៅលើការរីកចម្រើនរបស់តំបន់មួយនេះ ជាពិសេសប្រទេសពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសចិនដូចជាសឹង្ហបុរី និងម៉ាឡេស៊ីជាដើម។ ក្នុងចំណោមប្រទេសអាស៊ានទាំងអស់ ប្រទេសសឹង្ហបុរីទំនងជានឹងទទួលផលប៉ះពាល់ខ្លាំងជាងគេដែលមានកំណើនសេដ្ឋកិច្ច ៣,៣ភាគរយក្នុងឆ្នាំ ២០១៨ ធ្លាក់ទៅដល់ ២,៥ ភាគរយក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ដដែល។ ឥណ្ឌូនេស៊ី និងហ្វីលីពីនជាប្រទេសទទួលឥទ្ធិពលតិចជាងគេ។ ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងក្នុងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេក្នុងពិភពលោក៕ ដោយ៖ លង់ វណ្ណៈ
X
5s